Subscribe:

Sunday, July 7, 2013

ខេត្តកំពង់ស្ពឺ​ទាក់ទាញ​ទេសចរ​តាម​រយៈ​រមណីយដ្ឋាន​ធម្មជាតិ​



​ខេត្តកំពង់ស្ពឺជា​ខេត្ត​មួយ​ក្នុង​ ចំណោម​ខេត្ត​រាជធានី​ចំនួន​២៤​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ កំពង់ស្ពឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សក្តានុពល​ យ៉ាង​ប្រសើរ​លើ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដោយសារ​ទឹកដី​នៃ​ខេត្ត​តំបន់​ ខ្ពង់រាប​មួយ​ នេះ​មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល​ជា​ច្រើន​កន្លែង​ដែល​ ភាគច្រើន​ ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​ដែល​សំបូរ​ព្រៃឈើ​គឺ​ស្រុក​ឳ​រាល់​និង​ស្រុក ​ភ្នំស្រួច​។​
​ផ្អែក​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ ដឹង​ថា​បច្ចុប្បន្ន​នេះ​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ទឹកដី​ នៃ​ខេត្តកំពង់ស្ពឺ​ដែល​កំពុង​មានការ​ទាក់ទាញ​ ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​មាន​ដូច​ជា​:

-​
រមណីយដ្ឋាន​ឧទ្យា​ន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុស​មៈ​(​ភ្នំ​គិរី​រម្យ​)​ :
​តំបន់​ទេសចរណ៍​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​ដំរី​ផុង​ ឃុំ​គិរី​រម្យ​ ស្រុក​ភ្នំស្រួច​មាន​ចម្ងាយ​ប្រមាណ​១១៧​គ​.​ម​ ពី​រាជធានី​ភ្នំពេញ​ ។​ ទី​នេះ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​គ្របដណ្តប់ ​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន​ ជា​ពិសេស​នោះ​គឺ​ដើម​ស្រល់​ និង​មាន​ទីកន្លែង​ទឹកធ្លាក់​សំរាប់​អោយ​ ភ្ញៀវ​ទេសចរ​ទូទៅ​ងូត​លេង​បាន​យ៉ាង​សប្បាយ​រីករាយ​ ។​
​នៅ​ក្បែរ​ជើងភ្នំ​គិរី​រម្យ​ក៏​មាន​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ដែល​ត្រូវ​បាន​ រៀបចំ​ឡើង​សំរាប់​អ្នកទេសចរ​ទូទៅ​ សំរាកលំហែ​កំសាន្ត​ដោយ​មាន​ទាំង​ភោជនីយដ្ឋាន​ សណ្ឋាគារ​ សួនសត្វ​ ផ្សារ​ទំនើប​ កន្លែង​ក្មេង​លេង​ សួនច្បារ​ រូបចំលាក់​ដាយ​ណូ​ស័​រ​​ទីលាន​លេង​កីឡា​​និង​កន្លែង​ជិះ​តាម​ខ្សែកាប​ ជាដើម​ផង​ដែរ​។​
-​
រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់​
​ទី​នេះ​ជា​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​ដែល​មាន​ទេសភាព​យ៉ាង​ស្រស់​ ត្រកាល​ជាមួយនឹង​ទឹកធ្លាក់​ដ៏​ត្រជាក់​ ស្រេ​ប​ ។​ បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មួយ​នេះ​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ​ឡើង​យ៉ាង​ ប្រសើរ​ដើម្បី​ឲ្យ​កាន់តែ​មានការ​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទ្វេរ​ឡើង​ថែម​ទៀត​ ។​ ទឹកធ្លាក់​ចំបក់​មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ ពី​តំបន់​ទី​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ​នោះ​ទេ​។​
-​
រមណីយដ្ឋាន​ល្អាង​ភ្នំ​ចាស់​
​រមណីយដ្ឋាន​ល្អាង​ភ្នំ​ចាស់​ស្ថិត​នៅ​ក្នុង​ទឹកដី​ស្រុក​ ឱ​រ៉ា​ល់​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​គេ​ទើប​ នឹង​រក​ឃើញ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ។​ នៅ​ទី​នេះ​សម្បូរ​ទៅ​ដោយ​ល្អាង​ភ្នំ​ធំៗ​ជា​ពិសេស​អ្នក​ទៅ​កម្សាន្ត​នៅ​ ទីនោះ​នឹង​បាន​ទស្សនា​របាំ​និង​ស្គាល់​ពី​ទំនៀមទម្លាប់​របស់​ជនជាតិភាគតិច​ ដែល​នៅ​ទី​ នោះ​គឺ​ជនជាតិ​កួយ​ ។​
-​
រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ​
​ភ្នំ​ព្រះ​ជា​កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​នៅ​ទី​ជិត​ឆ្ងាយ​ឲ្យ​មក​គោរព ​បូជា​បន់​ ស្រន់​តាម​ជំនឿ​របស់​ពួក​គាត់​ ព្រោះ​ទីនោះ​មាន​ភាព​អច្ឆរិយ​ខ្លាំង​ណាស់​ខាង​ជំនឿ​ ។​ នៅ​រដូវ​បន់ស្រន់​ចូល​មក​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​សម្រុក​មក​ទីនោះ​ រាប់​ពាន់​នាក់​ ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់​ ។​ ទី​នេះ​ជា​កន្លែង​បួងសួង​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​ ។​ នៅ​តាម​ជើងភ្នំ​ព្រះ​មាន​សំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​ ដែល​ភាគច្រើន​បាន​សង់​ព័ទ្ធ​នៅ​ជុំវិញ​ភ្នំ​ព្រះ​​។​ ភ្នំ​ព្រះ​មាន​រូងភ្នំ​និង​ល្អាង​ភ្នំ​ជា​ច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ ។​ ល្អាង​ភ្នំ​និង​រូងភ្នំ​ខ្លះ​ត្រូវ​បាន​គេ​រៀបចំ​ជា​កន្លែង​គោរព​សក្ការៈ​ ។​ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំ​ព្រះ​មាន​ផ្ទៃដី​១០០​ហិ​កតា​ស្ថិត​នៅ​ ក្នុងស្រុក​ ឱ​រ៉ា​ល់​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ ។​
-​
រមណីយដ្ឋាន​ទេ​ទឹក​ពុះ​
​ទី​នេះ​មា​នទី​តាំងនៅ​ក្នុងភូមិ​ភ្នំ​ទេ​ ឃុំ​សង្កែ​សា​បទ​ ស្រុក​ឱ​រ៉ា​ល់​មាន​ចម្ងាយ​៦០​គីឡូ​ម៉ែ​ត្រែ​ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ បត់​ស្តាំ​ពី​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​ស្រុក​ឱ​រ៉ា​ល់​ ។​ តំបន់​នេះ​ស្ថិត​នៅ​ក្នុង​វាលស្មៅ​ទល់មុខ​ភ្នំ​ទេ​ ដែល​មានទឹក​ហូរ​ចេញពី​ក្នុង​ដី​ខួបប្រាំងខួបវស្សា​ ហើយ​មាន​សីតុណ្ហភាព​៧០​អង្សា​សេ​ចេញ​ផ្សែងហុយៗ​ ។​ នៅ​រដូវវស្សា​ផ្ទៃ​ទឹក​ក្តៅ​មាន​ទំហំ​តូច​ និង​រដូវប្រាំង​ទឹក​ក្តៅ​មាន​ទំហំ​ធំ​ព្រោះ​ទឹក​តិច​ ។​ តំបន់​នេះ​មាន​លក្ខណៈ​ ធម្មជាតិ​សុទ្ធសាធ​និង​មាន​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​យើង​​។​​ផ្ទៃ​ ទឹក​នៅទេ​ទឹក​ពុះ​ មាន​ទំហំ​៥​ហិ​កតា​ ដែល​ដុះ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ស្មៅ​និង​ភក់​លាយ​ជាមួយ​ដុំ​ថ្ម​ពណ៌​ក្រហម​ ។​ ទេ​ទឹក​ពុះ​មាន​ផ្ទៃ​ទឹក​សុទ្ធ​៨០​ ម៉ែត្រការ៉េ​ ដែល​មាន​ទឹកផុស​ចេញពី​ក្នុង​ដី​ ៦​កន្លែង​មាន​ក្លិន​ដូច​ស្ពាន់ធ័រ​ ឬ​ថ្មកំបោរ​ ។​ ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​គឺ​ជនជាតិ​កួយ​គេ​ហៅ​តំបន់​នេះ​ថា​បឹង​ទេ​ ។​ ពួក​គេ​មាន​ជំនឿ​ថា​ ទឹក​បឹង​ទេ​នេះ​អាច​យក​ទៅ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​និង​លុបលាង​មុខ​ លើករាសី​ (​តាម​ការ​រៀប​ ចំ​និង​ជំនឿ​របស់​ជនជាតិ​កួយ​)​ ៕
ខេត្តកំពង់ស្ពឺ​ទាក់ទាញ​ទេសចរ​តាម​រយៈ​រមណីយដ្ឋាន​ធម្មជាតិ​