Subscribe:
Showing posts with label ព័ត៍មានបច្ចេកវិទ្យា. Show all posts
Showing posts with label ព័ត៍មានបច្ចេកវិទ្យា. Show all posts

Thursday, June 27, 2013

បៀបផ្លាស់ប្តូរ Mouse Cursor ទៅជារូប Troll

ក្នុងអត្ថបទនេះយើងខ្ញុំសុំបង្ហាញអំពីរបៀបផ្លាស់ប្តូរ Mouse Cursor Pointer របស់អ្នកទៅជារូប Troll វិញម្តង។ជាដំបូងយើងត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
ជំហានទី ១៖ទាញយករូបភាព Mouse Cursor ចុចត្រង់នេះ
ជំហានទី ២៖បន្ទាប់ពីអ្នកបានទាញយករូបភាព Mouse Cursor រួចអ្នកពន្លារឯកសារនោះរួច Copy វា ហើយចូលទៅកាន់ Drive C:\Windows\Cursors បន្ទាប់មក Paste វាចូលទៅក្នុងនោះ។
ជំហានទី ៣៖បន្ទាប់មកចូលទៅកាន់ Start Menu -> Control Panel -> Mouseចុចលើ Tab Pointer បន្ទាប់មក Double Click លើរូបភាព Mouse Cursor នីមួយៗហើយធ្វើការផ្លាស់ប្តូរវាជាមួយនឹងរូបភាពដែលយើងបាន Paste ចូលទៅតាមឈ្មោះនីមួយៗ
ជំហានទី ៤៖បន្ទាប់ពីបានធ្វើការផ្លាស់ប្តូររួចអស់ហើយចុចលើប៊ូតុង Save As រួចដាក់ឈ្មោះទៅអោយវាដើម្បីទុកប្រើនៅពេលក្រោយ។
ប្រភព: អាយធីកូនខ្មែរ

ដោះលេខ​សម្ងាត់​​ភ្លេច​មិន​អាច​ចូល Windows

តើ​អ្នក​ធ្លាប់​ដាក់​ហើយ​ភ្លេច Password នៅ​ក្នុង Window របស់​អ្នក​ដែរ​ឬ​ទេ? ប្រសិន​បើ​អ្នក​ភ្លេច​តើ​អ្នក​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ណា? ជា​ការ​ពិត​ណាស់​កាល​ពី​មុន​នៅ​ពេល​ដែល​អ្នក​ភ្លេច​ Password អ្នក​ចាំ​បាច់​ណាស់​ត្រូវ​មាន​ CD ឬ USB Reset Disk ដើម្បី​ដោះ​ Password នោះ។ តែ​ប្រសិន​បើ​អ្នក​គ្មាន​ CD ឬ USB Reset Disk ទេ​នោះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច?

ដូចនេះ​CM នឹង​បង្ហាញ​អ្នក​អំពី​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ដក​លេខ​សម្ងាត់​ពេល​អ្នក​ភ្លេច​ហើយ​មិន​អាច​ចូល​ក្នុង Windows បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ។ នោះ​គឺ​ការ​ប្រើ Command Prompt គឺ​វា​ពិត​ជា​ជួយ​អ្នក​បាន។ ឥឡូវ​យើង​នឹង​បង្ហាញ​អំពី​វិធី​ដោះ​ Password ដូច​ខាង​ក្រោម៖១. ត្រូវ Boot កុំព្យូទ័រ​របស់​អ្នក​ជាមួយ​និង Disc ដំឡើង​Window២. ហើយ​អ្នក​ត្រូវ​រង់​ចាំ​ឱ្យ​វា Load file setup សិន​បន្ទាប់​មក​ជ្រើសរើស​ភាសា​របស់​អ្នក​រួច​ចុច Next