សំណេះសំណាលជាមួយមិត្តយុវវ័យបន្តិចពីបញ្ហាទំនុកចិត្តចំពោះខ្លួនឯង។មិត្តយុវវ័យប្រាកដជាធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតច្រើនមកហើយក្នុងរយៈពេលកន្លងមកនេះ ជីវិតគ្រួសារ ទំនាក់ទំនងនឹងសាច់ញាតិ មិត្តភ័ក្ដិ ជីវិតសិក្សា ឬ អាចមានបញ្ហាស្នេហាក៏ថាបាន។សប្បាយចង់ទាញអារម្មណ៍យុវវ័យមកក្នុងទំព័រនេះដើម្បីស្វែងយល់ពីចំណេះដឹងមួយចំនួនដែលមានប្រយោជន៍យ៉ាងសំខាន់ ហើយមានមនុស្សជាច្រើនមិនដឹងថានេះជាផ្នែកមួយនៃកត្តាដែលនាំយើងទៅរកជោគជ័យលើគ្រប់បញ្ហាគឺ
Showing posts with label ការធ្វើអាជីវកម្ម. Show all posts
Showing posts with label ការធ្វើអាជីវកម្ម. Show all posts
Wednesday, June 26, 2013
Saturday, June 15, 2013
ហេតុអ្វីអ្នកគួរបើកអាជីវកម្មផ្ទាល់ខ្លួន?
បើទោះបីជាការចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួនអាចមានផលវិបាកនិងហានិភ័យដ៏គួរឱ្យខ្លាច មួយចំនួន ប៉ុន្តែវាក៏មានអត្ថប្រយោជន៍សំខាន់ជាច្រើនផងដែរក្នុងការធ្វើជា ម្ចាស់អាជីវកម្ម។ ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ផ្តល់ឱ្យអ្នកនូវសេរីភាពដែលអ្នក មិនអាចនឹងមាននៅពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកអាចធ្វើទៅបានដោយមិនយកចិត្តទុកដាក់ នោះទេ។ អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលដែលអ្នកធ្វើជាម្ចាស់អាជីវកម្ម ផ្ទាល់ មានដូចជា៖ ប្រាក់ចំណូលមិនកំណត់
នៅពេលដែលអ្នកធ្វើការឱ្យ អ្នកដទៃ ប្រាក់ចំណូលរបស់អ្នកត្រូវបានកម្រិតទៅតាមរចនាសម្ព័ន្ធប្រាក់ខែដែល អ្នកធ្វើ។ ប៉ុន្តែការធ្វើជាម្ចាស់អាជីវកម្ម អ្នកនឹងមានប្រាក់ចំណូលមិនកំណត់។ ប្រាក់ចំណូលរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងកម្រិតការងារនិងភាព ច្នៃប្រឌិតដែលអ្នកអាចប្រើវាទៅជាការផ្សព្វផ្សាយនិងការវិវត្តន៍នៃ ផលិតផល សេវាកម្ម ឬគំណិតរបស់អ្នក។ មិនមែនរាល់អាជីវកម្មតូចៗសុទ្ធតែអាចរកប្រាក់ចំណូលបាននោះទេ ដែលនេះគឺជាហានិភ័យមួយដែលអាជីវករគ្រប់រូបគួរតែដឹង ប៉ុន្តែប្រសិនបើអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបាន នោះអ្នកនឹងលែងខ្វល់ពីរឿងប្រាក់ចំណូលដែលត្រូវបានកំណត់ដោយ ចៅហ្វាយនាយទៀតហើយ។
សុវត្ថិភាពការងារ
នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ គឺជាពេលដែលអត្រាអ្នកគ្មានការងារធ្វើកើនឡើង។ ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់អាចធានាសុវត្ថិភាពការងាររបស់អ្នក ។ បើទោះបីជាម្ចាស់អាជីវកម្មត្រូវខ្វល់ពីបញ្ហាសេដ្ឋកិច្ច និងត្រូវប្រឈមមុខនឹងការឡើងចុះនៃសេដ្ឋកិច្ចដូចអ្នកដទៃក៏ពិតមែន ប៉ុន្តែអ្នកមិនចាំបាច់ខ្វល់ពីការត្រូវគេដេញចេញឬបញ្ឈប់ការងារជា បណ្តោះអាសន្ននោះទេ។
សេរីភាពក្នុងការរៀបចំពេលវេលា
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចរីករាយនឹងការមានកម្រិតសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលា របស់អ្នកជាងពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ។ អ្នកអាចចំណាយពេលរបស់អ្នកទៅលើការយកចិត្តទុកដាក់លើទំនួលខុសត្រូវ និងកាតព្វកិច្ចផ្ទាល់ខ្លួនប្រសិនបើអ្នកចង់។ អ្នកអាចធ្វើការដល់យប់ជ្រៅដោយផាសុកភាពនៅក្នុងផ្ទះរបស់អ្នក ហើយអ្នកអាចក្រោកពីគេងយឺតជាងធម្មតាបន្តិចនៅពេលព្រឹក។ តារាងពេលវេលារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នកអាចធ្វើការទៅតាមពេលវេលារបស់អ្នក។
ការគ្រប់គ្រងការងារ
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចគេចចេញពីភាពតានតឹង (ស្ត្រេស) នៃគោលការណ៍ក្នុងការិល័យ។ ដោយសារតែអ្នកគឺជាមនុស្សដែលមានតំណែងធំជាងគេក្នុងក្រុមហ៊ុន អ្នកមិនចាំបាច់ព្រួយបារម្ភពីការព្យាយាមសម្តែងនៅមុខមិត្តរួមការងារ ឬការអែបអបថ្នាក់លើរបស់អ្នកនោះទេ។ គ្មានកង្វល់ទាំងអស់នេះ អ្នកអាចចំណាយការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងទៅលើការវិវត្តន៍ របស់ក្រុមហ៊ុន និងធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកកាន់តែប្រសើរឡើង។ ប្រភពៈ http://health.com.kh
Labels:
ការធ្វើអាជីវកម្ម
សៀវភៅផែនការអាជីវកម្ម
នៅពេលដែលយើងមានគំនិតចង់ចាប់ផ្ដើមចូលប្រលូកនៅក្នុងការធ្វើអាជីវកម្ម រឺ ជំនួញ កត្តាសំខាន់គឺត្រូវសិក្សាឲ្យបានច្បាស់លាស់ពីតំរូវការទីផ្សារ ស្របនឹងគំនិតអាជីវកម្មរបស់យើង។ បន្ទាប់ពីការសិក្សាវិភាគពីទីផ្សារ ការងារចំបងមួយដែលមិនត្រូវរំលងនោះគឺសរសេរពីផែនការអាជីវកម្ម ព្រោះវាមានសារៈសំខាន់សំរាប់ស្វែងរកដៃគូរវិនិយោគ ក៏ដូចជាការស្វែងរកដើមទុនបន្ថែមសំរាប់ការចាប់ផ្ដើមអាជីវកម្ម។ ខាងក្រោមនេះជាការចង្អុលបង្ហាញពីចំនុចសំខាន់ៗដែលមាននៅក្នុងពង្រាងដើមនៃសៀវភៅផែនការអាជីវកម្ម។ នៅក្នុងពង្រាងដើមនៃផែនការអាជីវកម្ម យើងត្រូវដឹងច្បាស់ថា តើពត៌មានអ្វីដែលគួរមាន និងមិនគួរមាននៅក្នុងផ្នែកនីមួយៗនៃផែនការនោះ។
Labels:
ការធ្វើអាជីវកម្ម
Subscribe to:
Posts (Atom)



