Subscribe:

Saturday, June 15, 2013

ហេតុ​អ្វី​អ្នក​គួរ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​?


​បើទោះបីជា​ការចាប់ផ្តើម​ អាជីវកម្ម​ផ្ទាល់ខ្លួន​អាច​មាន​ផលវិបាក​និង​ហានិភ័យ​ដ៏​គួរឱ្យខ្លាច​ មួយចំនួន ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​សំខាន់​ជា​ច្រើន​ផងដែរ​ក្នុង​ការធ្វើ​ជា​ ម្ចាស់​អាជីវកម្ម​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផ្តល់ឱ្យ​អ្នក​នូវ​សេរីភាព​ដែល​អ្នក​ មិនអាច​នឹង​មាន​នៅ​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើទៅបាន​ដោយ​មិន​យកចិត្តទុកដាក់​ នោះទេ​។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​នៅពេល​ដែល​អ្នក​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម ​ផ្ទាល់ មានដូចជា​៖ ​ប្រាក់ចំណូល​មិន​កំណត់​
​នៅពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​ អ្នកដទៃ ប្រាក់ចំណូល​របស់​អ្នក​ត្រូវបាន​កម្រិត​ទៅតាម​រចនា​សម្ព័ន្ធ​ប្រាក់ខែ​ដែល​ អ្នក​ធ្វើ​។ ប៉ុន្តែ​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​នឹង​មាន​ប្រាក់​ចំណូល​មិន​កំណត់​។ ប្រាក់ចំណូល​របស់​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កម្រិត​ការងារ​និង​ភាព​ ច្នៃប្រឌិត​ដែល​អ្នក​អាច​ប្រើ​វា​ទៅ​ជា​ការផ្សព្វផ្សាយ​និង​ការវិវត្តន៍​នៃ​ ផលិតផល សេវាកម្ម ឬ​គំណិត​របស់​អ្នក​។ មិនមែន​រាល់​អាជីវកម្ម​តូចៗ​សុទ្ធតែ​អាច​រក​ប្រាក់ចំណូល​បាន​នោះ​ទេ ដែល​នេះ​គឺជា​ហានិភ័យ​មួយ​ដែល​អាជីវករ​គ្រប់រូប​គួរតែ​ដឹង ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ធ្វើឱ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរការបាន នោះ​អ្នកនឹង​លែង​ខ្វល់​ពី​រឿង​ប្រាក់ចំណូល​ដែល​ត្រូវបាន​កំណត់​ដោយ​ ចៅហ្វាយនាយ​ទៀតហើយ​។​
​សុវត្ថិភាព​ការងារ​
​នៅពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​គឺ​ជា​ពេល​ដែល​អត្រា​អ្នកគ្មានការងារ​ធ្វើ​កើនឡើង​។ ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​អាច​ធានា​សុវត្ថិភាព​ការងារ​របស់​អ្នក​ ។ បើទោះបីជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ខ្វល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ត្រូវ​ប្រឈមមុខ​នឹង​ការឡើង​ចុះ​នៃ​សេដ្ឋកិច្ច​ដូច​អ្នក​ដទៃ​ក៏ពិតមែន ប៉ុន្តែ​អ្នក​មិនចាំបាច់​ខ្វល់​ពី​ការ​ត្រូវគេ​ដេញ​ចេញ​ឬ​បញ្ឈប់​ការងារ​ជា​ បណ្តោះអាសន្ន​នោះ​ទេ​។​
សេរីភាព​ក្នុង​ការរៀបចំ​ពេលវេលា​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​រីករាយ​នឹង​ការ​មាន​កម្រិត​សេរីភាព​ខ្ពស់​ក្នុង​ការរៀបចំ​ពេលវេលា​ របស់​អ្នក​ជាង​ពេល​ដែល​អ្នក​ធ្វើការ​ឱ្យ​អ្នកដទៃ​។ អ្នក​អាច​ចំណាយ​ពេល​របស់​អ្នក​ទៅលើ​ការយកចិត្តទុកដាក់​លើ​ទំនួល​ខុស​ត្រូវ​ និង​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​ប្រសិនបើ​អ្នក​ចង់​។ អ្នក​អាច​ធ្វើការ​ដល់​យប់​ជ្រៅ​ដោយ​ផា​សុកភាព​នៅ​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​អាច​ក្រោក​ពី​គេង​យឺត​ជាង​ធម្មតា​បន្តិច​នៅ​ពេល​ព្រឹក​។ តារាង​ពេលវេលា​របស់​អ្នក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​អ្នក ហើយ​អ្នក​អាច​ធ្វើការ​ទៅ​តាម​ពេលវេលា​របស់​អ្នក​។​
ការគ្រប់គ្រង​ការងារ​
​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម អ្នក​អាច​គេចចេញ​ពី​ភាព​តានតឹង (​ស្ត្រេ​ស​) នៃ​គោលការណ៍​ក្នុងកា​រិល័យ​។ ដោយសារ​តែ​អ្នក​គឺជា​មនុស្ស​ដែល​មាន​តំណែង​ធំជាងគេ​ក្នុង​ក្រុមហ៊ុន អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការព្យាយាម​សម្តែង​នៅមុខ​មិត្ត​រួម​ការងារ ឬ​ការ​អែបអប​ថ្នាក់លើ​របស់​អ្នកនោះ​ទេ​។ គ្មាន​កង្វល់​ទាំងអស់នេះ អ្នក​អាច​ចំណាយ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទាំង​ស្រុង​ទៅលើ​ការវិវត្តន៍​ របស់​ក្រុមហ៊ុន និង​ធ្វើឱ្យ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។ ប្រភពៈ​ http://health.com.kh

សៀវភៅផែនការអាជីវកម្ម

នៅ​ពេល​​ដែល​យើង​មាន​គំនិត​ចង់​ចាប់​ផ្ដើម​​ចូល​ប្រលូក​នៅ​ក្នុង​ការធ្វើ​អាជីវកម្ម រឺ ជំនួញ​ កត្តា​សំខាន់​គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តំរូវ​ការ​ទីផ្សារ​​ ស្រប​នឹង​គំនិត​អាជីវកម្ម​របស់​យើង​។ បន្ទាប់​ពី​ការ​សិក្សាវិភាគពី​​ទីផ្សារ  ការងារ​ចំបង​មួយ​ដែល​មិន​ត្រូវ​រំលង​នោះ​គឺ​សរសេរ​ពី​ផែន​ការ​អាជីវកម្ម​ ព្រោះ​វា​មាន​សារៈសំខាន់​សំរាប់​ស្វែង​រក​ដៃ​គូរ​វិនិយោគ ក៏ដូច​ជា​ការ​ស្វែង​រក​ដើមទុន​បន្ថែម​សំរាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​។ ខាង​ក្រោម​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពីចំនុច​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ពង្រាងដើមនៃសៀវភៅ​ផែនការ​អាជីវកម្ម។​ នៅក្នុង​ពង្រាងដើម​នៃ​ផែនការ​អាជីវកម្ម យើងត្រូវដឹង​ច្បាស់ថា តើពត៌មានអ្វីដែល​គួរ​មាន និងមិនគួរមាននៅ​ក្នុងផ្នែក​នីមួយៗ​នៃផែនការ​នោះ។

Thursday, June 13, 2013

ស្រា​ក្រហម​ជួយ​ការពារ​​មិន​ឲ្យ​ធាត់​

តាម​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Biological Chemistry អ្នកវិទ្យាសាស្ត្រ ពី​សាកលវិទ្យាល័យ​ភើរ​ឌូ (Purdue University) នៃ​ប្រទេស​ឥណ្ឌា និយាយថា ពួកគេ​បាន​រកឃើញ​សមាសធាតុ​ម្យ៉ាង ក្នុង​ស្រាក្រហម​ផ្លែ​ទំពាំងបាយជូរ និង​ប្លូ​បឺ​រ​រី ដែល​អាច​រារាំង​លទ្ធភាព​នៃ​កោសិកា​ជាតិ​ខ្លាញ់​មិនទាន់​ធំធាត់ មិន​ឲ្យ​វិវឌ្ឍន៍ និង​លូតលាស់​បាន។
ដូចគ្នា​នឹង​សារធាតុ​រេស​វេ​រ៉ា​ត្រូល (Resveratrol) ក្នុង​ស្រាក្រហម ដែល​ជួយ​ក្នុង​បញ្ហា បេះដូង​ភិ​សេ​តាន​ណុល(Piceatannol) ត្រូវបាន​ជឿថា អាចជួយ​ការពារ​រាងកាយ ប្រឆាំង​មហារីក ជំងឺ​បេះដូង និង​ជំងឺ​ពាក់ព័ន្ធ​សរសៃប្រសាទ ដោយ​សមាសធាតុ​Resveratrol នឹង​បំប្លែង​ជា​Piceatannol ដែលមាន​តួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​ភាពធាត់ បន្ទាប់ពី​រកឃើញ​ថាស​មាស​ធាតុ​នេះ ដើរតួនាទី​ជា​អ្នក​ទប់ស្កាត់​ជាតិ​ខ្លាញ់​នៅក្នុង​កោសិកា។យោងតាម​លោក គី ហុង​គីម (Kee-Hong  Kim) ដែលជា​ប្រធាន​ផ្នែក​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ចំណីអាហារ នៃ​សាកល​វិទ្យាល័យ Purdue University បាន​ឲ្យ​ដឹងថា Piceatannol ពិតជា​ធ្វើ​ឲ្យ​ប្រែប្រួល​រយៈពេល​នៃ​ការបង្ហាញ​ហ្សែ​ន។ មានន័យថា សមាសធាតុ​នេះ មាន​តួនាទី​ប្រឆាំង​ដំណើរការ នៃ​កោសិកា​ជាតិ​ខ្លាញ់ ដែល​មិនទាន់​ធំធាត់ និង​កំពុង​វិ​វ​ឌ្ឍ​ជា​កោសិកា​ខ្លាញ់​ពេញវ័យ។ Piceatannol  ក្រៅពី​មាន​ក្នុង​ស្រាក្រហម វា​ក៏មាន​ក្នុង​គ្រាប់ និង​សំបក​ទំពាំងបាយជូរ​ក្រហម និង​ផ្លែ​ប្លូ​បឺ​រ​រី​ផងដែរ៕ ប្រភព ann

ដំបូន្មាន​​ជោគ​​ជ័យ​​ពី​​មហាសេដ្ឋី​​ដែក​​ថែប​

អាន​ឌ្រូ ខា​នា​ហ្គី (Andrew Carnegie) ជា​បុគ្គល​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភពលោក។ លោក​ខា​ណា​ហ្គី បាន​សាង​ខ្លួន​ពី​កម្មករ​ធម្មតា​រហូត ដល់​​ក្លាយជា​មហាសេដ្ឋី​ដែកថែប​ដ៏​មាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក កាលពី​ជំនាន់​លោក​នៅមាន​ជីវិត (1835-1919)។ ក្រៅពី​ទ្រព្យសម្បត្តិ​ដ៏​មហាសាល លោក​ខា​ណា​ហ្គី គឺជា​បុគ្គល​គួរ​ជាទីគោរព​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ចំណេះដឹង​និង​ការសិក្សា​ស្រាវជ្រាវ។ លោក​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ច្រើនជាង 10 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​បង្កើត​បណ្ណាល័យ​សាធារណៈ និង​ទឹកប្រាក់​ជាច្រើន​ទៀត​ជួយឧបត្ថម្ភ​ដល់​សាកលវិទ្យាល័យ​នានា​ទៅ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស។ តាមរយៈ​ជោគជ័យ​ដ៏​ធំធេង​របស់លោក​ខា​ណា​ហ្គី គេ​អាច​រៀនសូត្រ​ពី​គន្លឹះ​ជោគជ័យ​ដូចខាងក្រោម៖

វិនិយោគ​លើ​ខ្លួនឯង ៖ កសាង​សមត្ថភាព​របស់ខ្លួន​ក្នុង​វិស័យ​ណាមួយ​ឲ្យ​ប្រសើរ​បំផុត។ ប្រមូល​ថាមពល​និង​ផ្ចង់​គំនិត​តែ​លើ​កិច្ចការ​នោះ​តែ​ម្យ៉ាង។ លោក​ខា​ណា​ហ្គី និយាយថា ខ្ញុំ​ជឿថា​វិថី​ឆ្ពោះទៅកាន់​ជោគជ័យ​ក្នុង​វិស័យ​ណាក៏ដោយ គឺ​អាស្រ័យ​លើ​ភាព​ស្ទាត់ជំនាញ គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​វិស័យ​នោះ...តាម​បទពិសោធន៍​របស់ខ្ញុំ ខ្ញុំ​កម្រ​ឃើញ​បុគ្គល​ណា​ម្នាក់​រកប្រាក់​បាន​ច្រើន​ដោយ​ចាប់​នេះ ចាប់​នោះ មិន​ឆ្ពោះ​មួយណា នោះឡើយ។
ជោគជ័យ​កើតចេញ​មកពី​ចិត្ត​ទូលាយ និង​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស ៖ លោក​ខា​ណា​ហ្គី តែងតែ​គ្រប់គ្រង​រោងចក្រ​ប្រកបដោយ​តម្លាភាព និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្មករ​និង​បុគ្គលិក​ទាំងអស់។ គាត់​តែង​ស្វែងយល់​ពី​តម្រូវការ​និង​បំពេញតម្រូវការ​បុគ្គលិក​កម្មករ​ជានិច្ច។ លើសពីនេះ គាត់​តែង​ស្វែងរក​វិធី​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ក្លាយជា​អ្នកមាន​ដូច​គាត់​តែ។ ជា​ឧទាហរណ៍​គាត់​បានផ្តល់​ប្រាក់​ឲ្យ​អ្នកគ្រប់គ្រង​រោងចក្រ​ម្នាក់​របស់គាត់​ឈ្មោះ Charles Schwab ចំនួន ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ពីព្រោះ​អ្នកគ្រប់គ្រង​រូបនេះ​មាន​សមត្ថភាព​លោក​ទឹកចិត្ត​និង​គ្រប់គ្រង​កម្មករ។

ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបង្កើន​បណ្តាញ​ទំនាក់ទំនង​របស់​អ្នក ៖
រៀនសូត្រ​ទាំង​ចំណេះដឹង​និង​បទពិសោធន៍​ពី​មនុស្ស​ក្នុង​ដែន​ទំនាក់ទំនង​របស់​អ្នក ហើយ​បន្ត​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់​តែមាន​វិសាលភាព​ធំធេង​ឡើង។

ស្វែងរក​ចំណេះដឹង និង​គុណ​តម្លៃ ជាជាង​ស្វែង​រកតែ​ប្រាក់ធ្វើដំណើរ​បង្កើន​ចំណេះដឹង និង​ធ្វើ​ឲ្យ​គំនិត​កាន់តែ​ទូលាយ ៖ លោក​ខា​ណា​ហ្គី ចូលចិត្ត​ធ្វើដំណើរ​ណាស់។ នៅ​កំឡុងពេល​ធ្វើដំណើរ​លោក​តែង​រៀនសូត្រ​យ៉ាង​ស៊ី​ជំរៅ​ពី​វប្បធម៌​នៃ​ប្រទេសនីមួយៗដែល​លោក​ធ្វើដំណើរ​ទៅដល់។ នៅពេល​ទៅដល់​ចិន លោក​សិក្សា​ពី​លទ្ធិ​ខុង​ជឺ នៅពេល​ទៅដល់​ឥណ្ឌា​លោក​សិក្សា​ពី​ពុទ្ធសាសនា៕ ប្រភព Khmerstation.com


មេរៀន​ជោគជ័យ​ពី ឌែល (DELL)​

អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ពិតជា​បាន​ស្គាល់​ម៉ាក​កុំព្យូទ័រ DELL។ តែមាន​មួយចំនួន​ពិតជា​មិនបាន​ដឹង​ទេ​ថា​នរណា​ជា​ស្ថាបនិក​​នៃ​ក្រុមហ៊ុន​មួយ​នេះ។ លោក មៃ​ឃឹ​ល ឌែ​ល (Michael Dell) កើត​នៅ​ឆ្នាំ ១៩៦៥ នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក បាន​ផ្តើម​បង្កើត​ក្រុមហ៊ុន​ឌែ​ល​ក្នុង​ឆ្នាំ ១៩៨៤ ដោយមាន​មហិច្ឆតា​ធំធេង គឺ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស IBM។ កាលពី​នៅ​វ័យ​កុមារ ឌែ​ល​ជា​មនុស្ស​ចូលចិត្ត​កុំព្យូទ័រ​បំផុត។ ឌែ​ល​តែងតែ​លួច​គេច​សាលា​ដើម្បី​ចូលរួម​ស្តាប់​សន្និសីទ​កុំព្យូទ័រ​ថ្នាក់ជាតិ។ ឌែ​ល​បាន​សុំ​ឲ្យ​ឪពុក​ខ្លួន​ទិញ​កុំព្យូទ័រ​ឲ្យ​ខ្លួន​ជា​អំណោយ​ថ្ងៃ​ខួបកំណើត ១៥ ឆ្នាំ។ ឌែ​ល​បាន​សំលឹង​មើលឃើញ​ប្រាក់ចំណេញ​ដ៏​ច្រើន​ពី​ការលក់​កុំព្យូទ័រ។ ឌែ​ល​តែងតែ​ពិចារណា​ថា​អ្នកលក់​កុំ​ព្យ​ទ័​រអា​ចរក​ប្រាក់ចំណេញ​បាន​យ៉ាងច្រើន​ពី​ការលក់​កុំព្យូទ័រ ទោះបី​ពួកគេ​ដឹង​តិចតួច​អំពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ក៏ដោយ។ ចំណែកឯ​តម្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​វិញ​មាន​ទំហំ​ធំ​ក្រៃលែង ហើយ​អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ទិញ​កុំព្យូទ័រ​ដោយ​មិន​តថ្លៃ​ស្មុ​គ្រ​ស្មាញ​ច្រើន។
ជា​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​តិច​សាស​សហរដ្ឋអាមេរិក ឌែ​ល​តែង​ចំណាយពេល​ក្រៅ​ម៉ោង​សិក្សា​ទៅ​ផ្តល់​សេវាកម្ម​លើក​កំពស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ឲ្យ​អ្នករកស៊ី។ ដោយសារ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ការសិក្សា​របស់​ឌែ​ល​មិនសូវ​ទទួលលទ្ធផល​ល្អ។ ឪពុក​របស់​ឌែ​ល​ខឹង​នឹង​ឌែ​ល​ជាខ្លាំង ទើប​ចង់​រឹបអូស​យក​កុំព្យូទ័រ​របស់​ឌែ​ល​ទុក​ទាំងអស់ ដើម្បី​ឲ្យ​ឌែ​ល​ផ្ចង់អារម្មណ៍​តែ​លើ​ការសិក្សា។ ឪពុក​ឌែ​ល​សួរ​ទៅ​ឌែ​ល​ថា "ចូរ​កំណត់​អាទិភាព​ក្នុង​ជីវិត តើ​កូន​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ?" ឌែ​ល​ឆ្លើយ​ទៅកាន់​ឪពុក​វិញ​ថា "ខ្ញុំ​ចង់​ប្រកួតប្រជែង​ជាមួយ IBM" ។

ចាប់តាំងពី​ផ្តើម​អាជីវកម្ម​កុំព្យូទ័រ​មក ឌែ​ល​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធសាស្ត្រ​ប្លែក​គេ។ យុទ្ធសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​របស់​ឌែ​ល គឺ Direct from Dell ទិញ​ដោយផ្ទាល់​ពី​ឌែ​ល។ ឌែ​ល​ជឿថា គេ​អាច​លក់ដូរ​កុំព្យូទ័រ​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅកាន់​អ្នកប្រើប្រាស់​ដោយ​មិនចាំបាច់​មាន​អន្តរការី(ឈ្មួញកណ្តាល) ។ ដើម្បី​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​នេះ​ឲ្យ​បាន​ជោគជ័យ ឌែ​ល​បានផ្តល់​នូវ​សេវាកម្ម​អតិថិជន​ក្រោយពេល​លក់​កុំព្យូទ័រ​រួច។ ទោះបី​មាន​បញ្ហា​បច្ចេកទេស​អ្វី​ក៏ដោយ បុគ្គលិក​របស់​ឌែ​ល​នឹង​ទៅដល់​ផ្ទះ​អតិថិជន​ភ្លាម។ តាមរយៈ​ការ​កាត់​មិន​ឲ្យ​មាន​ឈ្មួញកណ្តាល ឌែ​លអាច​សន្សំសំចៃ​ថ្លៃដើម​បាន​យ៉ាងច្រើន​លើសលប់។ ក្នុង​ឆ្នាំ ១៩៨៦ ពោលគឺ​បី​ឆ្នាំ​ក្រោយពី​បង្កើត​ក្រុមហ៊ុន​ចំណូល​ពី​ការលក់​របស់​ឌែ​ល កើន​ដល់ ៦០ លាន​ដុល្លារ។

មេរៀន​ជោគជ័យ​ពី​ឌែ​ល៖
គិត​ខុសគេ ៖ មនុស្ស​ទូទៅ​ប្រាប់​ឌែ​ល​ថា​ការលក់​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅ​អ្នកប្រើប្រាស់​មិនអាច​ធ្វើទៅកើត​ទេ​ក្នុង​ទ្រង់ទ្រាយ​ធំ។ តែ​ឌែ​ល​និយាយថា "ជា​រឿង​សប្បាយចិត្ត​ដែល​ធ្វើ​កិច្ច​ការដែល​អ្នកដទៃ​គិតថា ទៅ​មិន​រួច ឬ​មិន​ទំនង" ។កំណត់​គោលដៅ​ខ្ពស់​ដែល​អាច​នឹង​សម្រេច​ទៅបាន ៖ នៅ​ចុងឆ្នាំ ១៩៨៦ ក្រុមហ៊ុន​បានកំណត់​គោលដៅ​លក់​ឲ្យ​បាន ១ពាន់​លាន​​​​ដុល្លារ​​ត្រឹម​ឆ្នាំ១៩៩២ និង​ពង្រីក​ខ្លួន​ជា​អន្តរជាតិ។ ដល់​ឆ្នាំ ១៩៩២ ក្រុមហ៊ុន​អាច​សម្រេច​ការលក់​ច្រើន​ទ្វេដង​លើសពី​គោល​ដៅ​​កំណត់។ ការកំណត់​គោលដៅ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​រិះរក​វិធី​សម្រេច​ឲ្យ​បាន។ផ្តោតទៅលើ​លទ្ធភាព​ដែល​អាច​នឹង​ជោគជ័យ ជាជាង​ផ្តោតទៅលើ​គូប្រកួត​ប្រជែង ៖ កុំ​ធ្វើ​ដោយ​ខ្លាច កុំ​វាស់វែង​ខ្លួនឯង​ដោយ​ធៀប​នឹង​អ្នកដទៃ ចូរ​វាស់វែង​ខ្លួនឯង​ដោយ​ប្រើ​ស្តង់ដារ​នៃ​ភាពល្អ​ឥតខ្ចោះ៕ ប្រភព salarean

ស្ពាន​ផ្លូវល​ទល់​( Storseisundet ) ដ៏គួរឱ្យចាប់អារម្មណ៍ នាមហាសមុទ្រអាត្លង់ទិក

វា​មិនមែនជា​ច្រក​មួយ​ដែល​ធំ​សម្រាប់​ការដឹក​ជ​ការដឹក​ជ​ញ្ចូ​ន​អីវ៉ាន​នោះទេ។ វា​គឺជា​ស្ពាន​ដែល​ដែល​ស្ថិតនៅ​ក្នុងប្រទេស ន័​រ​វែ​ស ដែលមាន​ភាព​ល្បី​ល្បាញ​សម្រាប់​ភ្លៀវ​ទេសចរ ដែល​ស្ពាន​នេះ​ស្ថិតនៅលើ​មហាសមុទ្រ។ ការធ្វើ​ស្ពាន​នៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក (Atlantic) នេះ វា​មើល​ទៅ​​គួរ​​ឲ្យ​​ខ្លាច​​​ប្រសិន​​បើ​​អ្នក​មាន​​កា​រ​ធ្វេសប្រហែស​នោះ​រថយន្ត​របស់​អ្នក​នឹងត្រូវ​ធ្លាក់ចូល​ទឹកសមុទ្រ​ជាមិនខាន។
ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ដីគោក របស់​ប្រទេស ន័​រ​វែ​ស​ ទៅកាន់​កោះ Averoy គឺ​ត្រូវ​ឆ្លងកាត់​ស្ពាន​ចំនួន 8 ហើយ​ស្ពាន Storseisundet ជា​ស្ពាន​ដែល​វែង​បំផុត ​និង​ជាទី​ដ៏​មនោ​រម្យ ។

Wednesday, June 12, 2013

កោះពស់

កា​ល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ កោះពស់​គ្រាន់​ តែ​ជា​កោះមួយ​ សម្រាប់​អ្នក​ទេសចរ​ ផ្សង​ព្រេង​ទៅលេង​កម្សាន្ត​ជាមួយ​ ធម្មជាតិ ​ឬ ​ស្ទូចត្រី​ និង​ មុជ​មើល​ផ្កាថ្ម​ប៉ុណ្ណោះ​ ប៉ុន្តែ​ សព្វ​ថ្ងៃ​នេះ​កោះ​ពស់​បាន​ក្លាយ​ទៅ​ជាទី​ គោល​ដៅ​ទេសចរណ៍​“មាស”​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ ដែល​ គេ​រំពឹង​ថា​ជា​ទេសចរណ៍​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ដែន​សមុទ្រ​ ក្រុង​ព្រះ​សីហនុ​ និង​ នៅ​ក្នុង​តំបន់ ។ ​កោះ​មរកត​ជា ​ឈ្មោះ​រមណីយ​ដ្ឋាន​មួយ​បង្កើត​ឡើង​នៅ​លើកោះ​ពស់​ដែល​ ពោរ​ពេញ​ទៅ​ដោយ​សោភណ​ភាព​បែប​ធម្មជាតិ​ពិតៗ។​ គេ​គ្រាន់​តែ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ថ្ម​មួយ​សាង​សង់​ថ្មី​ភ្ជាប់​ ទី​ក្រុង​ព្រះ​សីហនុ​ទៅកោះតែ​ ៤​ ឬ​ ៥ ​នាទី​ប៉ុណ្ណោះ ។​


កោះ​មរកត​មាន​អគារ​ស្នាក់​នៅ ​ប្រណីតៗ​ចំនួន​ ៣៦ ​ខ្នង​ សង់​ តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ៤៥០ ​ទៅ​ ៥៧០​ ម៉ែត្រ​ការ៉េ។​​  ផ្ទះនីមួយៗ​មាន ​បន្ទប់​ដេក​ពី ​៣ ​ទៅ ​៥ ​បន្ទប់​ មាន​ចំណត​រថយន្ត​សម្រាប់​រថយន្ត​ពីរ​គ្រឿង ​និង​ សង់​តាម​​លំនាំ​​បស្ចិម​​ប្រទេស​​​ជឿន​លឿន​ មាន​បន្ទប់​ ទឹក​បំពាក់​​ដោយ​សម្ភារៈ​ទំនើបៗ​ មាន​រាន ​ហាល ​មាន​អាង​ហែល​ទឹក​ដែល​មើល​ឃើញ​ សមុទ្រ​ល្វឹង​ល្វើយ។​​

Monday, June 10, 2013

ផ្ទះខ្មែរ

ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

ប្រវត្តិ​អតីត​ប្រធាន​គុក​ទួលស្លែង​ឌុច

រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ថា ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​នៅ​ក្នុង​ការ​សម្លាប់​ជាតិ​សាសន៍​ឯង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩​នោះ គឺ​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​មន្ទីរ​ឃុំឃាំង​ស-២១ ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។អតីត​អ្នក​ជាប់​ឃុំ​នៅ​ទួល​ស្លែង​ម្នាក់ គឺ​លោក វ៉ាន់ ណាត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ដែល​គាត់​ត្រូវ​គេ​យក​ទៅ​ឃុំឃាំង​នៅ​មន្ទីរ​ស-២១​នោះ លោក​សង្កេត​ឃើញ​ថា កាំង ហ្កេចអ៊ាវ ហៅ ឌុច គឺ​ជា​ថ្នាក់​ដឹក​នាំ​ម្នាក់​ដែល​មាន​សេចក្ដី​ថ្លៃថ្នូរ​គួរ​ឲ្យ​គោរព។ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ស្គាល់ ឌុច ពី​មុនៗ​មក និង​ឯកសារ​ស្រាវជ្រាវ​នានា បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ ឌុច គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ចរិត​ស្លូត​បូត​មិន​សូវ​និយាយ​ស្ដី​ឡើយ។

Sunday, June 9, 2013

ប្រវត្តិ អៀង សារី

អៀង សារី កើត​នៅ​ថ្ងៃ​ទី​២៥​ តុលា​ ១៩២៤​ នៅ​ស្រុក​ចូថាញ​ ខេត្ត​ត្រាំង​វិញ​  ពី​ដើម​មាន​ឈ្មោះ​ខេត្ត​​​ត្រាំង​ ជា​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ​ឪពុក​ជន​ជាតិ​ខ្មែ​រ និង​ម្ដាយ​កាត់​ចិន​ និង​ឈ្មោះ​ដើម ​ជា​ភាសា​វៀត​ណាម​ ហៅ​ថា​គិម​ត្រាំង​។​ នេះ​គឺ​ជា​លោក ​អៀង ​សារី។ គាត់​​បាន​​​ក្លាយ​​​ជា​​មនុស្ស​​ជាប់​​សាច់​​ឈាម​​ជាមួយ​អ្នក​ស្រី​ ខៀវ ប៉ុនណារី ស្ត្រី​​ទី​មួយ​​របស់​ ប៉ុល ពត តាម​​រយៈ​​ប្រពន្ធ​របស់​គាត់​គឺ​លោកស្រី ​អៀង​ ធិរិទ្ធ​។  ​ទាំង ប៉ុល ពត និង​អៀង សារី គឺ​​ជា​​​អតីត​​​សិស្ស​​​សាលា​​វិទ្យា​​ល័យ​​ព្រះ​​ស៊ី​សុវតិ្ថ​​​ជា​មួយ​គ្នា ​​ហើយ​​រហូត​​បាន​ជួប​គ្នា​​ដោយ​​ផ្ទាល់​ និង​​ជិត​​ដិត​​​ជាង​​មុន​ គឺ​នៅ​​ពេល​​ពួក​គាត់ទាំង​ពីរ​ជា​​និស្សិត​អាហារូបកណ៍​នៅ​​ប្រទេស​បារាំង​។ស្តាប់សម្លេង៖     បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ លោក អៀង សារី ត្រូវ​បាន​ជ្រើស​រើស​ជា​គណ​ក​ម្មាធិ​​ការ​កណ្ដាល​នៃ​គណ​បក្ស​កម្ពុជា​​ហើយ​ក្រោយ​មក​ ប្រែ​ក្លាយ​មក​​ជា​​បក្ស​​គុម្មុយ​និស្ត​​កម្ពុជា​។​ ក្នុង​ឋានៈ​ជា​ អ្នក​តស៊ូ​ របស់​ចលនា​ខ្មែរ​ក្រហម  ​លោក​​ អៀង​ សារី មាន​ឈ្មោះ​មួយ​ទៀត​ គឺ​សម​មិត្ត ​វ៉ាន់​។​តំណែង​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ខ្មែរ​ក្រហម​។ លោក ​អៀង សារី មាន​តួនា​ទី​ជា​ ឧប​នា​យក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​។​បន្ទាប់​ពី​ការ​ដួល​រំលំ​របប​ខ្មែរ​ក្រហម ​លោក ​អៀង សារី នៅ​តែ​​ជា​មេ​ដឹក​នាំ​ម្នាក់​​មាន​​ឥទ្ធិ​​ពល​ របស់​​ចល​នា​ទ័​ពព្រៃ​។ គាត់​អាច​ទប់​ទល់​បាន​ សម​រ​ភូមិ​ប៉ៃលិន​ ជា​មួយ​​នឹង​ការ​វាយ​​លុក​​របស់​​​​​កង​ទ័ព​កម្ពុជា​ប្រជា​មា​និត​ ដែល​មានកង​ទ័ព​វៀត​ណាម ​គាំទ្រ​ គឺ​រហូតដ​ល់​ឆ្នាំ​១៩៩៦​។ ជំនួស​ការ​ដែល​ លោក អៀង សារី បាន​នាំ​កំលាំង​មួយ​ភាគ​ធំ ​ចូល​ខាង​រដ្ឋា​ភិបាល​ អតីត​​មេ​​ដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ​ ក៏​ទទួល​បាន​ការ​លើក​លែង​​ទោស​ ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ ហើយ​​​​ធ្វើអោយ​​ទោស​ របស់​លោក​ដែល​តុលា​ការ ​ប្រជា​មា​និត​កម្ពុជា​ កាត់​ទោស​ប្រហារ​ជី​វិត ​ក៏​ត្រូវ​ទុក​ជា​មោឃៈ​។​ប៉ុន្តែ ​ចូល​ដល់​ដំណាក់​កាល​មួយ​ទៀត ​ លោក អៀង សារី  ត្រូវ​បាន​នាំ​ខ្លួន​​ចេញ​ពី​ភូមិ​គ្រឹះ​មួយ​នៅ​ភ្នំពេញ​ ដោយ​ទាំង​ លោកស្រី អៀង ធិរីទ្ធ ប្រពន្ធ​របស់​គាត់ ​គឺ​នៅ​ថ្ងៃ​តែ​មួយ ​គឺ​នៅ​ថ្ងៃទី​១២ វិច្ឆិ​កា ២០០៧​ នៅ​ក្រោម​ដី​ការ​ចាប់​ខ្លួន​ គាត់​ធ្វើ​​ឡើង​ដោយ​សាលា​ក្ដី​ខ្មែរ​ក្រហម ​ពី​បទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម ​ប្រឆាំង​មនុស្ស​ជាតិ​នឹង​​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ តាម​ច្បាប់​​អន្តរ​ជាតិ។ ​ការ​កាត់​មក​លើ​រូប​គា​ត់ រួម​នឹង​មេដឹក​នាំ​ ៣​រូប​ទៀត​ ក្នុង​នោះ​មាន​ទាំង​លោកស្រី ​អៀង​ ធិរិទ្ធ​​ ផង​​​ដែរ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២១ វិច្ឆិកា ខែ​ក្រោយ​នេះ។​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ គឺ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រុម​មេធាវី​របស់​លោក​​​អៀង សារី បាន​ប្រកាស​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ​លោក អៀង សារី នឹង​មិន​​ឡើង​ធ្វើ​សាក្ខី​កម្ម​ នៅ​ក្នុង​សវន​ការ​នោះ​ទេ ​ដោយ​មាន​ហេតុ​ផល​ថា ​លោក ​អៀង សារី អាច​​ភ្លេច​​ស្មារតី ​ដោយ​សារ​​តែ​សុខ​ភាព​ទ្រុឌ​ទ្រោម​របស់​គាត់​។​លោក​សហ​មេធាវី​ អាង ឧត្តម មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ កូន​ក្ដី​រ​បស់​​លោក​អាច​បដិសេធ​​គ្រប់​ដំណាក់​កាល​ នៃ​ការ​ចោទ​សួរ​មក​លើ​ខ្លួន​ ៖ “បើ​ចង​បន្ទោស ​គួរ​តែ​បន្ទោស​ច្បាប់​វិញ​ ច្បាប់​បាន​អនុញ្ញាត្ត​ឲ្យ​ជន​រាល់​រូប​ រក​សិទ្ធិ​មិន​បាន​ ហើយ​តំណាក់​កាល់​នេះ​ អ្នក​ណា​និយាយ​អី​កើត​ ព្រោះ​មិន​មែន​និយាយ ​១ថ្ងៃ ២ថ្ងៃឯណា មិន​ដឹង​និយាយ​ប៉ុន្មាន​ឆ្នាំ ​ហើយ​និយាយ​អី​កើត​ សំរាប់​សុខ​ភាព​ផ្លួវការ ​ផ្លួវ​ស្មារតី​វា​អត់​ទទួល​កើត ​ទើប​សំរេច​ទទួល​សិទ្ធិ​នឹង​ទៅ។”នៅ​ក្នុង​​ជួរ​មេដឹក​នាំ​ខ្មែរ​ក្រហម​ លោក អៀង សារី ជា​មនុស្ស​ទី​៦ ​នៃ​ជួរ​គណ​កម្មា​ធិការ​កណ្ដាល​មជ្ឈឹម​បក្ស​នៃ​របប​​កម្ពុជា​​ប្រជា​​ធិប​​តេយ្យ​ខ្មែរ​ក្រហម។​ សំរាប់​មេដឹក​នាំ​ខ្មែរ​​ក្រហម​រូប​នេះ​ ក៏​មាន​ឈ្មោះ​ជា​អ្នក​បាន​គៀង​គរ​​និស្សិត​ និង​​បញ្ញ​វ័ន្ដ​​រៀន​​នៅ​បរទេស ​អោយ​មក​​កាន់​​ប្រទេស​​កម្ពុជា​​វិញ​​ ហើយ​ក្រោ​យ​មក​ត្រូវ​បាន​យក​ទៅ​ធ្វើ​ពល​កម្ម​ធ្ងន់ធ្ងរ​នឹង​ ចាប់​​​ខ្លួន​ យក​ទៅ​ដាក់​គុក​នៅគុក​​បឹង​​ត្របែក ​និង​ក្រោយ​មក​គុក​ទួល​ស្លែង​។ ​ការ​ដែល​លោក​ អៀង សារី បដិសេធ​​​​ការ​បងា្ហញ​សាក្ខី​កម្ម​នៅ​ក្នុ​ង​សវន​ការ  ​គឺ​ជា​ការ​គេច​​វេះ ​ក៏​ថា​បាន​។​បុរស​ម្នាក់​ ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប៉ុន្តែ​បាន​អះអាង​ថា​ គាត់​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្ប​វេណី​ ក្នុង​សំនុំ​រឿង​០០២ បាន​និយាយ​ថា ​នេះ​ជា​ការ​មិន​ព្រម​ទទួល​ស្គាល់​ នូវ​កំហុស​របស់​​ខ្លួន ​ដែល​ដឹក​​នាំ​ប្រទេស​ហើយ​បង្ករ​អោយ​មាន​វិនាស​កម្ម​យ៉ាង​ឈឺ​ចាប់​​ ៖ “ខ្ញុំ​មាន​អារម្មណ៍​ថា ​អ្វី​ដែល​គាត់​មិន​ ឆ្លើយ​នៅ​ក្នុង​តុលា​ការ ​ឬ​ក៏​សក្ខី​កម្ម​ផ្សេង​ៗ ​ជួន​តុលា​ការ​ជា​ការ​មួយ​​ដែល​គាត់​ចង់​គេច​ពី​កា​រពិត​ប៉ុណ្ណោះ​។ មាន​ការ​បារម្មណ៍​ខ្លះ​ដែរ​ ក៏​ប៉ុន្តែ​រខ្ញុំ​សង្ឃឹម​ថា​ មាន​ឯក​សារ​គ្រប់​គ្រាន់​សំរាប់ ​ធ្វើ​ឲ្យ​តុលាការ​គេ​សំរេច​សេចក្តី​ឲ្យ។”​កាល​ពី​ក្នុង​របប​កម្ពុជា​​ប្រជា​ធិប​តេយ្យ ​ លោក អៀង សារី គឺ​ជា​ប្រមុខ​កា​ទូត​ខ្មែរ​ ហើយ​​គាត់​បាន​​ដើរ​ច្រើន ​នៅ​បណ្ដា​ប្រទេស​សង្គម​និយម​ ដោយ​រួម​មាន​ប្រទេស​ចិន​ និង​ប្រទេស​​វៀត​​ណាម​។ទាំង​លោក​ អៀង សារី និង​ប្រពន្ធ​របស់​គាត់​ លោកស្រី អៀង ធិរិទ្ធ សុទ្ធ​តែ​បាន​ស្នើ​សុំ​នៅ​​ក្រៅ​ឃុំ​ ប្រយោជន៍ ដើម្បី​អោយ​គាត់​បាន​ចេញ​ទៅ​ព្យាបាល ​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ត្រូវ​បាន​​សាលា​ក្ដី​បដិសេធន៍​ ហើយ​នៅ​មុន​ចាប់​ខ្លួន​ គាត់​ត្រូវ​បាន​កាសែត​ជា​ច្រើន ​ចុះ​ផ្សាយ​ថា ​លោក​ អៀង ​សារី ស្វែង​រក​ការ​ជ្រកកោននៅប្រទេសគុបា​ ប៉ុន្តែ​ត្រូវ​បាន​គ្រួសារ​របស់​គាត់​បដិសេធន៍​។ ករណី​​​នេះ​ ​​ធ្វើ​​អោយ​​មាន​​ការ​​សង្ស័យ​​ពី​​ភាព​​ស្មោះ​​ត្រង់​​របស់​​គាត់​​ ចំពោះ​​សវន​​ការ​ ​និង​​ប្រទេស​​ជាតិ​។ ​សំរាប់​​លោក​​មេធាវី​​ដើម​​​ប​ណ្ដឹង​​រដ្ឋ​​ប្បវេណី​  លោក ហុង គឹមសួន  សង្ឃឹម​ថា​ លោក​ អៀង សារី អាច​ធ្វើ​បែប​នេះ​បាន ​ពី​ព្រោះ​ច្បាប់​របស់​សាលាក្ដី​មិន​មាន​កំនត់​នោះ​ទេ​ តែ​គាត់​ថា លោក អៀង សារី គួរ​​​មាន​​ឆន្ទៈ​​ក្នុង​​នាម ​ជា​មេដឹក​នាំ​ខ្មែរ​ក្រហម​ ៖ “ជន​រង​គ្រោះ​នៅ​តែ​មាន​ជំនឿ​ថា​ បើ​លោក ​អៀង សារី គាត់​ភ័យ​ខ្លួន​គាត់ ​ខ្លាច​ការ​និយាយ​ទៅ​នឹង​កែ​មិន​រួច ​មាន​ន័យ​ថា​គាត់​បាន​ប្រព្រឹត្ត​ទោស​ឧក្រឹដ្ឋ​ទៅ​ហើយ ​នេះ​ជាអ្វី​ដែល​ជន​រង​គ្រោះ​តែង​តែ​លើក​ឡើង​តែង​តែ​និយាយ​។”​


សំរាប់​​លោក អ៊ូ វី​រៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា សង្ឃឹម​​ថា សហ​ព្រះ​រាជ​អាជ្ញា​​របស់​​​សា​លា​​ក្ដី​​នឹង​​មាន​ទេព​កុសល្យ​ចោទ​សួរ ​ដើម្បី​បាន​ចំលើយ​ពី ​លោក អៀង សារី ៖ “ជា​ទទូច​ទៅ​គឺ​ក្រុម​ការ​ពារ ​គេ​ខំ​រក​ភស្តុតាង​ ដើម្បី​ការ​ពារ ​ហើយ​ក្រុម​ព្រះ​រាជា​អាជ្ញារ​គេ​ខំ​រក​ភស្តុ​តាង​ ដើម្បី​ដាក់​បន្ទុក​ក្នុង​នេះ ​ដូច្នេះ​អត់​មាន​អី​ប្លែក​ទេ​ក្នុង​ករណី​ដែល​កូន​ក្តី ​ជា​ជន​ជាប់​ចោទ​មិន​និយាយ។”​សំរាប់​​ជន​​ត្រូវ​ចោទ​រូប​នេះ ហាក់​​ពុំ​​ដែល​​មាន​​​សេចក្ដី​​ការណ៍​​ផ្ទាល់​ខ្លួន ដូចលោក នួន ជា នឹង ​លោក ខៀវ សំផន ​នោះទេ ប៉ុន្តែ​សំរាប់​​លោកស្រី អៀង ធិរិទ្ធ ប្រពន្ធ​របស់​គាត់​ ពេល​ខ្លះ​​និយា​​យ​ដាក់​កំហុស​មក​លើ​លោក​ នួន ជា ថា​​ជា​អ្នក​នាំ​អោយ​មាន​ការ​យក​មនុស្ស​ មក​ដាក់​​គុក​​នៅ​គុក​ទួល​ស្លែង​។សំរាប់​លោក ឆាំង យុ ប្រធាន​មជ្ឈ​មណ្ឌល​ឯ​កសារ​កម្ពុជា ​បាន​ប្រាប់​សំលេង​ប្រជា​ធិ​ប​​តេយ្យ​​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ថា​ បើ​ទោះ​ជា​មា​ន​ឧបសគ្គ​ខ្លះៗ​ ក៏​ការ​បើ​ក​សវន​ការ​​លើ​​​សំនុំ​រឿង​ ០០២ ប្រឆាំង​នឹង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ៤រូប ដោយ​រួម​ទាំង​ លោក ​អៀង ​សារី ​ផង​​ដែរ​ គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ ​យ៉ាង​ពិត​ប្រាកដ​ ចំពោះ​វាល​ពិឃាត​ នៃ​របប​​ខ្មែរ​ក្រ​ហម​ ៖ “ការ​កាត់​ទោស​វា​ហាក់​ដូច​ជា​ឲ្យ​យើង​ចាក​ផុត​ពី​ភាព​ងងឹង​ អន្ធ​កាល​ ហើយ​ឈាន​ទៅ​មុខ​ ហើយ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ថា​​ ទី​បំផុត​ទៅ ​យើង​ក៏​ទទួល​បាន​នៅ​ អារម្មណ៍​ថាយុ​ត្តិ​ធម៌​ក៏​ជិត​មក​ដល់​ដែរ។​”បើ​ទោះ​ជា​យ៉ាង​ណា ​លោក​មេធាវី​ការពា​រក្ដី​ អោយ​លោក​ អៀង សារី លោក​មេធាវី ​អាង ​ឧត្តម ​មាន​​ប្រសាសន៍​​ថា ​ការ​កាត់​ក្ដី​ចំពោះ​មេ​ដឹក​នាំ​ខ្មែ​រក្រហម​នៅ​ពេល​នេះ ​គឺ​គ្រាន់​តែ​​ស្វែង​រក​​​យុត្តិធម៌ ​ ដែល​បា​នកើត​ឡើង ក្នុង​របប​កម្ពុជា​​ប្រជាធិប​តេយ្យ​​ខ្មែរ​ក្រហម ​តែ​ប៉ុណ្ណោះ​គឺ​​មិ​ន​​មាន​ជា​ការ​​ស្វែ​ង​​រក​ការ​ពិត​នោះ​ទេ​។យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​ទាំង​លោក ​អៀង សារី ​​លោក​​​​ស្រី អៀង ធិរិទ្ធ លោក នួន ជា និង​លោក ខៀវ សំផន ពួក​គាត់​គឺ​ជា​អតីត​​មេដឹក​​នាំ​​ខ្មែរ​​ក្រហម នឹង​ត្រូវ​នាំ​ខ្លួន​​មក​ជំនុំ​ជំរះ​ក្ដី ​លើ​ប​ទ​ឧក្រិដ្ឋ​នៅ​កម្ពុជា​កាល​ពីរវាង​ឆ្នាំ ១៩៧៥ និង ១៩៧៩​ នៅថ្ងៃទី២១ ខែវិច្ឆិកា ខែ​ក្រោយ​នេះ​ ហើយ​ពេល​នោះ​ការ​លាត​​ត្រដាង​​របស់​​សាក្សី​ប្រវត្តិសាស្ត្រ នឹង​បាន​បញ្ជាក់​​ថា​ តើ​លោក អៀង សារី ជា​អ្នក​ណា?
ប្រភព  vodhotnews.com

ប្រវត្តិ នួន ជា

នួនជាត្រូវបានគេស្គាល់ថាឈ្មោះ រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៩ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តប្រទេសកម្ពុជាហើយជាប្រធានអ្នកមនោគមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។គាត់ត្រូវបានគេស្គាល់ជាសាធារណៈថាជាបងធំទីពីរបន្ទាប់ពីលោកប៉ុល ពតដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ឥលូវនេះនួន ជា ត្រូវបានឃុំឃាំង រង់ចាំអោយអង្គការសហប្រជាជាតិ កាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សំរាប់តួរនាទីរបស់គាត់ក្នុងរបបវាលពិឃាត; អតីតអ្នក​ដឹកនាំ​ក្នុងរបប​ខ្មែរក្រហមបីរូបទៀត ដែលនៅរស់ហើយរង់ចាំការកាត់ទោសជាមួយនួន ជាមានដូចជា៖ អៀង សារី ,ខៀវ សំផន,ហើយនិងអៀង ធារិទ្ធិ ។ ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ ជាកសិករដាំពោតដ៏ចំនានម្នាក់ ហើយម្ដាយ​របស់​គាត់ជាអ្នកកាត់ដេរ។គ្រួសារនួន ជា ជាគ្រួសារមានពូជកាត់ខ្មែរ-ចិន។ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ហើយម្ដាយរបស់គាត់ជា ប្អូនស្រីរបស់ជនអន្តោប្រវេសន៍ដែលមកពី ហ្សានតូ ហើយប្រពន្ធ​របស់គាត់ជាខ្មែរ។កាលពីក្មេង នួន ជាត្រូវបានគេដាក់សញ្ជាតិពីរគឺខ្មែរ និងចិន។ នួន ជាបានចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ,គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ក្នុងស.វឆ្នាំ១៩៤០ ,នួន ជា បានសិក្សានៅឯ សកលវិទ្យាល័យ ថាមម៉ាសេត (Thammasat) នៅទីក្រុងបាងកក ហើយនិងធ្វើការថែមម៉ោង សំរាប់កិច្ចការបរទេសនៃក្រសួងថៃ ។គាត់បានចាប់ផ្ដើមនូវសកម្មភាព នយោបាយរបស់គាត់ជាមួយគណបក្សកុម្មុយនីស្តស្យ៉ាម ក្នុងទីក្រុងបាងកក។ នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។ ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា គាត់ត្រូវបានគេស្គាល់ថាជាបងធំទីពីរ។ ខុសពីអ្នកដឹកនាំ ជាច្រើននៅក្នុងរបបខ្មែរក្រហម។ នួន ជា មិនបានសិក្សានៅទីក្រុងប៉ារីសទេ។ នៅក្នុងអង្គនីតិបញ្ញតិ្តបានប្រកាសជាសាធារណៈ,ការជួបប្រជុំរបស់តំណាងប្រជាជនកម្ពុជាលើកទីមួយនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ១៩៧៦,នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។ គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ,ក្នុងករណីដែលគាត់មានសុខភាពមិនល្អ។គាត់ត្រូវបានគេបង្ខំអោយលះបង់នូវតួនាទីជាប្រធានកិច្ចអង្គប្រជុំ,ដោយក្នុងករណីកិច្ចនេះផងដែរជនជាតិវៀតណាមបានរំដោះភ្នំពេញនៅខែមេសាឆ្នាំ១៩៧៩។ នៅ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល,ជាបានទួលស្គាល់ថាជាមនុស្សបាតសង្គមនៃអ្នកតស៊ូក្នុងរបបខ្មែរក្រហម ហើយនិងនៅក្នុងសន្និសិទកាសែតបន្ទាប់ពីបានបង្ហាញសេចក្ដីថ្លែងការណ៍ នូវការឈឺចាប់និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា។រាជរដ្ឋាភិបាល ក្រោមការដឹលនាំដោយនាយករដ្ឋមន្ត្រីហ៊ុន សែន,ខ្លួនគាត់ផ្ទាល់ក៏ជាអតីតសមាជិកខ្មែរក្រហម,បានយល់ព្រមអោយលះបង់នូវការកាត់ទោស លោក នួន ជា,សេចក្ដីសំរេចនោះមិនត្រូវបានយល់ព្រមដោយផ្នែកមួយចំនួននៃប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ទាក់ទងអ្នកនៅក្រោមបង្គាប់និងឯកសារក្នុងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ,នួន ជា បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ក្នុងផ្ទះដ៏សមរម្យមួយក្នុងទីក្រុងប៉ៃលិនជាមួយប្រពន្ធរបស់គាត់ក្បែរព្រំដែនថៃ។ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅទីក្រុងប៉ៃលិន ហើយបានបញ្ជូនទៅសាលាក្ដីកម្ពុជា នៅទីក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលខុសត្រូវនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្ម និងសង្គ្រាម ប្រឆាំងមនុស្សជាតិ .ចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំឃាំង។ការនិយាយនៅក្នុងតុលាការលើកដំបូងឆ្នាំ២០០៨,គាត់បាននិយាយថារឿងក្ដីរបស់គាត់គួរតែដោះស្រាយ នៅក្នុងតុលាការអន្តរជាតិ,ការជជែកដែលជាបណ្ដឹងតវ៉ាគួរតែពន្យារពេល ពីព្រោះមេធាវីជនជាតិហូឡង់ លោក ម៉ាយខើល ផែសមែន (Michiel Pestman) មិនទាន់បានមកដល់នៅឡើយ។
ប្រភព វីគីភីឌា

ជីវប្រវត្តិ​ ខៀវ សំផន ​អតីត​អ្នក​សេដ្ឋកិច្ច​និង​ប្រមុខរដ្ឋ​មាន​តែ​ឈ្មោះ​របស់​ខ្មែរ​ក្រហម

អតីត​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ លោក ​ខៀវ ​សំផន កាល​ពី​ឆ្នាំ​២០០៣។ លោក​​ ស្ថិត​នៅ​ក្នុង​ចំណោម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​៤​រូប​ដែល​នឹង​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​ជំនុំ​ជម្រះ​​បឋម​នៅ​ពេល​ខាង​មុខ។
          លោក​ខៀវ សំផន ​មាន​ឈ្មោះ​នៅ​សម័យ​ខ្មែរក្រហម​គឺ​ មិត្ត ហែម។ កើតនៅ​ថ្ងៃទី​២៧​ខែ​កក្កដា​ឆ្នាំ​១៩៣១​ នៅ​ក្នុង​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​ ខៀវ សំផន​ គឺជា​កូន​ប្រុស​ច្បង​នៃ​គ្រួសារ​មួយ​ដែល​មាន​បងប្អូន​ប្រុសស្រី​ប្រាំ​នាក់។ ក៏ប៉ុន្ដែ​គេមិន​ដឹង​ពី​ភូមិ​កំណើត​ពិត​ប្រាកដ​របស់​គាត់​នោះ​ទេ។គាត់​គឺ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ដែល​គាត់​មាន​សញ្ញាប័ត្រ​និង​ចំណេះ​ដឹង​យ៉ាង​ជ្រៅជ្រះ​បំផុត។លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឲ្យដឹង​ថា ​ខៀវ សំផន ​គឺជា​អ្នកគូស​វាស​គោលនយោបាយ​របស់​ពួក​ខ្មែរក្រហម​ដែល​បាន​រុញច្រាន​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ។«គាត់​គឺជា​អ្នក​ដែល​ចូលរួម​ក្នុង​ការ​សម្រេច​នូវ​គោលនយោបាយ​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា ​ដែល​ធ្វើឲ្យ​ប្រជាជន​ជាង​ពីរ​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត»។ឪពុក​របស់​លោក​ ខៀវ សំផន ​គឺជា​ចៅក្រម​ម្នាក់​នៅ​ខេត្ត​កំពត ​ដែល​បាន​រៀបការ​ជាមួយ​ម្ដាយ​របស់​គាត់​នៅ ស្រុក​ជីហែ​ខេត្ត​កំពង់ចាម។ ​គាត់​បាន​ស្លាប់​នៅពេល​ដែល​លោក​ខៀវ សំផន ​មាន​អាយុ១៦ឆ្នាំ។ ម្ដាយ​របស់​លោក​ខៀវ សំផន ​ជា​ឈ្មួញ​ប្រហុក​ម្នាក់​នៅ​ខេត្ត​កំពង់ចាម។បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ​ ខៀវ សំផន ​បាន​ចាកចេញ​ទៅ​បន្ដការ​សិក្សា​នៅ​ប្រទេស​បារាំង​នៅឆ្នាំ​១៩៥៣។ នៅទី​នោះ​គាត់​បាន​ជួប​ជាមួយ ប៉ុល ពត ​មេស្ថាបនិក​របប​កម្ពុជា​ប្រជា​ធិបតេយ្យរ​បស់​ពួក​ខ្មែរក្រហម​និង​ជួប​ជាមួយ ​អៀង សារី​ នៅក្នុង​ពេលនោះ​ដែរ។ គាត់​ក៏​បាន​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​និយម​ជាមួយ​ អៀង សារី ​និង ប៉ុល ពត​ នៅក្នុង​ប្រទេស​បារាំង។ខៀវ សំផន ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​នៅឆ្នាំ​១៩៥៩​ ហើយ​បាន​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។នៅ​ពេល​នោះ​ខៀវ សំផន ​បាន​ធ្វើ​ជាសាស្ដ្រាចារ្យ​ភាសា​បារាំង​នៅ​វិទ្យាល័យ​កម្ពុជា​បុត្រ ​និង​ធ្វើជា​សាស្ដ្រាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ។ គាត់​បាន​បង្កើត​កាសែត​មួយ​ឈ្មោះ​ថា​កាសែត​ Observateur ​ដែល​មាន​និន្នាការ​ឆ្វេងនិយម។ជាប់​ឆ្នោត​ជា​តំណាងរាស្ដ្រ​នៅ​ខែមិថុនា​ឆ្នាំ​១៩៦២​ សម្រាប់​មណ្ឌល​ខេត្ត​កណ្ដាល​ លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​មុន​នឹង​បាន​រត់​គេចខ្លួន​ពី​ទីក្រុង​ភ្នំពេញ​ទៅដោយ​ការ​គំរាម​ចាប់​ខ្លួន​ពីសំណាក់​សម្តេច ​នរោត្តម សីហនុ ​ពី​ការចោទ​ប្រកាន់​ថា ​បាន​បង្ក​ការបះ​បោរ​នៅ​ស្រុក ​សំឡូត​ជាមួយ​លោក ហ៊ូ នឹម ​និង ​លោក ហ៊ូ យន់។ភៀស​ខ្លួន​ដល់​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ​គាត់​បាន​ជួប​ជាមួយ​តា ម៉ុក​ ដែល​ជា​អនុលេខា​តំបន់​និរតី។​ តាម៉ុក ពេលនោះ​ ស្លៀកពាក់​ឯកសណ្ឋាន​ខ្មៅ​បង់ក​ក្រមា​ក្រហម។ អតីត​និស្សិត​ស្រុក​បារាំង​រូបនេះ ​បាន​ចាប់ផ្ដើម​បោះ​ជំហាន​ចូល​ក្នុង​ចលនា​ប្រដាប់​អាវុធ។ ប្រាំបី​ខែក្រោយ​ពី​ស្នាក់នៅ​ក្នុង​ខេត្ត​តាកែវ​ គាត់​បាន​បាន​ចូល​ធ្វើ​ទ័ព​ព្រៃ​នៅ​តំបន់​ភ្នំឱរ៉ាល់​ និង​ព្រៃធំ ​ខេត្ត​កំពង់ស្ពឺ។ខៀវ សំផន ​ត្រូវ​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​ចន្លោះ​ពីខែ​ឧសភា ​ឆ្នាំ១៩៧០​ ដល់​ខែមេសា​ឆ្នាំ១៩៧៥​នៅតំបន់​រំដោះ​និង​ត្រូវ​តែងតាំង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ប្រជាជន​រំដោះ​ជាតិ​កម្ពុជា​ពីខែ​មិថុនា​ឆ្នាំ​១៩៧១​ដល់​ឆ្នាំ​១៩៧៥។ នេះ​បើ​ផ្អែក​តាម​ឯកសារ ​ដែល​មាន​ឈ្មោះ​ថា​វចនានុក្រម​ខ្មែរ​ក្រហម​របស់​លោក​សូឡូម៉ុង កាន ​(Solomon Kan) ​និង​គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា​យុត្តិធម៌​សម្រាប់​កម្ពុជា។ពីខែ​មេសា​ឆ្នាំ១៩៧៥​និង​ខែមេសា ​ឆ្នាំ១៩៧៦​ ខៀវ​ សំផន​ បាន​ត្រូវតែង​តាំង​ជា​មេដឹកនាំ​គណៈ​កម្មការ​ធម្មនុញ្ញ ​និង​ចាប់ផ្ដើម​តាក់តែង​ធម្មនុញ្ញ​ថ្មី​ ដោយ​មាន​ការចូលរួម​ឲ្យ​យោបល់​ពី​សមាជិក​បក្ស​កុម្មុយនីស្ដ​កម្ពុជា។គាត់​ឡើង​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​នៅឆ្នាំ​ ១៩៧៦ ​ជំនួសឲ្យ​សម្ដេច​សីហនុ​ ដែល​បានលា​លែង​ពី​តំណែង។ បន្ទាប់​មក​គាត់​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈកម្មាធិការ​កណ្ដាល​ ដែល​គាត់​មិនត្រឹមតែ​ចូលរួម​ប្រជុំ​តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​គាត់​ក៏បាន​ចូលរួម​ផ្ដល់​សេចក្ដី​សម្រេចចិត្ត​នយោ​បាយ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ពាសពេញ​ប្រទេស​ផងដែរ។លោក​ ឆាំង យុ​ មាន​ប្រសាសន៍​ថា​ លោក​ខៀវ សំផន​ មាន​ការ​ទទួលខុស​ត្រូវ​ពេញ​លេញ​ ចំពោះ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។«តាំងពី​ឆ្នាំ១៩៧៣​ ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​របប​សាធារណរដ្ឋ​នៅ​ឡើយនោះ​ គឺថា​គាត់​តែងតែ​ចេញ​មុខ​សហការ​ជាមួយ​វៀតណាម​ ក្នុង​ការពិនិត្យ​មើល​តំបន់​សហករណ៍ ​តំបន់​រំដោះ​ ដែល​គេ​ចាប់ផ្តើម​អភិវឌ្ឍ​នោះ។ ​គាត់​មើល​ថា ​តើ​គោល​នយោបាយ​របស់​បក្ស​ធ្វើ​បាន​ដល់​កម្រិត​ណា​ មិន​ចាំបាច់​គាត់​យក​ដៃ​ទៅ​សម្លាប់ ​យក​កាំភ្លើង​ទៅសម្លាប់​មនុស្ស​ម្នាក់ ​ហើយ​យើង​បាន​ថា​ គាត់​មាន​កំហុស​ទេ។ ឯកសារ​កំណត់ហេតុ​របស់ មជ្ឈិម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ដែល​និយាយ​អំពី​កម្ចេច​សត្រូវ​ផ្ទៃក្នុង ​និង​សត្រូវ​ខាងក្រៅ​ក៏មាន​គាត់​ចូលរួម​ដែរ។ អញ្ចឹង​ គឺ​ទាំងអស់​នេះ​ វា​គ្រប់គ្រាន់​បង្ហាញ​ ឬក៏​ដាក់​ឲ្យគាត់​ទទួល​ខុសត្រូវ​ជា​បុគ្គល»។ខៀវ​ សំផន ​បាន​ហោះ​ទៅកាន់​ក្រុង​ប៉េកាំង​មុន​កងទ័ព​វៀតណាម​ចូល​មក​ដល់​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃរំដោះ​ប្រទេស​ជាតិ​ថ្ងៃ​៧មករា​ឆ្នាំ១​៩៧៩។ ហើយ​មួយឆ្នាំ​ក្រោយ​មក​គាត់​បាន​ឡើងកាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស​ប៉ុល ពត។ខៀវ សំផន​ គឺជា​អ្នក​ចូលរួម​ជា​ភាគី​ចរចា​សន្ដិភាព​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ខែតុលា ​ឆ្នាំ ១៩៩១ ​ក្រោម​ការជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហ​ប្រជាជាតិ។ ប៉ុន្ដែ​ក្រោយ​មក​ក្រុម​កងទ័ព​ព្រៃ​ខ្មែរក្រហម​ធ្វើ​ពហិការ​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀ​ងនេះ​ទេ។នៅខែ​វិច្ឆិកា ​ឆ្នាំ១៩៩១​ គាត់​បាន​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ​នៅក្រុង​ភ្នំពេញ ​ហើយ​ត្រូវបាន​កម្លាំង​មហាជន​វាយ​សង្រ្គប់​បែកក្បាល​ ដែល​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ពាសពេញ​ពិភព​លោក។ខៀវ សំផន ​បាន​គេច​ផុត​ពីការ​បោសសម្អាត​ផ្ទៃក្នុង​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៩៧​ គឺ​នៅពេល​នោះ​ប៉ុល ពត ​បាន​បញ្ជា​ឲ្យ​សម្លាប់​សុន សេន ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ។​ ហើយ​ក្រោយ​មក​ ប៉ុល ពត ​ខ្លួន​ឯង​ត្រូវ​តា ម៉ុក​ ចាប់​ខ្លួន​វិញ​ម្តង។ទីបំផុត​នៅ​ថ្ងៃទី ​២៦ ខែធ្នូ​ឆ្នាំ១៩៩៨ ​ខៀវ សំផន​ បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ជាមួយ​អតីត​បង​ធំ​ទី២ នួន ជា​ ផងដែរ។គាត់​ត្រូវ​ចាប់​ខ្លួន​ដោយ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃទី១៩​វិច្ឆិកា​ឆ្នាំ​២០០៧ ​បន្ទាប់​ពី​ចេញពី​មន្ទីរ​ពេទ្យកាល់​ម៉ែត​ គាត់​ត្រូវ​បានចោទ​ប្រ​កាន់​ដូចគ្នា​នឹង​ការចោទ​លើ​នួន ជា អៀង​ សារី ​និង​អៀង ធីរិទ្ធ​ ក្នុង​សំណុំរឿង​០០២ ​ពី បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាស​ន៍​ដែល​ទាក់ទង​ នឹង​ការធ្វើ​ទារុណកម្ម ​និង​ការធ្វើទុក្ខ​បុកម្នេញ​ខាង​ផ្នែក​សាសនា ​ការធ្វើ​មនុស្ស​ឃាត​ និង​ការចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។ បទ​ចោទ​ទាំង​នេះ​ដែល​ទាក់ទង​ទៅនឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ យ៉ាងតិច​ ១,៧​លាន​នាក់ ​ចន្លោះ​ពី ​ឆ្នាំ ​១៩៧៥​ ដល់​ឆ្នាំ ​១៩៧៩។មុន​ការចាប់​ខ្លួន​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ លោក ​ខៀវ សំផន ​បាន​ផ្ដល់​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ ​VOA​ ជា​ខេមរភាសា​ដោយ​លោក​ចោទប្រកាន់​ការ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា​កើត​ឡើង​ដោយសារ​កម្លាំង​បង្កប់​របស់​ប្រទេស​វៀត​ណាម។«ដូច្នេះ​ខាង​វៀតណាម​ មិន​ចូល​ជ្រក​ជាមួយ​កម្ពុជា​ទេ ​លូក​ដៃកកូ​ចូលជ្រៅ​ក្នុង​កម្លាំង​តស៊ូ​កម្ពុជា​ឆ្នាំ​១៩៧៥​និង​១៩៧៦​ រឿង​អត់បាយ​ដាច់ពោះ។ ​អារឿង​ស្លាប់​រឿង​អ្វី​ហ្នឹង ​វា​មក​ពីស្អី​ខ្លះ ​ខ្ញុំ​យល់​ឃើញ​ថា ​មិនមែន​មក​ពី​ ប៉ុល ពត​ ទេ​ វា​កើត​ចេញ​ពី​មេ​ស្តេច​ត្រាញ់។ហើយ​ស្តេច​ត្រាញ់​ទាំងអស់​សុទ្ធតែ​ធ្លាប់​នៅ​ជាមួយ​យួន»។នៅក្នុង​ឯកសារ​មួយ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​បង្ហាញ​ថា​ ប៉ុល ពត ​នួន ជា ​ខៀវ សំផន ​និង​អៀង​សារី ​សហការ​ជាមួយ​កងទ័ព​វៀត​ណាម ​និង​ជួប​ប្រជុំ​ក្នុង​ក្រុងភ្នំពេញ​ជាមួយ​គណបក្ស​ពលករ​វៀតណាម ​ដោយ​បង្ហាញ​ការប្ដេជ្ញា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ខៀវ សំផន ​នៅ​ឆ្នាំ២០០៤ ​បាន​បោះពុម្ព​សៀវភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ថា «ប្រវត្តិសាស្ដ្រ​ថ្មីៗ​របស់​កម្ពុជា​ និង​គោលជំហ​របស់ខ្ញុំ»​នៅក្នុង​សៀវភៅ​នោះ​ដែល​គាត់​និយាយ​ថា​ គាត់​មិនបាន​ដឹង​ពី​ការកាប់​សម្លាប់​ប្រជាជន​កម្ពុជា​នោះ​ទេ។ សៀវភៅ​នោះ​ត្រូវគេ​មើលឃើញ​ថា​ គឺជា​ការ​ប្រឹងប្រែង​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​របស់​លោក​ ខៀវ សំផន​ នៅ​ពេល​ដែល​គាត់​ដឹងថា ​គាត់​មិនអាច​គេចផុត​ពី​ការ​កាត់ទោស​ទេ​នោះ។ជារៀង​រហូតមក​ខៀវ សំផន ​បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ​ដែល​បាន​ទៅ​ធ្វើ​បទ​សម្ភាស​ជាមួយ​គាត់​ថា​ នៅក្នុង​សម័យ​ខ្មែរក្រហម​ លោក​មាន​តែមុខ​តំណែង​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​គ្មាន​អំណាច​ទេ​ រីឯ​សិទ្ធិ​សម្រេច​អ្វី​ទាំងអស់​ ស្ថិត​នៅ​លើ​បក្ស​កុម្មុយនីស្ដ​កម្ពុជា។ ​នៅក្នុង​សវនាការ​ប្រឆាំង​នឹង​ការបន្ដ​ការឃុំ​ខ្លួនជាបណ្ដោះ​អាសន្ន​កាលពី​ខែ កុម្ភៈ​ឆ្នាំ២០១០ ​លោក ​ខៀវ សំផន​ បាន​ញែក​ខ្លួន​ចេញ​ពី​ទទួល​ខុសត្រូវ​ឧក្រិដ្ឋកម្ម​លើ​ពលរដ្ឋ​កម្ពុជា​ពីក្រុម​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​បីនាក់​ផ្សេង​ទៀត។«ខ្ញុំមាន​សិទ្ធិ​អ្វី​សម្រេច​ពីការ​សម្លាប់​មនុស្ស ​បើខ្ញុំ​មាន​អ្វី​ដែល​គេ​ឲ្យខ្ញុំ​ដឹង​ពីរឿង​សម្រេច​ចាប់ចង​នរណាៗ​ វា​ទៅ​ជា​ខ្ញុំ ​លោក​ នួន ជា ​លោក​ អៀង សារី ​លោកស្រី​ អៀង ធីរិទ្ធ ឯណាៗ ​ដូចតែគ្នា​តែ​មួយ»។នៅពេល​នេះ ​អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ត្រៀមខ្លួន​ចូល​រង្វង់​ក្រចក​សេះ​ក្នុង​សវនាការ​បឋម​ជាលើក​ដំបូង​នៅ ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ។ ខៀវ សំផន ​មា​នមេធាវី​បារាំង​ម្នាក់​គឺ​លោក​ Jacques Vergès​ ដែល​លោក​ធ្លាប់​ស្គាល់​គ្នានិង​លោក ​ស សាវ៉ាន ​មេធាវី​កម្ពុជា៕
ប្រភព  voa

ប៉ុល ពត (ឈ្មោះដើម សាឡុត ស)

         ប៉ុល ពត កើតឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅខេត្តកំពង់ធំ ឳពុករបស់ប៉ុល ពត ជាម្ចាស់ដីស្ដុកស្ដម្ភម្នាក់  ប៉ុល ពតបានរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើការនៅក្នុងព្រះបរមរាជវាំងនៅពេលបានអាយុប្រាំមួយឆ្នាំ នៅភ្នំពេញ ប៉ុល ពត់ បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន
         នៅឆ្នាំ ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ន្តែមិនបានទទួលសញ្ញាប័ត្រទេ  ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពតបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំងហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយនៅពេល ប៉ុល ពត់ បានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុលពត បានបង្រៀនប្រវត្តិវិទ្យានៅសាលាកជនហើយបានចូលរួមចលនាកុម្មុយនីស្តខុសច្បាប់មួយ នៅឆ្នាំ១៩៥៦ ប៉ិល ពត  បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី ហើយនៅឆ្នាំ១៩៦០ ប៉ុល ពត់ មានឋាន:ទីបីក្នុងបក្សពលករកម្ពុជា ប៉ុក ពត់ ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣ ក្រោយមក ប៉ុល ពត់ បានដឹកនាំទ័ពខ្មែរក្រហមធ្វើសង្គ្រាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់
       ប៉ុល ពត់ បានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ហើយបានលាលែងពីដំណែងនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានទ្ធិពលរបស់ខ្មែរក្រហមដដែល  ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅលើទឹកដីថៃរហូតដល់ថ្ងៃទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨