Subscribe:

Thursday, June 13, 2013

ដំបូន្មាន​​ជោគ​​ជ័យ​​ពី​​មហាសេដ្ឋី​​ដែក​​ថែប​

អាន​ឌ្រូ ខា​នា​ហ្គី (Andrew Carnegie) ជា​បុគ្គល​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភពលោក។ លោក​ខា​ណា​ហ្គី បាន​សាង​ខ្លួន​ពី​កម្មករ​ធម្មតា​រហូត ដល់​​ក្លាយជា​មហាសេដ្ឋី​ដែកថែប​ដ៏​មាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក កាលពី​ជំនាន់​លោក​នៅមាន​ជីវិត (1835-1919)។ ក្រៅពី​ទ្រព្យសម្បត្តិ​ដ៏​មហាសាល លោក​ខា​ណា​ហ្គី គឺជា​បុគ្គល​គួរ​ជាទីគោរព​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ចំណេះដឹង​និង​ការសិក្សា​ស្រាវជ្រាវ។ លោក​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ច្រើនជាង 10 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​បង្កើត​បណ្ណាល័យ​សាធារណៈ និង​ទឹកប្រាក់​ជាច្រើន​ទៀត​ជួយឧបត្ថម្ភ​ដល់​សាកលវិទ្យាល័យ​នានា​ទៅ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស។ តាមរយៈ​ជោគជ័យ​ដ៏​ធំធេង​របស់លោក​ខា​ណា​ហ្គី គេ​អាច​រៀនសូត្រ​ពី​គន្លឹះ​ជោគជ័យ​ដូចខាងក្រោម៖

វិនិយោគ​លើ​ខ្លួនឯង ៖ កសាង​សមត្ថភាព​របស់ខ្លួន​ក្នុង​វិស័យ​ណាមួយ​ឲ្យ​ប្រសើរ​បំផុត។ ប្រមូល​ថាមពល​និង​ផ្ចង់​គំនិត​តែ​លើ​កិច្ចការ​នោះ​តែ​ម្យ៉ាង។ លោក​ខា​ណា​ហ្គី និយាយថា ខ្ញុំ​ជឿថា​វិថី​ឆ្ពោះទៅកាន់​ជោគជ័យ​ក្នុង​វិស័យ​ណាក៏ដោយ គឺ​អាស្រ័យ​លើ​ភាព​ស្ទាត់ជំនាញ គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​វិស័យ​នោះ...តាម​បទពិសោធន៍​របស់ខ្ញុំ ខ្ញុំ​កម្រ​ឃើញ​បុគ្គល​ណា​ម្នាក់​រកប្រាក់​បាន​ច្រើន​ដោយ​ចាប់​នេះ ចាប់​នោះ មិន​ឆ្ពោះ​មួយណា នោះឡើយ។
ជោគជ័យ​កើតចេញ​មកពី​ចិត្ត​ទូលាយ និង​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស ៖ លោក​ខា​ណា​ហ្គី តែងតែ​គ្រប់គ្រង​រោងចក្រ​ប្រកបដោយ​តម្លាភាព និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្មករ​និង​បុគ្គលិក​ទាំងអស់។ គាត់​តែង​ស្វែងយល់​ពី​តម្រូវការ​និង​បំពេញតម្រូវការ​បុគ្គលិក​កម្មករ​ជានិច្ច។ លើសពីនេះ គាត់​តែង​ស្វែងរក​វិធី​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ក្លាយជា​អ្នកមាន​ដូច​គាត់​តែ។ ជា​ឧទាហរណ៍​គាត់​បានផ្តល់​ប្រាក់​ឲ្យ​អ្នកគ្រប់គ្រង​រោងចក្រ​ម្នាក់​របស់គាត់​ឈ្មោះ Charles Schwab ចំនួន ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ពីព្រោះ​អ្នកគ្រប់គ្រង​រូបនេះ​មាន​សមត្ថភាព​លោក​ទឹកចិត្ត​និង​គ្រប់គ្រង​កម្មករ។

ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបង្កើន​បណ្តាញ​ទំនាក់ទំនង​របស់​អ្នក ៖
រៀនសូត្រ​ទាំង​ចំណេះដឹង​និង​បទពិសោធន៍​ពី​មនុស្ស​ក្នុង​ដែន​ទំនាក់ទំនង​របស់​អ្នក ហើយ​បន្ត​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់​តែមាន​វិសាលភាព​ធំធេង​ឡើង។

ស្វែងរក​ចំណេះដឹង និង​គុណ​តម្លៃ ជាជាង​ស្វែង​រកតែ​ប្រាក់ធ្វើដំណើរ​បង្កើន​ចំណេះដឹង និង​ធ្វើ​ឲ្យ​គំនិត​កាន់តែ​ទូលាយ ៖ លោក​ខា​ណា​ហ្គី ចូលចិត្ត​ធ្វើដំណើរ​ណាស់។ នៅ​កំឡុងពេល​ធ្វើដំណើរ​លោក​តែង​រៀនសូត្រ​យ៉ាង​ស៊ី​ជំរៅ​ពី​វប្បធម៌​នៃ​ប្រទេសនីមួយៗដែល​លោក​ធ្វើដំណើរ​ទៅដល់។ នៅពេល​ទៅដល់​ចិន លោក​សិក្សា​ពី​លទ្ធិ​ខុង​ជឺ នៅពេល​ទៅដល់​ឥណ្ឌា​លោក​សិក្សា​ពី​ពុទ្ធសាសនា៕ ប្រភព Khmerstation.com


0 comments:

Post a Comment