Subscribe:
Showing posts with label មេរៀនជោគជ័យ. Show all posts
Showing posts with label មេរៀនជោគជ័យ. Show all posts

Thursday, June 13, 2013

ដំបូន្មាន​​ជោគ​​ជ័យ​​ពី​​មហាសេដ្ឋី​​ដែក​​ថែប​

អាន​ឌ្រូ ខា​នា​ហ្គី (Andrew Carnegie) ជា​បុគ្គល​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភពលោក។ លោក​ខា​ណា​ហ្គី បាន​សាង​ខ្លួន​ពី​កម្មករ​ធម្មតា​រហូត ដល់​​ក្លាយជា​មហាសេដ្ឋី​ដែកថែប​ដ៏​មាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក កាលពី​ជំនាន់​លោក​នៅមាន​ជីវិត (1835-1919)។ ក្រៅពី​ទ្រព្យសម្បត្តិ​ដ៏​មហាសាល លោក​ខា​ណា​ហ្គី គឺជា​បុគ្គល​គួរ​ជាទីគោរព​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ចំណេះដឹង​និង​ការសិក្សា​ស្រាវជ្រាវ។ លោក​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ច្រើនជាង 10 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​បង្កើត​បណ្ណាល័យ​សាធារណៈ និង​ទឹកប្រាក់​ជាច្រើន​ទៀត​ជួយឧបត្ថម្ភ​ដល់​សាកលវិទ្យាល័យ​នានា​ទៅ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស។ តាមរយៈ​ជោគជ័យ​ដ៏​ធំធេង​របស់លោក​ខា​ណា​ហ្គី គេ​អាច​រៀនសូត្រ​ពី​គន្លឹះ​ជោគជ័យ​ដូចខាងក្រោម៖

វិនិយោគ​លើ​ខ្លួនឯង ៖ កសាង​សមត្ថភាព​របស់ខ្លួន​ក្នុង​វិស័យ​ណាមួយ​ឲ្យ​ប្រសើរ​បំផុត។ ប្រមូល​ថាមពល​និង​ផ្ចង់​គំនិត​តែ​លើ​កិច្ចការ​នោះ​តែ​ម្យ៉ាង។ លោក​ខា​ណា​ហ្គី និយាយថា ខ្ញុំ​ជឿថា​វិថី​ឆ្ពោះទៅកាន់​ជោគជ័យ​ក្នុង​វិស័យ​ណាក៏ដោយ គឺ​អាស្រ័យ​លើ​ភាព​ស្ទាត់ជំនាញ គ្រប់គ្រង​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​វិស័យ​នោះ...តាម​បទពិសោធន៍​របស់ខ្ញុំ ខ្ញុំ​កម្រ​ឃើញ​បុគ្គល​ណា​ម្នាក់​រកប្រាក់​បាន​ច្រើន​ដោយ​ចាប់​នេះ ចាប់​នោះ មិន​ឆ្ពោះ​មួយណា នោះឡើយ។
ជោគជ័យ​កើតចេញ​មកពី​ចិត្ត​ទូលាយ និង​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស ៖ លោក​ខា​ណា​ហ្គី តែងតែ​គ្រប់គ្រង​រោងចក្រ​ប្រកបដោយ​តម្លាភាព និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្មករ​និង​បុគ្គលិក​ទាំងអស់។ គាត់​តែង​ស្វែងយល់​ពី​តម្រូវការ​និង​បំពេញតម្រូវការ​បុគ្គលិក​កម្មករ​ជានិច្ច។ លើសពីនេះ គាត់​តែង​ស្វែងរក​វិធី​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ក្លាយជា​អ្នកមាន​ដូច​គាត់​តែ។ ជា​ឧទាហរណ៍​គាត់​បានផ្តល់​ប្រាក់​ឲ្យ​អ្នកគ្រប់គ្រង​រោងចក្រ​ម្នាក់​របស់គាត់​ឈ្មោះ Charles Schwab ចំនួន ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ពីព្រោះ​អ្នកគ្រប់គ្រង​រូបនេះ​មាន​សមត្ថភាព​លោក​ទឹកចិត្ត​និង​គ្រប់គ្រង​កម្មករ។

ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបង្កើន​បណ្តាញ​ទំនាក់ទំនង​របស់​អ្នក ៖
រៀនសូត្រ​ទាំង​ចំណេះដឹង​និង​បទពិសោធន៍​ពី​មនុស្ស​ក្នុង​ដែន​ទំនាក់ទំនង​របស់​អ្នក ហើយ​បន្ត​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់​តែមាន​វិសាលភាព​ធំធេង​ឡើង។

ស្វែងរក​ចំណេះដឹង និង​គុណ​តម្លៃ ជាជាង​ស្វែង​រកតែ​ប្រាក់ធ្វើដំណើរ​បង្កើន​ចំណេះដឹង និង​ធ្វើ​ឲ្យ​គំនិត​កាន់តែ​ទូលាយ ៖ លោក​ខា​ណា​ហ្គី ចូលចិត្ត​ធ្វើដំណើរ​ណាស់។ នៅ​កំឡុងពេល​ធ្វើដំណើរ​លោក​តែង​រៀនសូត្រ​យ៉ាង​ស៊ី​ជំរៅ​ពី​វប្បធម៌​នៃ​ប្រទេសនីមួយៗដែល​លោក​ធ្វើដំណើរ​ទៅដល់។ នៅពេល​ទៅដល់​ចិន លោក​សិក្សា​ពី​លទ្ធិ​ខុង​ជឺ នៅពេល​ទៅដល់​ឥណ្ឌា​លោក​សិក្សា​ពី​ពុទ្ធសាសនា៕ ប្រភព Khmerstation.com


មេរៀន​ជោគជ័យ​ពី ឌែល (DELL)​

អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ពិតជា​បាន​ស្គាល់​ម៉ាក​កុំព្យូទ័រ DELL។ តែមាន​មួយចំនួន​ពិតជា​មិនបាន​ដឹង​ទេ​ថា​នរណា​ជា​ស្ថាបនិក​​នៃ​ក្រុមហ៊ុន​មួយ​នេះ។ លោក មៃ​ឃឹ​ល ឌែ​ល (Michael Dell) កើត​នៅ​ឆ្នាំ ១៩៦៥ នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក បាន​ផ្តើម​បង្កើត​ក្រុមហ៊ុន​ឌែ​ល​ក្នុង​ឆ្នាំ ១៩៨៤ ដោយមាន​មហិច្ឆតា​ធំធេង គឺ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស IBM។ កាលពី​នៅ​វ័យ​កុមារ ឌែ​ល​ជា​មនុស្ស​ចូលចិត្ត​កុំព្យូទ័រ​បំផុត។ ឌែ​ល​តែងតែ​លួច​គេច​សាលា​ដើម្បី​ចូលរួម​ស្តាប់​សន្និសីទ​កុំព្យូទ័រ​ថ្នាក់ជាតិ។ ឌែ​ល​បាន​សុំ​ឲ្យ​ឪពុក​ខ្លួន​ទិញ​កុំព្យូទ័រ​ឲ្យ​ខ្លួន​ជា​អំណោយ​ថ្ងៃ​ខួបកំណើត ១៥ ឆ្នាំ។ ឌែ​ល​បាន​សំលឹង​មើលឃើញ​ប្រាក់ចំណេញ​ដ៏​ច្រើន​ពី​ការលក់​កុំព្យូទ័រ។ ឌែ​ល​តែងតែ​ពិចារណា​ថា​អ្នកលក់​កុំ​ព្យ​ទ័​រអា​ចរក​ប្រាក់ចំណេញ​បាន​យ៉ាងច្រើន​ពី​ការលក់​កុំព្យូទ័រ ទោះបី​ពួកគេ​ដឹង​តិចតួច​អំពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ក៏ដោយ។ ចំណែកឯ​តម្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​វិញ​មាន​ទំហំ​ធំ​ក្រៃលែង ហើយ​អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ទិញ​កុំព្យូទ័រ​ដោយ​មិន​តថ្លៃ​ស្មុ​គ្រ​ស្មាញ​ច្រើន។
ជា​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​តិច​សាស​សហរដ្ឋអាមេរិក ឌែ​ល​តែង​ចំណាយពេល​ក្រៅ​ម៉ោង​សិក្សា​ទៅ​ផ្តល់​សេវាកម្ម​លើក​កំពស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ឲ្យ​អ្នករកស៊ី។ ដោយសារ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ការសិក្សា​របស់​ឌែ​ល​មិនសូវ​ទទួលលទ្ធផល​ល្អ។ ឪពុក​របស់​ឌែ​ល​ខឹង​នឹង​ឌែ​ល​ជាខ្លាំង ទើប​ចង់​រឹបអូស​យក​កុំព្យូទ័រ​របស់​ឌែ​ល​ទុក​ទាំងអស់ ដើម្បី​ឲ្យ​ឌែ​ល​ផ្ចង់អារម្មណ៍​តែ​លើ​ការសិក្សា។ ឪពុក​ឌែ​ល​សួរ​ទៅ​ឌែ​ល​ថា "ចូរ​កំណត់​អាទិភាព​ក្នុង​ជីវិត តើ​កូន​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ?" ឌែ​ល​ឆ្លើយ​ទៅកាន់​ឪពុក​វិញ​ថា "ខ្ញុំ​ចង់​ប្រកួតប្រជែង​ជាមួយ IBM" ។

ចាប់តាំងពី​ផ្តើម​អាជីវកម្ម​កុំព្យូទ័រ​មក ឌែ​ល​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធសាស្ត្រ​ប្លែក​គេ។ យុទ្ធសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​របស់​ឌែ​ល គឺ Direct from Dell ទិញ​ដោយផ្ទាល់​ពី​ឌែ​ល។ ឌែ​ល​ជឿថា គេ​អាច​លក់ដូរ​កុំព្យូទ័រ​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅកាន់​អ្នកប្រើប្រាស់​ដោយ​មិនចាំបាច់​មាន​អន្តរការី(ឈ្មួញកណ្តាល) ។ ដើម្បី​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​នេះ​ឲ្យ​បាន​ជោគជ័យ ឌែ​ល​បានផ្តល់​នូវ​សេវាកម្ម​អតិថិជន​ក្រោយពេល​លក់​កុំព្យូទ័រ​រួច។ ទោះបី​មាន​បញ្ហា​បច្ចេកទេស​អ្វី​ក៏ដោយ បុគ្គលិក​របស់​ឌែ​ល​នឹង​ទៅដល់​ផ្ទះ​អតិថិជន​ភ្លាម។ តាមរយៈ​ការ​កាត់​មិន​ឲ្យ​មាន​ឈ្មួញកណ្តាល ឌែ​លអាច​សន្សំសំចៃ​ថ្លៃដើម​បាន​យ៉ាងច្រើន​លើសលប់។ ក្នុង​ឆ្នាំ ១៩៨៦ ពោលគឺ​បី​ឆ្នាំ​ក្រោយពី​បង្កើត​ក្រុមហ៊ុន​ចំណូល​ពី​ការលក់​របស់​ឌែ​ល កើន​ដល់ ៦០ លាន​ដុល្លារ។

មេរៀន​ជោគជ័យ​ពី​ឌែ​ល៖
គិត​ខុសគេ ៖ មនុស្ស​ទូទៅ​ប្រាប់​ឌែ​ល​ថា​ការលក់​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅ​អ្នកប្រើប្រាស់​មិនអាច​ធ្វើទៅកើត​ទេ​ក្នុង​ទ្រង់ទ្រាយ​ធំ។ តែ​ឌែ​ល​និយាយថា "ជា​រឿង​សប្បាយចិត្ត​ដែល​ធ្វើ​កិច្ច​ការដែល​អ្នកដទៃ​គិតថា ទៅ​មិន​រួច ឬ​មិន​ទំនង" ។កំណត់​គោលដៅ​ខ្ពស់​ដែល​អាច​នឹង​សម្រេច​ទៅបាន ៖ នៅ​ចុងឆ្នាំ ១៩៨៦ ក្រុមហ៊ុន​បានកំណត់​គោលដៅ​លក់​ឲ្យ​បាន ១ពាន់​លាន​​​​ដុល្លារ​​ត្រឹម​ឆ្នាំ១៩៩២ និង​ពង្រីក​ខ្លួន​ជា​អន្តរជាតិ។ ដល់​ឆ្នាំ ១៩៩២ ក្រុមហ៊ុន​អាច​សម្រេច​ការលក់​ច្រើន​ទ្វេដង​លើសពី​គោល​ដៅ​​កំណត់។ ការកំណត់​គោលដៅ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​រិះរក​វិធី​សម្រេច​ឲ្យ​បាន។ផ្តោតទៅលើ​លទ្ធភាព​ដែល​អាច​នឹង​ជោគជ័យ ជាជាង​ផ្តោតទៅលើ​គូប្រកួត​ប្រជែង ៖ កុំ​ធ្វើ​ដោយ​ខ្លាច កុំ​វាស់វែង​ខ្លួនឯង​ដោយ​ធៀប​នឹង​អ្នកដទៃ ចូរ​វាស់វែង​ខ្លួនឯង​ដោយ​ប្រើ​ស្តង់ដារ​នៃ​ភាពល្អ​ឥតខ្ចោះ៕ ប្រភព salarean