រឿងរ៉ាវដែលធ្វើឲ្យពិភពលោកទទួលស្គាល់ថា ជាប្រទេសជាប់ចំណាត់ថ្នាក់នៅក្នុងការសម្លាប់ជាតិសាសន៍ឯងនៅក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩នោះ គឺប្រទេសកម្ពុជា ហើយអ្វីដែលធ្វើឲ្យពិភពលោកកាន់តែមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងនោះ គឺមន្ទីរឃុំឃាំងស-២១ ក្នុងរាជធានីភ្នំពេញ ដែលគ្រប់គ្រងដោយលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។អតីតអ្នកជាប់ឃុំនៅទួលស្លែងម្នាក់ គឺលោក វ៉ាន់ ណាត បានឲ្យដឹងថា នៅក្នុងពេលដែលគាត់ត្រូវគេយកទៅឃុំឃាំងនៅមន្ទីរស-២១នោះ លោកសង្កេតឃើញថា កាំង ហ្កេចអ៊ាវ ហៅ ឌុច គឺជាថ្នាក់ដឹកនាំម្នាក់ដែលមានសេចក្ដីថ្លៃថ្នូរគួរឲ្យគោរព។ប្រភពពីប្រជាពលរដ្ឋដែលធ្លាប់បានស្គាល់ ឌុច ពីមុនៗមក និងឯកសារស្រាវជ្រាវនានា បានឲ្យដឹងថា ដើមឡើយ ឌុច គឺជាបុរសម្នាក់ដែលមានចរិតស្លូតបូតមិនសូវនិយាយស្ដីឡើយ។
Showing posts with label ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត. Show all posts
Showing posts with label ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត. Show all posts
Monday, June 10, 2013
Sunday, June 9, 2013
ប្រវត្តិ អៀង សារី
អៀង សារី កើតនៅថ្ងៃទី២៥ តុលា ១៩២៤ នៅស្រុកចូថាញ ខេត្តត្រាំងវិញ ពីដើមមានឈ្មោះខេត្តត្រាំង ជាដែនដីខ្មែរកម្ពុជាក្រោម។ ឪពុកជនជាតិខ្មែរ និងម្ដាយកាត់ចិន និងឈ្មោះដើម ជាភាសាវៀតណាម ហៅថាគិមត្រាំង។ នេះគឺជាលោក អៀង សារី។ គាត់បានក្លាយជាមនុស្សជាប់សាច់ឈាមជាមួយអ្នកស្រី ខៀវ ប៉ុនណារី ស្ត្រីទីមួយរបស់ ប៉ុល ពត តាមរយៈប្រពន្ធរបស់គាត់គឺលោកស្រី អៀង ធិរិទ្ធ។ ទាំង ប៉ុល ពត និងអៀង សារី គឺជាអតីតសិស្សសាលាវិទ្យាល័យព្រះស៊ីសុវតិ្ថជាមួយគ្នា ហើយរហូតបានជួបគ្នាដោយផ្ទាល់ និងជិតដិតជាងមុន គឺនៅពេលពួកគាត់ទាំងពីរជានិស្សិតអាហារូបកណ៍នៅប្រទេសបារាំង។ស្តាប់សម្លេង៖ បន្ទាប់ពីបានវិលត្រឡប់មកកម្ពុជាវិញ លោក អៀង សារី ត្រូវបានជ្រើសរើសជាគណកម្មាធិការកណ្ដាលនៃគណបក្សកម្ពុជាហើយក្រោយមក ប្រែក្លាយមកជាបក្សគុម្មុយនិស្តកម្ពុជា។ ក្នុងឋានៈជា អ្នកតស៊ូ របស់ចលនាខ្មែរក្រហម លោក អៀង សារី មានឈ្មោះមួយទៀត គឺសមមិត្ត វ៉ាន់។តំណែងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ លោក អៀង សារី មានតួនាទីជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស។បន្ទាប់ពីការដួលរំលំរបបខ្មែរក្រហម លោក អៀង សារី នៅតែជាមេដឹកនាំម្នាក់មានឥទ្ធិពល របស់ចលនាទ័ពព្រៃ។ គាត់អាចទប់ទល់បាន សមរភូមិប៉ៃលិន ជាមួយនឹងការវាយលុករបស់កងទ័ពកម្ពុជាប្រជាមានិត ដែលមានកងទ័ពវៀតណាម គាំទ្រ គឺរហូតដល់ឆ្នាំ១៩៩៦។ ជំនួសការដែល លោក អៀង សារី បាននាំកំលាំងមួយភាគធំ ចូលខាងរដ្ឋាភិបាល អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ក៏ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រកម្ពុជា ហើយធ្វើអោយទោស របស់លោកដែលតុលាការ ប្រជាមានិតកម្ពុជា កាត់ទោសប្រហារជីវិត ក៏ត្រូវទុកជាមោឃៈ។ប៉ុន្តែ ចូលដល់ដំណាក់កាលមួយទៀត លោក អៀង សារី ត្រូវបាននាំខ្លួនចេញពីភូមិគ្រឹះមួយនៅភ្នំពេញ ដោយទាំង លោកស្រី អៀង ធិរីទ្ធ ប្រពន្ធរបស់គាត់ គឺនៅថ្ងៃតែមួយ គឺនៅថ្ងៃទី១២ វិច្ឆិកា ២០០៧ នៅក្រោមដីការចាប់ខ្លួន គាត់ធ្វើឡើងដោយសាលាក្ដីខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិនឹងឧក្រិដ្ឋកម្មសង្រ្គាម តាមច្បាប់អន្តរជាតិ។ ការកាត់មកលើរូបគាត់ រួមនឹងមេដឹកនាំ ៣រូបទៀត ក្នុងនោះមានទាំងលោកស្រី អៀង ធិរិទ្ធ ផងដែរ នឹងប្រព្រឹត្តទៅនៅថ្ងៃ២១ វិច្ឆិកា ខែក្រោយនេះ។ប៉ុន្តែអ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើល គឺនៅថ្ងៃម្សិលមិញនេះ ក្រុមមេធាវីរបស់លោកអៀង សារី បានប្រកាសតាមសេចក្ដីថ្លែងការណ៍របស់ខ្លួនថា លោក អៀង សារី នឹងមិនឡើងធ្វើសាក្ខីកម្ម នៅក្នុងសវនការនោះទេ ដោយមានហេតុផលថា លោក អៀង សារី អាចភ្លេចស្មារតី ដោយសារតែសុខភាពទ្រុឌទ្រោមរបស់គាត់។លោកសហមេធាវី អាង ឧត្តម មានប្រសាសន៍បញ្ជាក់ថា តាមផ្លូវច្បាប់ កូនក្ដីរបស់លោកអាចបដិសេធគ្រប់ដំណាក់កាល នៃការចោទសួរមកលើខ្លួន ៖ “បើចងបន្ទោស គួរតែបន្ទោសច្បាប់វិញ ច្បាប់បានអនុញ្ញាត្តឲ្យជនរាល់រូប រកសិទ្ធិមិនបាន ហើយតំណាក់កាល់នេះ អ្នកណានិយាយអីកើត ព្រោះមិនមែននិយាយ ១ថ្ងៃ ២ថ្ងៃឯណា មិនដឹងនិយាយប៉ុន្មានឆ្នាំ ហើយនិយាយអីកើត សំរាប់សុខភាពផ្លួវការ ផ្លួវស្មារតីវាអត់ទទួលកើត ទើបសំរេចទទួលសិទ្ធិនឹងទៅ។”នៅក្នុងជួរមេដឹកនាំខ្មែរក្រហម លោក អៀង សារី ជាមនុស្សទី៦ នៃជួរគណកម្មាធិការកណ្ដាលមជ្ឈឹមបក្សនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ សំរាប់មេដឹកនាំខ្មែរក្រហមរូបនេះ ក៏មានឈ្មោះជាអ្នកបានគៀងគរនិស្សិត និងបញ្ញវ័ន្ដរៀននៅបរទេស អោយមកកាន់ប្រទេសកម្ពុជាវិញ ហើយក្រោយមកត្រូវបានយកទៅធ្វើពលកម្មធ្ងន់ធ្ងរនឹង ចាប់ខ្លួន យកទៅដាក់គុកនៅគុកបឹងត្របែក និងក្រោយមកគុកទួលស្លែង។ ការដែលលោក អៀង សារី បដិសេធការបងា្ហញសាក្ខីកម្មនៅក្នុងសវនការ គឺជាការគេចវេះ ក៏ថាបាន។បុរសម្នាក់ ដែលបានសុំមិនបញ្ចេញឈ្មោះ ប៉ុន្តែបានអះអាងថា គាត់ជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំនុំរឿង០០២ បាននិយាយថា នេះជាការមិនព្រមទទួលស្គាល់ នូវកំហុសរបស់ខ្លួន ដែលដឹកនាំប្រទេសហើយបង្ករអោយមានវិនាសកម្មយ៉ាងឈឺចាប់ ៖ “ខ្ញុំមានអារម្មណ៍ថា អ្វីដែលគាត់មិន ឆ្លើយនៅក្នុងតុលាការ ឬក៏សក្ខីកម្មផ្សេងៗ ជួនតុលាការជាការមួយដែលគាត់ចង់គេចពីការពិតប៉ុណ្ណោះ។ មានការបារម្មណ៍ខ្លះដែរ ក៏ប៉ុន្តែរខ្ញុំសង្ឃឹមថា មានឯកសារគ្រប់គ្រាន់សំរាប់ ធ្វើឲ្យតុលាការគេសំរេចសេចក្តីឲ្យ។”កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក អៀង សារី គឺជាប្រមុខកាទូតខ្មែរ ហើយគាត់បានដើរច្រើន នៅបណ្ដាប្រទេសសង្គមនិយម ដោយរួមមានប្រទេសចិន និងប្រទេសវៀតណាម។ទាំងលោក អៀង សារី និងប្រពន្ធរបស់គាត់ លោកស្រី អៀង ធិរិទ្ធ សុទ្ធតែបានស្នើសុំនៅក្រៅឃុំ ប្រយោជន៍ ដើម្បីអោយគាត់បានចេញទៅព្យាបាល នៅប្រទេសថៃ ប៉ុន្តែត្រូវបានសាលាក្ដីបដិសេធន៍ ហើយនៅមុនចាប់ខ្លួន គាត់ត្រូវបានកាសែតជាច្រើន ចុះផ្សាយថា លោក អៀង សារី ស្វែងរកការជ្រកកោននៅប្រទេសគុបា ប៉ុន្តែត្រូវបានគ្រួសាររបស់គាត់បដិសេធន៍។ ករណីនេះ ធ្វើអោយមានការសង្ស័យពីភាពស្មោះត្រង់របស់គាត់ ចំពោះសវនការ និងប្រទេសជាតិ។ សំរាប់លោកមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី លោក ហុង គឹមសួន សង្ឃឹមថា លោក អៀង សារី អាចធ្វើបែបនេះបាន ពីព្រោះច្បាប់របស់សាលាក្ដីមិនមានកំនត់នោះទេ តែគាត់ថា លោក អៀង សារី គួរមានឆន្ទៈក្នុងនាម ជាមេដឹកនាំខ្មែរក្រហម ៖ “ជនរងគ្រោះនៅតែមានជំនឿថា បើលោក អៀង សារី គាត់ភ័យខ្លួនគាត់ ខ្លាចការនិយាយទៅនឹងកែមិនរួច មានន័យថាគាត់បានប្រព្រឹត្តទោសឧក្រឹដ្ឋទៅហើយ នេះជាអ្វីដែលជនរងគ្រោះតែងតែលើកឡើងតែងតែនិយាយ។”
សំរាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា សង្ឃឹមថា សហព្រះរាជអាជ្ញារបស់សាលាក្ដីនឹងមានទេពកុសល្យចោទសួរ ដើម្បីបានចំលើយពី លោក អៀង សារី ៖ “ជាទទូចទៅគឺក្រុមការពារ គេខំរកភស្តុតាង ដើម្បីការពារ ហើយក្រុមព្រះរាជាអាជ្ញារគេខំរកភស្តុតាង ដើម្បីដាក់បន្ទុកក្នុងនេះ ដូច្នេះអត់មានអីប្លែកទេក្នុងករណីដែលកូនក្តី ជាជនជាប់ចោទមិននិយាយ។”សំរាប់ជនត្រូវចោទរូបនេះ ហាក់ពុំដែលមានសេចក្ដីការណ៍ផ្ទាល់ខ្លួន ដូចលោក នួន ជា នឹង លោក ខៀវ សំផន នោះទេ ប៉ុន្តែសំរាប់លោកស្រី អៀង ធិរិទ្ធ ប្រពន្ធរបស់គាត់ ពេលខ្លះនិយាយដាក់កំហុសមកលើលោក នួន ជា ថាជាអ្នកនាំអោយមានការយកមនុស្ស មកដាក់គុកនៅគុកទួលស្លែង។សំរាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់សំលេងប្រជាធិបតេយ្យកាលពីប៉ុន្មានសប្ដាហ៍មុននេះថា បើទោះជាមានឧបសគ្គខ្លះៗ ក៏ការបើកសវនការលើសំនុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ៤រូប ដោយរួមទាំង លោក អៀង សារី ផងដែរ គឺជាការបើកទំព័រប្រវត្តិសាស្ត្រ យ៉ាងពិតប្រាកដ ចំពោះវាលពិឃាត នៃរបបខ្មែរក្រហម ៖ “ការកាត់ទោសវាហាក់ដូចជាឲ្យយើងចាកផុតពីភាពងងឹង អន្ធកាល ហើយឈានទៅមុខ ហើយវាធ្វើឲ្យយើងមានអារម្មណ៍ថា ទីបំផុតទៅ យើងក៏ទទួលបាននៅ អារម្មណ៍ថាយុត្តិធម៌ក៏ជិតមកដល់ដែរ។”បើទោះជាយ៉ាងណា លោកមេធាវីការពារក្ដី អោយលោក អៀង សារី លោកមេធាវី អាង ឧត្តម មានប្រសាសន៍ថា ការកាត់ក្ដីចំពោះមេដឹកនាំខ្មែរក្រហមនៅពេលនេះ គឺគ្រាន់តែស្វែងរកយុត្តិធម៌ ដែលបានកើតឡើង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម តែប៉ុណ្ណោះគឺមិនមានជាការស្វែងរកការពិតនោះទេ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ទាំងលោក អៀង សារី លោកស្រី អៀង ធិរិទ្ធ លោក នួន ជា និងលោក ខៀវ សំផន ពួកគាត់គឺជាអតីតមេដឹកនាំខ្មែរក្រហម នឹងត្រូវនាំខ្លួនមកជំនុំជំរះក្ដី លើបទឧក្រិដ្ឋនៅកម្ពុជាកាលពីរវាងឆ្នាំ ១៩៧៥ និង ១៩៧៩ នៅថ្ងៃទី២១ ខែវិច្ឆិកា ខែក្រោយនេះ ហើយពេលនោះការលាតត្រដាងរបស់សាក្សីប្រវត្តិសាស្ត្រ នឹងបានបញ្ជាក់ថា តើលោក អៀង សារី ជាអ្នកណា?
ប្រភព vodhotnews.com

Labels:
ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត
ប្រវត្តិ នួន ជា
នួនជាត្រូវបានគេស្គាល់ថាឈ្មោះ រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៩ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តប្រទេសកម្ពុជាហើយជាប្រធានអ្នកមនោគមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។គាត់ត្រូវបានគេស្គាល់ជាសាធារណៈថាជាបងធំទីពីរបន្ទាប់ពីលោកប៉ុល ពតដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ឥលូវនេះនួន ជា ត្រូវបានឃុំឃាំង រង់ចាំអោយអង្គការសហប្រជាជាតិ កាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សំរាប់តួរនាទីរបស់គាត់ក្នុងរបបវាលពិឃាត; អតីតអ្នកដឹកនាំក្នុងរបបខ្មែរក្រហមបីរូបទៀត ដែលនៅរស់ហើយរង់ចាំការកាត់ទោសជាមួយនួន ជាមានដូចជា៖ អៀង សារី ,ខៀវ សំផន,ហើយនិងអៀង ធារិទ្ធិ ។ ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ ជាកសិករដាំពោតដ៏ចំនានម្នាក់ ហើយម្ដាយរបស់គាត់ជាអ្នកកាត់ដេរ។គ្រួសារនួន ជា ជាគ្រួសារមានពូជកាត់ខ្មែរ-ចិន។ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ហើយម្ដាយរបស់គាត់ជា ប្អូនស្រីរបស់ជនអន្តោប្រវេសន៍ដែលមកពី ហ្សានតូ ហើយប្រពន្ធរបស់គាត់ជាខ្មែរ។កាលពីក្មេង នួន ជាត្រូវបានគេដាក់សញ្ជាតិពីរគឺខ្មែរ និងចិន។ នួន ជាបានចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ,គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ក្នុងស.វឆ្នាំ១៩៤០ ,នួន ជា បានសិក្សានៅឯ សកលវិទ្យាល័យ ថាមម៉ាសេត (Thammasat) នៅទីក្រុងបាងកក ហើយនិងធ្វើការថែមម៉ោង សំរាប់កិច្ចការបរទេសនៃក្រសួងថៃ ។គាត់បានចាប់ផ្ដើមនូវសកម្មភាព នយោបាយរបស់គាត់ជាមួយគណបក្សកុម្មុយនីស្តស្យ៉ាម ក្នុងទីក្រុងបាងកក។ នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។ ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា គាត់ត្រូវបានគេស្គាល់ថាជាបងធំទីពីរ។ ខុសពីអ្នកដឹកនាំ ជាច្រើននៅក្នុងរបបខ្មែរក្រហម។ នួន ជា មិនបានសិក្សានៅទីក្រុងប៉ារីសទេ។ នៅក្នុងអង្គនីតិបញ្ញតិ្តបានប្រកាសជាសាធារណៈ,ការជួបប្រជុំរបស់តំណាងប្រជាជនកម្ពុជាលើកទីមួយនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ១៩៧៦,នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។ គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ,ក្នុងករណីដែលគាត់មានសុខភាពមិនល្អ។គាត់ត្រូវបានគេបង្ខំអោយលះបង់នូវតួនាទីជាប្រធានកិច្ចអង្គប្រជុំ,ដោយក្នុងករណីកិច្ចនេះផងដែរជនជាតិវៀតណាមបានរំដោះភ្នំពេញនៅខែមេសាឆ្នាំ១៩៧៩។ នៅ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល,ជាបានទួលស្គាល់ថាជាមនុស្សបាតសង្គមនៃអ្នកតស៊ូក្នុងរបបខ្មែរក្រហម ហើយនិងនៅក្នុងសន្និសិទកាសែតបន្ទាប់ពីបានបង្ហាញសេចក្ដីថ្លែងការណ៍ នូវការឈឺចាប់និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា។រាជរដ្ឋាភិបាល ក្រោមការដឹលនាំដោយនាយករដ្ឋមន្ត្រីហ៊ុន សែន,ខ្លួនគាត់ផ្ទាល់ក៏ជាអតីតសមាជិកខ្មែរក្រហម,បានយល់ព្រមអោយលះបង់នូវការកាត់ទោស លោក នួន ជា,សេចក្ដីសំរេចនោះមិនត្រូវបានយល់ព្រមដោយផ្នែកមួយចំនួននៃប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ទាក់ទងអ្នកនៅក្រោមបង្គាប់និងឯកសារក្នុងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ,នួន ជា បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ក្នុងផ្ទះដ៏សមរម្យមួយក្នុងទីក្រុងប៉ៃលិនជាមួយប្រពន្ធរបស់គាត់ក្បែរព្រំដែនថៃ។ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅទីក្រុងប៉ៃលិន ហើយបានបញ្ជូនទៅសាលាក្ដីកម្ពុជា នៅទីក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលខុសត្រូវនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្ម និងសង្គ្រាម ប្រឆាំងមនុស្សជាតិ .ចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំឃាំង។ការនិយាយនៅក្នុងតុលាការលើកដំបូងឆ្នាំ២០០៨,គាត់បាននិយាយថារឿងក្ដីរបស់គាត់គួរតែដោះស្រាយ នៅក្នុងតុលាការអន្តរជាតិ,ការជជែកដែលជាបណ្ដឹងតវ៉ាគួរតែពន្យារពេល ពីព្រោះមេធាវីជនជាតិហូឡង់ លោក ម៉ាយខើល ផែសមែន (Michiel Pestman) មិនទាន់បានមកដល់នៅឡើយ។
ប្រភព វីគីភីឌា
ប្រភព វីគីភីឌា
Labels:
ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត
ជីវប្រវត្តិ ខៀវ សំផន អតីតអ្នកសេដ្ឋកិច្ចនិងប្រមុខរដ្ឋមានតែឈ្មោះរបស់ខ្មែរក្រហម
អតីតប្រមុខរដ្ឋសម័យកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន កាលពីឆ្នាំ២០០៣។ លោក ស្ថិតនៅក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមចំនួន៤រូបដែលនឹងត្រូវតុលាការខ្មែរក្រហមជំនុំជម្រះបឋមនៅពេលខាងមុខ។
លោកខៀវ សំផន មានឈ្មោះនៅសម័យខ្មែរក្រហមគឺ មិត្ត ហែម។ កើតនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៣១ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ខៀវ សំផន គឺជាកូនប្រុសច្បងនៃគ្រួសារមួយដែលមានបងប្អូនប្រុសស្រីប្រាំនាក់។ ក៏ប៉ុន្ដែគេមិនដឹងពីភូមិកំណើតពិតប្រាកដរបស់គាត់នោះទេ។គាត់គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូលខ្មែរក្រហមដែលគាត់មានសញ្ញាប័ត្រនិងចំណេះដឹងយ៉ាងជ្រៅជ្រះបំផុត។លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ខៀវ សំផន គឺជាអ្នកគូសវាសគោលនយោបាយរបស់ពួកខ្មែរក្រហមដែលបានរុញច្រានឲ្យមានវិនាសកម្មដល់ជីវិតប្រជាពលរដ្ឋខ្មែរ។«គាត់គឺជាអ្នកដែលចូលរួមក្នុងការសម្រេចនូវគោលនយោបាយរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ដែលធ្វើឲ្យប្រជាជនជាងពីរលាននាក់បានស្លាប់បាត់បង់ជីវិត»។ឪពុករបស់លោក ខៀវ សំផន គឺជាចៅក្រមម្នាក់នៅខេត្តកំពត ដែលបានរៀបការជាមួយម្ដាយរបស់គាត់នៅ ស្រុកជីហែខេត្តកំពង់ចាម។ គាត់បានស្លាប់នៅពេលដែលលោកខៀវ សំផន មានអាយុ១៦ឆ្នាំ។ ម្ដាយរបស់លោកខៀវ សំផន ជាឈ្មួញប្រហុកម្នាក់នៅខេត្តកំពង់ចាម។បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ខៀវ សំផន បានចាកចេញទៅបន្ដការសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៥៣។ នៅទីនោះគាត់បានជួបជាមួយ ប៉ុល ពត មេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនិងជួបជាមួយ អៀង សារី នៅក្នុងពេលនោះដែរ។ គាត់ក៏បានចូលរួមក្នុងចលនាកុម្មុយនីស្ដនិយមជាមួយ អៀង សារី និង ប៉ុល ពត នៅក្នុងប្រទេសបារាំង។ខៀវ សំផន បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ដ្រសេដ្ឋកិច្ចនៅឆ្នាំ១៩៥៩ ហើយបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។នៅពេលនោះខៀវ សំផន បានធ្វើជាសាស្ដ្រាចារ្យភាសាបារាំងនៅវិទ្យាល័យកម្ពុជាបុត្រ និងធ្វើជាសាស្ដ្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ។ គាត់បានបង្កើតកាសែតមួយឈ្មោះថាកាសែត Observateur ដែលមាននិន្នាការឆ្វេងនិយម។ជាប់ឆ្នោតជាតំណាងរាស្ដ្រនៅខែមិថុនាឆ្នាំ១៩៦២ សម្រាប់មណ្ឌលខេត្តកណ្ដាល លោកត្រូវបានតែងតាំងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មមុននឹងបានរត់គេចខ្លួនពីទីក្រុងភ្នំពេញទៅដោយការគំរាមចាប់ខ្លួនពីសំណាក់សម្តេច នរោត្តម សីហនុ ពីការចោទប្រកាន់ថា បានបង្កការបះបោរនៅស្រុក សំឡូតជាមួយលោក ហ៊ូ នឹម និង លោក ហ៊ូ យន់។ភៀសខ្លួនដល់ស្រុកត្រាំកក់ខេត្តតាកែវ គាត់បានជួបជាមួយតា ម៉ុក ដែលជាអនុលេខាតំបន់និរតី។ តាម៉ុក ពេលនោះ ស្លៀកពាក់ឯកសណ្ឋានខ្មៅបង់កក្រមាក្រហម។ អតីតនិស្សិតស្រុកបារាំងរូបនេះ បានចាប់ផ្ដើមបោះជំហានចូលក្នុងចលនាប្រដាប់អាវុធ។ ប្រាំបីខែក្រោយពីស្នាក់នៅក្នុងខេត្តតាកែវ គាត់បានបានចូលធ្វើទ័ពព្រៃនៅតំបន់ភ្នំឱរ៉ាល់ និងព្រៃធំ ខេត្តកំពង់ស្ពឺ។ខៀវ សំផន ត្រូវតែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ដ្រីការពារប្រទេសចន្លោះពីខែឧសភា ឆ្នាំ១៩៧០ ដល់ខែមេសាឆ្នាំ១៩៧៥នៅតំបន់រំដោះនិងត្រូវតែងតាំងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនរំដោះជាតិកម្ពុជាពីខែមិថុនាឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ នេះបើផ្អែកតាមឯកសារ ដែលមានឈ្មោះថាវចនានុក្រមខ្មែរក្រហមរបស់លោកសូឡូម៉ុង កាន (Solomon Kan) និងគេហទំព័រដែលមានឈ្មោះថាយុត្តិធម៌សម្រាប់កម្ពុជា។ពីខែមេសាឆ្នាំ១៩៧៥និងខែមេសា ឆ្នាំ១៩៧៦ ខៀវ សំផន បានត្រូវតែងតាំងជាមេដឹកនាំគណៈកម្មការធម្មនុញ្ញ និងចាប់ផ្ដើមតាក់តែងធម្មនុញ្ញថ្មី ដោយមានការចូលរួមឲ្យយោបល់ពីសមាជិកបក្សកុម្មុយនីស្ដកម្ពុជា។គាត់ឡើងកាន់តំណែងជាប្រមុខរដ្ឋខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ជំនួសឲ្យសម្ដេចសីហនុ ដែលបានលាលែងពីតំណែង។ បន្ទាប់មកគាត់បានចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការកណ្ដាល ដែលគាត់មិនត្រឹមតែចូលរួមប្រជុំតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែគាត់ក៏បានចូលរួមផ្ដល់សេចក្ដីសម្រេចចិត្តនយោបាយដែលត្រូវបានអនុវត្តនៅពាសពេញប្រទេសផងដែរ។លោក ឆាំង យុ មានប្រសាសន៍ថា លោកខៀវ សំផន មានការទទួលខុសត្រូវពេញលេញ ចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា។«តាំងពីឆ្នាំ១៩៧៣ ពេលដែលមានសង្គ្រាមជាមួយរបបសាធារណរដ្ឋនៅឡើយនោះ គឺថាគាត់តែងតែចេញមុខសហការជាមួយវៀតណាម ក្នុងការពិនិត្យមើលតំបន់សហករណ៍ តំបន់រំដោះ ដែលគេចាប់ផ្តើមអភិវឌ្ឍនោះ។ គាត់មើលថា តើគោលនយោបាយរបស់បក្សធ្វើបានដល់កម្រិតណា មិនចាំបាច់គាត់យកដៃទៅសម្លាប់ យកកាំភ្លើងទៅសម្លាប់មនុស្សម្នាក់ ហើយយើងបានថា គាត់មានកំហុសទេ។ ឯកសារកំណត់ហេតុរបស់ មជ្ឈិមបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ដែលនិយាយអំពីកម្ចេចសត្រូវផ្ទៃក្នុង និងសត្រូវខាងក្រៅក៏មានគាត់ចូលរួមដែរ។ អញ្ចឹង គឺទាំងអស់នេះ វាគ្រប់គ្រាន់បង្ហាញ ឬក៏ដាក់ឲ្យគាត់ទទួលខុសត្រូវជាបុគ្គល»។ខៀវ សំផន បានហោះទៅកាន់ក្រុងប៉េកាំងមុនកងទ័ពវៀតណាមចូលមកដល់ក្រុងភ្នំពេញ នៅថ្ងៃរំដោះប្រទេសជាតិថ្ងៃ៧មករាឆ្នាំ១៩៧៩។ ហើយមួយឆ្នាំក្រោយមកគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល ពត។ខៀវ សំផន គឺជាអ្នកចូលរួមជាភាគីចរចាសន្ដិភាពនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ខែតុលា ឆ្នាំ ១៩៩១ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។ ប៉ុន្ដែក្រោយមកក្រុមកងទ័ពព្រៃខ្មែរក្រហមធ្វើពហិការមិនទទួលស្គាល់កិច្ចព្រមព្រៀងនេះទេ។នៅខែវិច្ឆិកា ឆ្នាំ១៩៩១ គាត់បានធ្វើទស្សនកិច្ចជាផ្លូវការនៅក្រុងភ្នំពេញ ហើយត្រូវបានកម្លាំងមហាជនវាយសង្រ្គប់បែកក្បាល ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក។ខៀវ សំផន បានគេចផុតពីការបោសសម្អាតផ្ទៃក្នុងក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅឆ្នាំ១៩៩៧ គឺនៅពេលនោះប៉ុល ពត បានបញ្ជាឲ្យសម្លាប់សុន សេន អតីតរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ ហើយក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវតា ម៉ុក ចាប់ខ្លួនវិញម្តង។ទីបំផុតនៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ១៩៩៨ ខៀវ សំផន បានចុះចូលជាមួយរដ្ឋាភិបាលជាមួយអតីតបងធំទី២ នួន ជា ផងដែរ។គាត់ត្រូវចាប់ខ្លួនដោយសាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០០៧ បន្ទាប់ពីចេញពីមន្ទីរពេទ្យកាល់ម៉ែត គាត់ត្រូវបានចោទប្រកាន់ដូចគ្នានឹងការចោទលើនួន ជា អៀង សារី និងអៀង ធីរិទ្ធ ក្នុងសំណុំរឿង០០២ ពី បទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលទាក់ទង នឹងការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ការធ្វើមនុស្សឃាត និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បទចោទទាំងនេះដែលទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិច ១,៧លាននាក់ ចន្លោះពី ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។មុនការចាប់ខ្លួនប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ខៀវ សំផន បានផ្ដល់បទសម្ភាសតាមទូរស័ព្ទជាមួយ VOA ជាខេមរភាសាដោយលោកចោទប្រកាន់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរថាកើតឡើងដោយសារកម្លាំងបង្កប់របស់ប្រទេសវៀតណាម។«ដូច្នេះខាងវៀតណាម មិនចូលជ្រកជាមួយកម្ពុជាទេ លូកដៃកកូចូលជ្រៅក្នុងកម្លាំងតស៊ូកម្ពុជាឆ្នាំ១៩៧៥និង១៩៧៦ រឿងអត់បាយដាច់ពោះ។ អារឿងស្លាប់រឿងអ្វីហ្នឹង វាមកពីស្អីខ្លះ ខ្ញុំយល់ឃើញថា មិនមែនមកពី ប៉ុល ពត ទេ វាកើតចេញពីមេស្តេចត្រាញ់។ហើយស្តេចត្រាញ់ទាំងអស់សុទ្ធតែធ្លាប់នៅជាមួយយួន»។នៅក្នុងឯកសារមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ប៉ុល ពត នួន ជា ខៀវ សំផន និងអៀងសារី សហការជាមួយកងទ័ពវៀតណាម និងជួបប្រជុំក្នុងក្រុងភ្នំពេញជាមួយគណបក្សពលករវៀតណាម ដោយបង្ហាញការប្ដេជ្ញាប្រឆាំងនឹងសហរដ្ឋអាមេរិក។ខៀវ សំផន នៅឆ្នាំ២០០៤ បានបោះពុម្ពសៀវភៅមួយ ដែលមានចំណងជើងថា «ប្រវត្តិសាស្ដ្រថ្មីៗរបស់កម្ពុជា និងគោលជំហរបស់ខ្ញុំ»នៅក្នុងសៀវភៅនោះដែលគាត់និយាយថា គាត់មិនបានដឹងពីការកាប់សម្លាប់ប្រជាជនកម្ពុជានោះទេ។ សៀវភៅនោះត្រូវគេមើលឃើញថា គឺជាការប្រឹងប្រែងបង្ហាញនូវភាពស្អាតស្អំរបស់លោក ខៀវ សំផន នៅពេលដែលគាត់ដឹងថា គាត់មិនអាចគេចផុតពីការកាត់ទោសទេនោះ។ជារៀងរហូតមកខៀវ សំផន បានប្រកាសប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលបានទៅធ្វើបទសម្ភាសជាមួយគាត់ថា នៅក្នុងសម័យខ្មែរក្រហម លោកមានតែមុខតំណែងតែប៉ុណ្ណោះ ប៉ុន្ដែគ្មានអំណាចទេ រីឯសិទ្ធិសម្រេចអ្វីទាំងអស់ ស្ថិតនៅលើបក្សកុម្មុយនីស្ដកម្ពុជា។ នៅក្នុងសវនាការប្រឆាំងនឹងការបន្ដការឃុំខ្លួនជាបណ្ដោះអាសន្នកាលពីខែ កុម្ភៈឆ្នាំ២០១០ លោក ខៀវ សំផន បានញែកខ្លួនចេញពីទទួលខុសត្រូវឧក្រិដ្ឋកម្មលើពលរដ្ឋកម្ពុជាពីក្រុមមេដឹកនាំកំពូលខ្មែរក្រហមបីនាក់ផ្សេងទៀត។«ខ្ញុំមានសិទ្ធិអ្វីសម្រេចពីការសម្លាប់មនុស្ស បើខ្ញុំមានអ្វីដែលគេឲ្យខ្ញុំដឹងពីរឿងសម្រេចចាប់ចងនរណាៗ វាទៅជាខ្ញុំ លោក នួន ជា លោក អៀង សារី លោកស្រី អៀង ធីរិទ្ធ ឯណាៗ ដូចតែគ្នាតែមួយ»។នៅពេលនេះ អតីតប្រមុខរដ្ឋខ្មែរក្រហមត្រៀមខ្លួនចូលរង្វង់ក្រចកសេះក្នុងសវនាការបឋមជាលើកដំបូងនៅ ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ខៀវ សំផន មានមេធាវីបារាំងម្នាក់គឺលោក Jacques Vergès ដែលលោកធ្លាប់ស្គាល់គ្នានិងលោក ស សាវ៉ាន មេធាវីកម្ពុជា៕
ប្រភព voa

ប៉ុល ពត (ឈ្មោះដើម សាឡុត ស)
ប៉ុល ពត កើតឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅខេត្តកំពង់ធំ ឳពុករបស់ប៉ុល ពត ជាម្ចាស់ដីស្ដុកស្ដម្ភម្នាក់ ប៉ុល ពតបានរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើការនៅក្នុងព្រះបរមរាជវាំងនៅពេលបានអាយុប្រាំមួយឆ្នាំ នៅភ្នំពេញ ប៉ុល ពត់ បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន
នៅឆ្នាំ ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ន្តែមិនបានទទួលសញ្ញាប័ត្រទេ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពតបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំងហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយនៅពេល ប៉ុល ពត់ បានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុលពត បានបង្រៀនប្រវត្តិវិទ្យានៅសាលាកជនហើយបានចូលរួមចលនាកុម្មុយនីស្តខុសច្បាប់មួយ នៅឆ្នាំ១៩៥៦ ប៉ិល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី ហើយនៅឆ្នាំ១៩៦០ ប៉ុល ពត់ មានឋាន:ទីបីក្នុងបក្សពលករកម្ពុជា ប៉ុក ពត់ ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣ ក្រោយមក ប៉ុល ពត់ បានដឹកនាំទ័ពខ្មែរក្រហមធ្វើសង្គ្រាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់
ប៉ុល ពត់ បានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ហើយបានលាលែងពីដំណែងនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានទ្ធិពលរបស់ខ្មែរក្រហមដដែល ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅលើទឹកដីថៃរហូតដល់ថ្ងៃទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨

Thursday, June 6, 2013
ប្រវត្តិប៉ុលពត
សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត ជាអ្នកបដិវត្តកម្ពុជា ចិនដែលជាអ្នកដឹកនាំនៅ ក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ក្នុងឆ្នាំ១៩៩៨។ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ គាត់បំរើការជានាយករដ្ឋមដដដន្ត្រី នៃលិទ្ធិប្រជាធិបតេយ្យ កម្ពុជា។
ជីវិតដំបូងរបស់គាត់
ទីក្រុងប៉ារីស
ការត្រលប់មកវិញ
ផ្លូវឈានទៅកាន់ការបេះបោរ
ប្រភព: www.camnews.org
សសសប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាច គាត់បានអោយមានការកែប្រែ ថ្មីនៃការធ្វើស្រែចំការ, បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅ និងតាំងទីលំនៅថ្មី នៅឯជនបទ ដើម្បីធ្វើការប្រមូល ផល កសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបានជះឥទ្ធិពល ដល់កំលាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺនិងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបាន ស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយលើប្រទេសកម្ពុ ជាពីសំនាក់ប្រទេសជិតខាង (វៀតណាម) ក្នុងសង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួន ទៅក្នុង ព្រៃ ភាគនិរតីនៃប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ហើយនិង អ្នកដែលនៅសល់ពីរបប ខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច,ជាមួយការទទួលស្គាល់ពីអង្គការ សហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួកតាម៉ុក នៃរបបខ្មែរហម។ចាប់ តាំងពីការស្លាប់របស់គាត់មក,មានពាក្យចចាមរាមថាគាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។
ជីវិតដំបូងរបស់គាត់
ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មានតួនាទី ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយក រដ្ឋមន្ត្រីនៃ របបកម្ពុជាប្រជាធិបតេយ្យពីខែមេសា ឆ្នាំ១៩៧៦ ដល់ ១៩៧៩ ។បើទោះបីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការងារ ដោយមូលហេតុ សុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ ប៉ុល ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើខ្នងភ្នំដងរែក។សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោម បងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិកនៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិមុន្នីវង្សគាត់តែងតែ ទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារ បស់គាត់ទេ។
ទីក្រុងប៉ារីស
បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ,គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅឯ EFRក្នុងទីក្រុងប៉ារីសពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពល តូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជា រដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០,កម្មុយនីស្តបារាំង(PCF)បានផ្ដល់ឯករាជ្យទៅអោយបារាំងវិញ។ ការប្រឆាំងអាណានិគមនិយម បារាំងរបស់PCF បានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុតផងដែរ។ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។អំឡុងពេលពីរបីខែក្រោយ មក សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាសPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលងរបស់សាឡុតជាផលប្រយោជន៍ យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។
ការត្រលប់មកវិញ
ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំ,គាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។គាត់បានផ្ដាំផ្ញើរទៅខ្មែរ វៀត មិញ ,ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ,ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅ ក្នុងខេត្តកំពុងចាម ,ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើន នៅឯតំបន់បញ្ជាការ ប៉ែកខាងកើត បាន បែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញនិងបង្ខំអោយក្រុមបះបោរចេញ, ក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាម បង្ហាត់វៀតណាម ដើម្បីធ្វើ សង្គ្រាមរំដោះកម្ពុជា ។ ក្រុមផ្សេងទៀត រួមបញ្ចូល ទាំង សាឡុត ស បានត្រលប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជស្និសិទGeneva ១៩៥៤ ,មានបក្សខាងឆ្វេងនិងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូ ប្រឆាំងពី អំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទនរោត្តមសីហនុជាព្រះមហាក្សត្រ័ខ្មែរ បានបង្កើតបក្ស ជាច្រើន ដើម្បី ប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។ អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បានដឹកនាំអ្នក ឆ្វេងនិយមក្នុងកម្ពុជាអោយអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ ចលនាកុម្មុយនីស្ត,ខណៈពេលដែលអ្នកមនោគមន៍បានផ្ដាជ្ញា វាយឆ្មក់ក្នុងឳកាសទាំងអស់នេះ,មិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។ បន្ទាប់ពីការវិលត្រលប់ទៅភ្នំពេញវិញ, សាឡុត សបានក្លាយជា នាយទាហានរវាងគណបក្សខាងលើ(ប្រជាធិបតេយ្យនិងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។គាត់បាន រៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥលូវនេះ ជាគ្រូបង្រៀនម្នាក់, ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន វិជ្ជា,ជាសាលាឯកជនថ្មីមួយ។
ផ្លូវឈានទៅកាន់ការបេះបោរ
ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ការសែតហើយនិងការ បោះពុម្ពផ្សាយពី គណបក្ស ត្រូវបានបិទ ។ ហេតុការណ៍នេះ បាន បញ្ចប់ដោយជោគជ័យ ដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។នៅក្នុងខែ កក្កដាឆ្នាំ ១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយ សំលាប់បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជា តំណាងអ្នកដឹកនាំគណបក្ស។នៅពេល ដែលតូ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្សយ៉ាងសកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើសជា លេខានៃ គណកម្មាធិការ សំខាន់របស់ គណ បក្ស ។ នៅខែមីនាឆ្នាំ១៩៦៣ ,សាឡុតបានទៅលាក់ ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់នរោត្តម សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវ ការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាម ខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន ពឹងអោយវៀតណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការ កណ្តាលនៃគណបក្សបានជួបគ្នា នៅពេលក្រោយមក ហើយក៏ បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ពីគំនិតមួយ”ខ្លួនទីពឹងខ្លួន”នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ ដោយបញ្ចេញអស់នឹងកំលាំងកាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយ ភាពជាក់លាក់មិនមែន គណកម្មាធិការ កណ្ដាល ក្នុងឧត្តម គតិ ”ការងារសមូហ ភាព” ។ ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥,របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។គ្រូហើយ និងសិស្សជាច្រើន ត្រូវបានបង្ខំអោយចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុត ស បានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ នូវ ការ បះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម អោយ វៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែក្នុងសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀបចំការប្រជុំគណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្តបង្កើតវាឡើង។គណៈបក្សបានចូលជាផ្លូវការ ប៉ុន្តែ ដាក់ ឈ្មោះជា គណៈបក្សកុម្មុយនីស្តកម្ពុជា (ស៊ី ភី ឃេ)។ថ្នាក់ទាបនៃច្បាប់មិនត្រូវបានប្រាប់អោយដឹងពីការសំរេចនេះទេ។វាត្រូវបាន សំរេចអោយបង្កើត តំបន់បញ្ជាការហើយនិងរៀបចំតំបន់ផ្សេងៗសំរាប់ការបះបោរប្រឆាំងនិងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦ការប្រឆាំងក្នុងជនបទរវាងសក្ដិភូមិនិង រដ្ឋាភិបាល ជុំវិញរឿងការចំនាយតំលៃស្រូវ។ខ្មែរក្រហមរបស់សាឡុតត្រូវបានចាប់ឆ្មក់ ដោយការបះបោរ និងគ្មាន សមត្ថភាពដើម្បីទាញយកផលប្រយោជន៍ពិតៗពីពួកគេ។ ប៉ុន្តែការបដិសេធរបស់រដ្ឋាភិបាលគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅ ជន បទ។ វាមិនត្រូវបានបន្តរហូតដល់ដើមឆ្នាំ១៩៦៧ ទេដែលសាឡុត បានសំរេច នូវការបំបះ បំបោរជាតិ,សូម្បីតែ បន្ទាប់ពីវៀតណាមខាងត្បូង បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹមត្រវ។ ការបះបោរត្រូវបានកំចាត់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន ខេត្តបាត់ដំបងខាងត្បូង ។
Labels:
ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត
Subscribe to:
Posts (Atom)