Subscribe:

Tuesday, May 28, 2013

គម្រោង​សាងសង់​ “សណ្ឋាគារ​អវកាស” ​ដំបូង​គេ​ក្នុង​លោក​

គម្រោង​សាងសង់​ “សណ្ឋាគារ​អវកាស” ​ដំបូង​គេ​ក្នុង​លោក​ត្រូវ​បាន​បង្ហាញ​ក្នុង​ទីក្រុង Barcelona ​ប្រទេស​អេស្ប៉ាញ។ ​​គម្រោង​កោះ​សិប្បនិម្មិត​​​ថ្មី​នឹង​មាន​សណ្ឋាគារ​​កម្ពស់​ ៣០០​ ម៉ែត្រ​ ​ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​​ស្ប៉ា​គ្មាន​ទំនាញ​ដំបូង​គេ​នៅ​ក្នុង​នោះ។ រូបភាព​គម្រោង​កោះ​សិប្បនិម្មិត​ដែល​មាន​សណ្ឋាគារ​អវកាស​ចំណុះ​ឲ្យ ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​ Mobilona ​បច្ចុប្បន្ន​កំពុង​ដើរ​សាងសង់​សណ្ឋាគារ​​អវកាស​ជុំវិញ​ពិភពលោក។ ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ស្គាល់​​ពី​គម្រោង​វិនិយោគ​ជំហាន​ដំបូង​ក្នុង​ការ​​​អភិវឌ្ឍ​កោះ​សិប្បនិម្មិត​របស់​ទីក្រុង​ Bacelona ​ដែល​សរុប​ជា​ទឹកប្រាក់​ស្មើ​នឹង​ ១,៥ ពាន់​លាន​អឺរ៉ូ (ប្រហែល ១,៩ ពាន់​លាន​ដុល្លារ)។ ​ក្រៅ​ពី​សណ្ឋាគារ​ក៏​មាន​​ផ្សារ​ទំនើប​អវកាស​ដែល​គ្មាន​ទំនាញ​​ក្នុង​នោះ​ដែរ។ ស្រប​ពេល​ដែល​គម្រោង​ថ្មី​ត្រូវ​​ជឿ​ថា ​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​ទីក្រុង​របស់​អេស្ប៉ាញ​មួយ​នេះ​ទ្វេ​ឡើង ​អភិបាល​ក្រុង​ Barcelona ​បែរ​ជា​និយាយ​ថា ​​គ្មាន​ចំណាប់​អារម្មណ៍​ទៅ​វិញ។​ លោក​ Xavier Trias ​អភិបាល​ក្រុង​ Barcelona ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ប្រាប់​​សារព័ត៌មាន 3/24 ​ថា “យើង​មិន​ត្រូវ​ការ​ និង​គ្មាន​ចំណង់​ចង់​​ធ្វើ​គម្រោង​នេះ​ឡើយ។ ​យើង​គ្មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​ទីក្រុង Bacelona ​ទៅ​ជា​កន្លែង​ដ៏​មហា​អស្ចារ្យ​បែប​នេះ​ទេ”។ ​​​ ទោះ​ជា​យ៉ាង​ណា​ សាលា​ក្រុង​ Barcelona ​​នៅ​បន្ត​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​លើ​គម្រោង​នេះ​ដដែល។ ចុះ​អ្នក​ចង់​​ឃើញ​គម្រោង​ថ្មី​នេះ​ ​​លេច​ចេញ​ជា​រូប​រាង​ដែរ​ ឬ​អត់?