Subscribe:

Saturday, June 29, 2013

រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​


​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋនៅទីនោះថា​៖ កាលពីដើម​ឡើយ​ច្រក​ល្អៀង​មិនមែន​ជា​រមណីយដ្ឋាន​ ឬ​ក៏​ជា​កន្លែង​សំរាប់​គោរព​បូជា​អ្វី​នោះ​ទេ​ គឺ​គ្រាន់តែ​ជា​ តំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​កប់​នៅ​កណ្តាល​ព្រៃ​ជ្រៅ​ជាទី​ជំរក​សត្វ​ ចំរុះ​រស់នៅ​នឹង​កំរ​មាន​មនុស្ស​ម្នា​ទៅ​ ដល់​ណាស់​ទើបតែ​នៅ​ឆ្នាំ​២០០២​ ក្រោយ​ពេល​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញ​ទូ​ទាំង​ប្រទេស​ វិស័យ​ទេសចរណ៍​ក៏​ចាប់​មានការ​រីក​ចំរើន​ហើយ​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​ពួក​គាត់​ចូល​ចិត្ត​ដើរ​កំសាន្ត​តាម​តំបន់​ធម្មជាតិ​ ដូច្នេះ​ហើយ​ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​រៀបចំ​ តំបន់​នេះ​ ឡើង​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​សំរាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូល​មក​កំសាន្ត​ ។​ ជា​រៀងរាល់ថ្ងៃ​នៅ​តំបន់​ទឹកធ្លាក់​ច្រក​ល្អៀង​តែងតែមាន​ភ្ញៀវ​ទេសចរ​ក៏​ដូច ​ជា​ ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទៅ​លេង​ងូតទឹក​កំសាន្ត​ ដើម្បី​បន្ធូរ​ភាព​តប់ប្រមល់​ជា​ហូរហែ​ ព្រោះ​នៅ​ទី​នេះ​មាន​ភាព​អស្ចារ្យ​ណាស់​ខាង​បរិស្ថាន​ធម្មជាតិ​មាន​ ទឹកធ្លាក់​ខួប​ប្រាំង​វស្សា​មានព្រៃ​ព្រឹក្សា​ និង​សូរសៀង​សត្វ​បក្សាបក្សី​យំ​យ៉ាង​ពីរោះ​ចូលខ្លួន​មក​បំពេរ​អារម្មណ៍​របស់ ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ដល់ទី​នេះ​ ។​




ទឹកធ្លាក់​ច្រក​ល្អៀង​បច្ចុប្បន្ន​បាន​នឹង​កំពុង​តែ​ក្លាយទៅជា​កន្លែង​ រមណីយដ្ឋាន​ទេសចរ​មួយ​ដ៏​ពេញ​និយម​របស់​ខេត្ត​