បើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋនៅទីនោះថា៖ កាលពីដើមឡើយច្រកល្អៀងមិនមែនជារមណីយដ្ឋាន ឬក៏ជាកន្លែងសំរាប់គោរពបូជាអ្វីនោះទេ
គឺគ្រាន់តែជា តំបន់ធម្មជាតិដ៏ស្រស់ស្អាតកប់នៅកណ្តាលព្រៃជ្រៅជាទីជំរកសត្វ ចំរុះរស់នៅនឹងកំរមានមនុស្សម្នាទៅ
ដល់ណាស់ទើបតែនៅឆ្នាំ២០០២
ក្រោយពេលប្រទេសជាតិទទួលបានសន្តិភាពពេញទូទាំងប្រទេស វិស័យទេសចរណ៍ក៏ចាប់មានការរីកចំរើនហើយអ្នកទេសចរជាតិ និងអន្តរជាតិពួកគាត់ចូលចិត្តដើរកំសាន្តតាមតំបន់ធម្មជាតិ ដូច្នេះហើយទើបមន្ទីរទេសចរណ៍ខេត្តសហការជាមួយអាជ្ញាធរដែនដីរៀបចំ តំបន់នេះ
ឡើងឲ្យក្លាយជារមណីយដ្ឋានធម្មជាតិមួយសំរាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្ត
។ ជារៀងរាល់ថ្ងៃនៅតំបន់ទឹកធ្លាក់ច្រកល្អៀងតែងតែមានភ្ញៀវទេសចរក៏ដូច ជា
ប្រជាពលរដ្ឋក្នុងតំបន់ទៅលេងងូតទឹកកំសាន្ត ដើម្បីបន្ធូរភាពតប់ប្រមល់ជាហូរហែ ព្រោះនៅទីនេះមានភាពអស្ចារ្យណាស់ខាងបរិស្ថានធម្មជាតិមាន ទឹកធ្លាក់ខួបប្រាំងវស្សាមានព្រៃព្រឹក្សា និងសូរសៀងសត្វបក្សាបក្សីយំយ៉ាងពីរោះចូលខ្លួនមកបំពេរអារម្មណ៍របស់ ភ្ញៀវទេសចរដែលបានមកដល់ទីនេះ
។
ទឹកធ្លាក់ច្រកល្អៀងបច្ចុប្បន្នបាននឹងកំពុងតែក្លាយទៅជាកន្លែង រមណីយដ្ឋានទេសចរមួយដ៏ពេញនិយមរបស់ខេត្ត
ហើយសង្ឃឹមថា ថ្ងៃអនាគតបន្ទាប់ពីខាងមន្ទីរទេសចរណ៍ខេត្តធ្វើការអភិរក្ស និងកែលំអឲ្យកាន់តែទាក់ទាញ នោះតំបន់នេះនឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនជាក់ជាមិនខាន ពិសេសប្រជាពលរដ្ឋរស់នៅក្បែរតំបន់នេះអាចមានមុខរបររកស៊ីតាមរយៈ វិស័យទេសចរណ៍នេះបានកាន់តែប្រសើរផងដែរ ។
នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងក្នុងថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍មិនមានបំរើសេវាកម្មលក់ដូរម្ហូបអាហារនោះទេគឺ មានតែនៅថ្ងៃបុណ្យទានធំៗតែប៉ុណ្ណោះដូចជា បុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌ ។ ដូច្នេះហើយចាំបាច់ណាស់សំរាប់ភ្ញៀវទេសចរដែលមកលេងកំសាន្តទីនេះ គឺត្រូវតែដាក់មកជាមួយនូវម្ហូបអាហារ ដើម្បីបរិភោគក្រោមបរិយាកាសជួបជុំដ៏សែនមនោរម្យ និងស្តាប់សូរស័ព្ទសត្វយំយ៉ាងរីករាយ ។ នៅមិនឆ្ងាយពីទឹកធ្លាក់ច្រកល្អៀងប៉ុន្មានក៏នៅមានកន្លែងកំសាន្ត មួយទៀតប្រកបដោយសម្រស់ទេសភាពដ៏ត្រកាលផងដែរនោះ គឺភ្នំលាំងត្រាច ដែលភ្ញៀវទេសចរអាចធ្វើដំណើរបានដោយការបើកបររថយន្តភីកអាប់ឡើងទៅ កាន់លើកំពូលភ្នំតែម្តង ។ ក្រៅពីតំបន់ទេសចរនេះទឹកដីខេត្តពោធិ៍សាត់ក៏នៅមានតំបន់ទេសចរណ៍ដ៏ ទាក់ទាញជាច្រើនទៀតដូចជា បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង កោះសំពៅល្បាក់កំរោញ និងភូមិបណ្តែតទឹកកំពង់ហ្លួងជាដើម ៕

ទឹកធ្លាក់ច្រកល្អៀងគឺជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយរបស់ទឹកដី
ខេត្តពោធិ៍សាត់ ដែលមានទឹកធ្លាក់កំពស់៧ម៉ែត្រ ហ៊ុំព័ទ្ធដោយ
ធម្មជាតិព្រៃភ្នំចំរុះពណ៌យ៉ាងស្រស់បំព្រង ជាពិសេសមានទឹកជ្រោះ ហូរត្រដុះតាមបណ្តោយផ្ទាំងថ្មដារហូតដល់ចម្ងាយ ៣០០០ម៉ែត្រ ជាមួយល្បាក់ទឹកធ្លាក់ដ៏ត្រជាក់ដែលអាចឲ្យអ្នកទេសចរហែលលេង ឬក៏ រំអិលខ្លួនលើផ្ទាំងដ៏រលោងដែលមានខ្សែទឹកហូរបត់បែនថ្លាដូចកញ្ចក់ បានប្រកបដោយភាពមនោរម្យបំផុត។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងមានទីតាំងស្ថិតនៅកណ្តាលទ្រូងព្រៃ នៃទឹកដីឃុំឈើតុំ
ស្រុកក្រគរ ដែលមានចំងាយ
៧៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ ប្រសិនបើភ្ញៀវទេសចរមាន បំណងចង់ទៅកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់នេះចាំបាច់ត្រូវធ្វើដំណើរ តាមផ្លូវជាតិលេខ៥
លុះមកដល់ផ្សារក្រគរ
ត្រូវបត់ចូលតាមផ្លូវក្រួសក្រហមទៅកាន់ឃុំឈើតុំ ហើយត្រូវបន្តដំណើរពីឃុំឈើតុំ ចូលទៅដល់តំបន់ទឹកធ្លាក់ច្រកល្អៀងដែលចម្ងាយប្រមាណ ៧គីឡូម៉ែត្រទៀតទើបដល់ពោលគឺពីទីរួមខេត្តពោធិ៍សាត់ មកទីនេះត្រូវចំណាយពេល១ម៉ោងកន្លះដោយរថយន្ត
ភីកអាប់ ហើយបើធ្វើដំណើរដោយការជិះម៉ូតូវិញគឺភ្ញៀវទេសចរត្រូវចំណាយពេល ២ម៉ោងឯណោះ
ទើបទៅដល់តំបន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ។
នៅពេលលោកអ្នកបានធ្វើដំណើរមកដល់ទឹកធ្លាក់ច្រកល្អៀង ហើយនោះ លោកអ្នកប្រាកដជាបានធូរស្បើយក្នុងកាយសប្បាយនឹងការចោលខ្សែនេត្រា រំពៃគយគន់សំរស់ធម្មជាតិនៅជុំវិញទីនេះ យ៉ាជក់ចិត្តដោយលោកអ្នកនឹងបានឃើញទឹកហូរធ្លាក់ពីលើភ្នំបោកបាច នឹងផ្ទាំងថ្មដាបែកផ្ទៃគង្គាសសំពោងធ្លាក់ជាដំណាក់ៗហូរចាក់ ប្រដេញតាមចន្លោះថ្មដ៏រលោង
។ នៅទីនេះក៏មានដើមរុក្ខជាតិធំតូចដុះប៉ប្រះប្រជ្រៀតគ្នាទោរទន់ទៅ រកផ្ទៃទឹកហូរចោលជាម្លប់ដ៏ត្រឈឹងត្រឈៃលាយឡំដោយសំឡេងសត្វរៃ និងបក្សាបក្សីបង្កើតបានជាបរិយាកាសបែបធម្មជាតិដ៏មនោរម្យមួយធ្វើ ឲ្យអ្នកទេសចរទូទៅមិនអាចបំភ្លេចបានឡើយ។
អ្វីដែលមាននៅតំបន់ទឹកធ្លាក់ច្រកល្អៀង គឺសុទ្ធតែកើតឡើងពីអំណោយផលធម្មជាតិទាំងអស់ និងមានជាយូរលង់ណាស់ មកហើយ ។ បច្ចុប្បន្នបើទោះបីជាទីនេះមានចំងាយផ្លូវទៅពីទីរួមខេត្តឆ្ងាយ បន្តិច
និងមានសភាពផ្លូវកន្លែងខ្លះពិបាកសំរាប់ការធ្វើដំណើរក្តី តែគេនៅតែសង្កេតឃើញមានភ្ញៀវទេសចរទៅកំសាន្តនៅទីនេះជាហូរហែមិន ដាច់
ពិសេសនៅថ្ងៃបុណ្យជាតិធំៗ
ឬថ្ងៃបុណ្យចូលឆ្នាំខ្មែរក៏ដូចជាថ្ងៃ ភ្ជុំបិណ្ឌជាដើម
។
0 comments:
Post a Comment