Subscribe:
Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Friday, July 5, 2013

វិធីងាយៗក្នុងការព្យាបាលជម្ងឺពងបែកមាត់

អាកា​រៈពង​បែក​ក្នុង​មាត់ អាច​ផ្តល់​នូវ​ភាព​មិន​សុខ​ស្រួល​ដល់​អ្នក ក្នុងការ​ទំពារ​អាហារ , ផឹកទឹក ឬ គ្រាន់​តែ​បើក​មាត់​និយាយ​ធម្មតា​នោះ ។ ជាទូទៅ​ទឹកខ្មេះ baking soda គឺ​មាន​ប្រសិទ្ធភាព និង ប្រជាប្រិយភាព ក្នុង​ការ​យក​វា​មក​ប្រើប្រាស់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វល់​មួយ​នេះ​។ អ្នក​អាច​យក ទឹក​ខាប់ៗ​របស់​វា មក​លាយ​ជាមួយ​នឹង ទឹក រួច​យក​មក​លាប នៅ​ត្រង់​កន្លែង​ដែល​មាន​ការឈឺចាប់​នេះ ។​ឬ ក៏​អ្នក​អាច​ប្រើ​វា លាយ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ រួច​យក​មក​ខ្ពុល​សម្អាត​ក្នុង​មាត់​អ្នក អោយបាន​ល្អ ។​​ម្យ៉ាងវិញទៀត ដើម្បី​បំបាត់​នូវ​ភាពឈឺចាប់​នេះ អ្នក​ក៏​គួរតែ​ចៀសវាង នូវ​ការបរិភោគ​អាហារ​ដែល​មាន​ជាតិ​អាស៊ី​ត ឬ ហិល ដែល​វា​ហាក់​នឹង​កាន់តែ​ធ្វើអោយ​ស្ថានភាព​នេះ កាន់តែ​អាក្រក់ៗ​ឡើង​។ អ្នក​អាច យក​ដុំ​ទឹកកក មក​ដាក់​នៅ​ត្រង់​ចំណុច ដែល​មាន​ពងបែក ព្រោះ​វា​អាច​ជួយ​សម្រាល​នូវ​ការឈឺចាប់ ហើយ​កាត់បន្ថយ​បាន​ផង​ដែរ​នូវ​ការ​រលាក​។ អ្នកនឹង អាច​បញ្ឈប់​នូវ​បញ្ហា​ពងបែក​ក្នុង​មាត់​នេះ​បាន ប្រសិនបើ​អ្នក ឧស្សាហ៍​ព្យាយាម​យក​ដុំ​ទឹកកក មក​ដាក់​នៅ​លើ​វា អោយបាន​ជា​ទៀងទាត់​នោះ ។ ​បន្ថែម​ពី​នេះ អ្នក​ត្រូវ​ធ្វើការ​ដុស​សម្អាត​ធេ្ម​ញ​ថ្នមៗ និង ប្រើ​ថ្នាំដុសធ្មេញ​ណា ដែល​មិន​មាន​ភ្នាក់ងារ បង្កើត​ជា​ពពុះ​ច្រើនពេក​។ ទឹក​ផ្លែ​ព្រូន​ស្រស់ៗ អាច​ប្រើ​បានជា​ឱសថ​បែប​ធម្មជាតិ សម្រាប់​ព្យាបាល​បញ្ហា​អាការៈ ពងបែក​ក្នុង​មាត់​នេះ ។ យក​ទឹក​ផ្លែ​ព្រូន ពីរ​បី​ស្លាបព្រា​បាយ ហើយ​យក​វា​មក​ខ្ពុលមាត់ អោយបាន ២​ទៅ ៣​នាទី​។ អ្នក​ក៏​អាច យក​ដុំ​សំឡី​ទៅ​ជ្រលក់​ទៅក្នុង​ទឹក​ផ្លែ​ព្រូ​ន ហើយ​យក​វា​មក​ស្អំ​លើ កន្លែង​ដែល​មាន​ពងបែក​នេះ ។ អ្នក​ក៏​អាច​ប្រើ​ដុំ​សាច់ជូរ​ដើម្បី ជួយ​សម្រាល​ការឈឺចាប់​បាន​ផងដែរ ។ វា​អាច​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ ក្តៅ​ផ្សារ​បន្តិច នៅក្នុង​រយៈពេល​២​ទៅ ៣​នាទី​ដំបូង​។ ប្រើ ២​ដង​ក្នុង​មួយថ្ងៃ ហើយ​បន្ទាប់មក​ធ្វើការ​លាង​សម្អាត​មាត់ អោយបាន​ស្អាត​ជាមួយ​នឹង​ទឹក​ធម្មតា ៕

Wednesday, June 19, 2013

គ្រោះថ្នាក់បណ្តាលពីការគេងមិនគ្រប់

 
 ​កុំ​មើលស្រាល​ស្ថានភាព​គេង​មិន​គ្រប់ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​។​
១-​ស្ត្រូ​កៈ​​ ទោះបី​អ្នក​ពុំមាន​កត្តា​គ្រោះថ្នាក់​បង្ក​ស្ត្រូ​ក​ដូចជា​ធាត់ ឬ ប្រវត្តិ​គ្រួសារ​មាន​ស្ត្រូ​ក តែ​តាម​ការស្រាវជ្រាវ​មួយ នៅ​ឆ្នាំ​២០១២ នោះ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​អ្នក​កើន​គ្រោះថ្នាក់​ត្រូវ​ស្ត្រូ ​ក​។ មនុស្ស​ធំ​ដែល​គេង​មិន​គ្រប់ ៦ ម៉ោង ក្នុង​១​ថ្ងៃ កើន ៤ ដង នៃ​គ្រោះថ្នាក់​ស្ត្រូ​ក​។​
២-ធាត់​​ការស្រាវជ្រាវ​បាន​ បញ្ជាក់ថា

ទឹកឃ្មុំ​ល្អ​បំផុត​សម្រាប់​សុខភាព​

          ទឹកឃ្មុំ​សម្បូរ​សារជាតិ ជីវជាតិ​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស ប៉ុន្តែ​ពុំមែន​ទឹកឃ្មុំ​សមស្រប​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា និង​ប្រើ​ពេលណា ក៏បាន​នោះឡើយ​។​​ទឹកឃ្មុំ​ល្អ ជាពិសេស​សម្រាប់​មនុស្ស​ចាស់ និង​កុមារ ព្រោះ​វា​អាច​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​ការពារ​សរីរាង្គ​។ វា​ក៏​សមស្រប​សម្រាប់​អ្នក​លើសឈាម ឬ​អ្នក​ជំងឺហឺត​។ ប៉ុន្តែ​ទារក​ទើបនឹង​កើត មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​ទេ​។ ក្នុងការ​រក្សាទុក វា​អាច​ត្រូវ​ឆ្លង​ជាតិពុល  botulinum ។ ដោយសារ​ប្រព័ន្ធការពារ​សរីរាង្គ​របស់​ទារក​នៅ​ខ្សោយ ហេតុនេះ​បាក់តេរី​នឹង​ឆាប់​វាយប្រហារ​ពោះវៀន និង​បង្ក​ជាតិពុល អាច​បណ្តាលឱ្យ​ពុល​អាហារ​ធ្ងន់ធ្ងរ​។ ករណីនេះ កម្រ​កើតមាន តែ​ប្រសិន​ធ្ងន់ធ្ងរ វា​នឹងមាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បណ្តាលឱ្យ​កុមារ​បាត់បង់​ជីវិត​។​​ កុមារ​អាយុ​ក្រោម​៦​ខែ ងាយ​ត្រូវ​ឆ្លង​ជំងឺ​ច្រើនជាង។ ដូច្នេះហើយ​កុមារ មុន​មាន​អាយុ​១​ឆ្នាំ ដាច់ខាត​មិនគួរ​ប្រើប្រាស់​ទឹកឃ្មុំ ឬផលិតផល​ពី​ទឹកឃ្មុំ​ទេ​។ ទន្ទឹម​នោះ អ្នកជំងឺ​ទឹកនោមផ្អែម ក៏​មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​។​
ប្រសិនបើ ​អ្នក​ចង់​ទទួលទាន អ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​មួយ​ល្អ​បំផុត ឬ​ក្នុង​ឆ្នាំ​សរទរដូវ ជា​រដូវ​សមស្រប​បំផុត ដើម្បី​អាច​ប្រើប្រាស់​ទឹកឃ្មុំ ពេលព្រឹក ជា​ពេល​ប្រើ​ទឹកឃ្មុំ​ល្អ​បំផុត​។ មនុស្ស​ម្នាក់ៗ គួរ​ទទួលទាន ២៥​ក្រាម ដល់ ៥០​ក្រាម ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។​​ពេលព្រឹក អ្នក​អាច​ទទួលទាន​ទឹកឃ្មុំ​ជាមួយ​នំប៉័ង ឬ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​ទឹកដោះគោ​។ ប្រសិន​អ្នក​ទទួលទាន​ទឹកឃ្មុំ ចន្លោះ​ពេលបាយ​នោះ គួរ​ទទួលទាន​ប្រមាណ​មួយ​ម៉ោង​មុន ឬ​២-៣​ម៉ោង ក្រោយ​ពេលបាយ​។​​ទឹកឃ្មុំ​ស្រស់ អាច​ទទួលទាន​បាន​ភ្លាម ឬ​អ្នក​អាច​បន្ថែម​ទឹក​ក្តៅ​ឧណ្ហៗ ចូល​បន្តិច​។ អ្នក​ត្រូវ​ចាំ​ថា មិនត្រូវ​ប្រើ​ទឹក​ក្តៅ​ខ្លាំង ព្រោះ​សីតុណ្ហភាព​ខ្ពស់ នឹង​បំផ្លាញ្ញ​ពពួក​អង់​ហ្ស៊ី​ម​។ សីតុណ្ហភាព ទឹក​ល្អ​បំផុត គឺ​ប្រមាណ​ពី ៤០-៦០ អង្សា​សេ​។ ជាងនេះទៀត ទឹកឃ្មុំ មិនត្រូវ​ដាក់​ក្នុង​ធុង​ផ្ទុក​លោហធាតុ​៕

Thursday, June 13, 2013

ស្រា​ក្រហម​ជួយ​ការពារ​​មិន​ឲ្យ​ធាត់​

តាម​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Biological Chemistry អ្នកវិទ្យាសាស្ត្រ ពី​សាកលវិទ្យាល័យ​ភើរ​ឌូ (Purdue University) នៃ​ប្រទេស​ឥណ្ឌា និយាយថា ពួកគេ​បាន​រកឃើញ​សមាសធាតុ​ម្យ៉ាង ក្នុង​ស្រាក្រហម​ផ្លែ​ទំពាំងបាយជូរ និង​ប្លូ​បឺ​រ​រី ដែល​អាច​រារាំង​លទ្ធភាព​នៃ​កោសិកា​ជាតិ​ខ្លាញ់​មិនទាន់​ធំធាត់ មិន​ឲ្យ​វិវឌ្ឍន៍ និង​លូតលាស់​បាន។
ដូចគ្នា​នឹង​សារធាតុ​រេស​វេ​រ៉ា​ត្រូល (Resveratrol) ក្នុង​ស្រាក្រហម ដែល​ជួយ​ក្នុង​បញ្ហា បេះដូង​ភិ​សេ​តាន​ណុល(Piceatannol) ត្រូវបាន​ជឿថា អាចជួយ​ការពារ​រាងកាយ ប្រឆាំង​មហារីក ជំងឺ​បេះដូង និង​ជំងឺ​ពាក់ព័ន្ធ​សរសៃប្រសាទ ដោយ​សមាសធាតុ​Resveratrol នឹង​បំប្លែង​ជា​Piceatannol ដែលមាន​តួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​ភាពធាត់ បន្ទាប់ពី​រកឃើញ​ថាស​មាស​ធាតុ​នេះ ដើរតួនាទី​ជា​អ្នក​ទប់ស្កាត់​ជាតិ​ខ្លាញ់​នៅក្នុង​កោសិកា។យោងតាម​លោក គី ហុង​គីម (Kee-Hong  Kim) ដែលជា​ប្រធាន​ផ្នែក​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ចំណីអាហារ នៃ​សាកល​វិទ្យាល័យ Purdue University បាន​ឲ្យ​ដឹងថា Piceatannol ពិតជា​ធ្វើ​ឲ្យ​ប្រែប្រួល​រយៈពេល​នៃ​ការបង្ហាញ​ហ្សែ​ន។ មានន័យថា សមាសធាតុ​នេះ មាន​តួនាទី​ប្រឆាំង​ដំណើរការ នៃ​កោសិកា​ជាតិ​ខ្លាញ់ ដែល​មិនទាន់​ធំធាត់ និង​កំពុង​វិ​វ​ឌ្ឍ​ជា​កោសិកា​ខ្លាញ់​ពេញវ័យ។ Piceatannol  ក្រៅពី​មាន​ក្នុង​ស្រាក្រហម វា​ក៏មាន​ក្នុង​គ្រាប់ និង​សំបក​ទំពាំងបាយជូរ​ក្រហម និង​ផ្លែ​ប្លូ​បឺ​រ​រី​ផងដែរ៕ ប្រភព ann