Subscribe:

Wednesday, June 19, 2013

ទឹកឃ្មុំ​ល្អ​បំផុត​សម្រាប់​សុខភាព​

          ទឹកឃ្មុំ​សម្បូរ​សារជាតិ ជីវជាតិ​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស ប៉ុន្តែ​ពុំមែន​ទឹកឃ្មុំ​សមស្រប​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា និង​ប្រើ​ពេលណា ក៏បាន​នោះឡើយ​។​​ទឹកឃ្មុំ​ល្អ ជាពិសេស​សម្រាប់​មនុស្ស​ចាស់ និង​កុមារ ព្រោះ​វា​អាច​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​ការពារ​សរីរាង្គ​។ វា​ក៏​សមស្រប​សម្រាប់​អ្នក​លើសឈាម ឬ​អ្នក​ជំងឺហឺត​។ ប៉ុន្តែ​ទារក​ទើបនឹង​កើត មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​ទេ​។ ក្នុងការ​រក្សាទុក វា​អាច​ត្រូវ​ឆ្លង​ជាតិពុល  botulinum ។ ដោយសារ​ប្រព័ន្ធការពារ​សរីរាង្គ​របស់​ទារក​នៅ​ខ្សោយ ហេតុនេះ​បាក់តេរី​នឹង​ឆាប់​វាយប្រហារ​ពោះវៀន និង​បង្ក​ជាតិពុល អាច​បណ្តាលឱ្យ​ពុល​អាហារ​ធ្ងន់ធ្ងរ​។ ករណីនេះ កម្រ​កើតមាន តែ​ប្រសិន​ធ្ងន់ធ្ងរ វា​នឹងមាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បណ្តាលឱ្យ​កុមារ​បាត់បង់​ជីវិត​។​​ កុមារ​អាយុ​ក្រោម​៦​ខែ ងាយ​ត្រូវ​ឆ្លង​ជំងឺ​ច្រើនជាង។ ដូច្នេះហើយ​កុមារ មុន​មាន​អាយុ​១​ឆ្នាំ ដាច់ខាត​មិនគួរ​ប្រើប្រាស់​ទឹកឃ្មុំ ឬផលិតផល​ពី​ទឹកឃ្មុំ​ទេ​។ ទន្ទឹម​នោះ អ្នកជំងឺ​ទឹកនោមផ្អែម ក៏​មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​។​
ប្រសិនបើ ​អ្នក​ចង់​ទទួលទាន អ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​មួយ​ល្អ​បំផុត ឬ​ក្នុង​ឆ្នាំ​សរទរដូវ ជា​រដូវ​សមស្រប​បំផុត ដើម្បី​អាច​ប្រើប្រាស់​ទឹកឃ្មុំ ពេលព្រឹក ជា​ពេល​ប្រើ​ទឹកឃ្មុំ​ល្អ​បំផុត​។ មនុស្ស​ម្នាក់ៗ គួរ​ទទួលទាន ២៥​ក្រាម ដល់ ៥០​ក្រាម ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។​​ពេលព្រឹក អ្នក​អាច​ទទួលទាន​ទឹកឃ្មុំ​ជាមួយ​នំប៉័ង ឬ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​ទឹកដោះគោ​។ ប្រសិន​អ្នក​ទទួលទាន​ទឹកឃ្មុំ ចន្លោះ​ពេលបាយ​នោះ គួរ​ទទួលទាន​ប្រមាណ​មួយ​ម៉ោង​មុន ឬ​២-៣​ម៉ោង ក្រោយ​ពេលបាយ​។​​ទឹកឃ្មុំ​ស្រស់ អាច​ទទួលទាន​បាន​ភ្លាម ឬ​អ្នក​អាច​បន្ថែម​ទឹក​ក្តៅ​ឧណ្ហៗ ចូល​បន្តិច​។ អ្នក​ត្រូវ​ចាំ​ថា មិនត្រូវ​ប្រើ​ទឹក​ក្តៅ​ខ្លាំង ព្រោះ​សីតុណ្ហភាព​ខ្ពស់ នឹង​បំផ្លាញ្ញ​ពពួក​អង់​ហ្ស៊ី​ម​។ សីតុណ្ហភាព ទឹក​ល្អ​បំផុត គឺ​ប្រមាណ​ពី ៤០-៦០ អង្សា​សេ​។ ជាងនេះទៀត ទឹកឃ្មុំ មិនត្រូវ​ដាក់​ក្នុង​ធុង​ផ្ទុក​លោហធាតុ​៕

0 comments:

Post a Comment