*គ្រឿងផ្សំ
-ខ្ទឹមបារាំងកាត់ជាដុំៗ ១០០ក្រាម
-ខ្ទឹមសកាត់ជា២ ១០០ក្រាម
-ម្ទេសហាវ៉ៃ កាត់ជាដុំៗ ១០០ក្រាម
-ម្នាស់កាត់ជាដុំៗ ១០០ក្រាម
-ស្នៀតពោតកាត់ជាដុំៗ ១០០ក្រាម
-ការ៉ុតហាន់ជាចំណិត ១០០ក្រាម
-ផ្កាខាត់ណា បៃតងកាត់ជាដុំៗ ១០០ក្រាមបន្លែអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត
*គ្រឿងផ្សំរសជាតិ
-ប្រេងខ្យង
-ប្រេងឆា
*វិធីធ្វើ
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹមសឲ្យឈ្ងុយ រួចដាក់បន្លែទាំងអស់ដែលស្រុះរួចចូលព្រមគ្នា បន្ទាប់មកដាក់ស្ករសបន្តិច ប្រេងខ្យង ឆារពីបីត្រឡប់ឲ្យឆ្អិនល្មម កុំឲ្យរលួយពេក តុកឲ្យនៅស្រួយបន្តិច ភ្លក់មើលឲ្យល្មមជាការស្រេច។រូបមន្តបន្ថែមខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ ស្នៀតពោត ការ៉ុត ផ្កាខាត់ណាបៃតង យកមកស្រុះទឹកក្តៅឲ្យឆ្អិនបន្តិច ដាក់ត្រាំទឹកត្រជាក់ រួចស្រង់ឲ្យស្ងួតទឹកដើម្បីឲ្យបន្លែមើលទៅស្រស់៕
Wednesday, June 19, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment