ឆាឆ្អឹងជំនីជូរអែម
*គ្រឿងផ្សំ
-ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ ៤០០ក្រាម
-ខ្ទឹមសកាត់ជាពីរ ១០០ក្រាម
-ប៉េងប៉ោះ ទុំល្មមកាត់ជាដុំៗ ២០០ក្រាម
-ម្ទេសហាវ៉ៃកាត់ជាដុំៗ ២០០ក្រាម
-ម្នាស់កាត់ជាដុំៗ ២០០ក្រាម
-ត្រសក់កាត់ជាដុំៗ ២០០ក្រាម
-ខ្ទឹមបារាំងកាត់ដុំៗ ២០០ក្រាម
-ម្សៅបំពង ៣០០ក្រាម
*គ្រឿងផ្សំរសជាតិ
-ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
-ប្រេងខ្យង ២ស្លាបព្រា
-ប្រេងឆា ២ស្លាបព្រា
-ទឹកប៉េងប៉ោះ ២ស្លាបព្រា
*វិធីធ្វើ
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹម រួចយកឆ្អឹងជំនីជ្រូកដែលកាត់ជាដុំៗ ប្រឡាក់គ្រឿងជាមួយម្សៅស៊ុប រួចផ្អាប់ទុកមួយសន្ទុះ ហើយប្រឡាក់ជាមួយម្សៅបំពង យកទៅបំពងខ្លាញ់ឲ្យឆ្អិនល្មម។ យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយរួចដាក់ប្រេងខ្យង ទឹកប៉េងប៉ោះ ហើយចាក់ឆ្អឹងជំនីជ្រូកបំពងចូល ដាក់បន្លែស្រុះចូលហើយឆាឲ្យសព្វបន្ទាប់មកភ្លក់មើលឲ្យល្មមជាការស្រេច។រូបមន្តបន្ថែម ខ្ទឹមបារាំង ម្ទេសហាវៃ ម្នាស់ ប៉េងប៉ោះ ត្រសក់ យកមកស្រុះទឹកក្តៅឲ្យឆ្អិនបន្តិច ដាក់ត្រាំទឹកត្រជាក់ រួចស្រង់ឲ្យស្ងួតទឹក ដើម្បីឲ្យបន្លែមើលទៅស្រស់៕
Wednesday, June 19, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment