Subscribe:

Wednesday, June 19, 2013

ត្រី​បំពង​ស្រួយជាមួយស្តៅ

១-គ្រឿងផ្សំ
-ផ្កា និងត្រួយស្តៅស្រុស ១០០ក្រាម,
-ខ្ទឹមក្រហមបំពង ៤ស្លាបព្រាបាយ,
-ខ្ទឹមសបំពង ២ស្លាបព្រាបាយ,
-សាច់ត្រីផ្ទក់ ៣០០ក្រាម,
-គ្រាប់ស្វាយចន្ទីលីង ៣ស្លាបព្រាបាយ,
-ម្ទេសលីង ៦ផ្លែ,
-កម្ទេចនំប៉័ង ១ស្លាបព្រាបាយ,
-ប្រេងឆា ១វែក,
-ទឹកត្រីផ្អែម ២ស្លាបព្រាបាយ។

*វិធីធ្វើ:
-ចំហុយត្រីផ្ទក់ ឱ្យឆ្អិន រួចបេះ​យកតែ​សាច់ ទៅលាយជាមួយកម្ទេចនំប៉័ង ហើយ​​យកទៅបំពង ឱ្យស្រួយ សឹម​ដួស​ឡើង ទុកឱ្យស្រស់ប្រេង។
-ធ្វើទឹកត្រីផ្អែម ដោយផ្សំស្ករស ឬស្ករត្នោត ជាមួយទឹកអម្ពិលទុំ ឱ្យមានរសជាតិជូរអែម។
-ផ្សំទឹកត្រីផ្អែម លាយជាមួយកាពិផៅ និង ខ្ទឹមក្រហមហាន់ រួចកូរច្របល់ឱ្យសព្វ ធ្វើជាទឹកញាំ។
-យកសាច់ត្រីបំពងស្រួយ រៀបដាក់ក្នុងចាន ហើយរោយខ្ទឹមក្រហម និងខ្ទឹមសបំពងពីលើ។ បន្ទាប់មក រៀបស្តៅស្រុស ម្ទេសចៀន និងគ្រាប់ស្វាយចន្ទីលីង ច្របល់ចូលគ្នា​ឱ្យ​សព្វ ជាការស្រេច៕

0 comments:

Post a Comment