Subscribe:

Wednesday, June 19, 2013

គ្រោះថ្នាក់បណ្តាលពីការគេងមិនគ្រប់

 
 ​កុំ​មើលស្រាល​ស្ថានភាព​គេង​មិន​គ្រប់ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​។​
១-​ស្ត្រូ​កៈ​​ ទោះបី​អ្នក​ពុំមាន​កត្តា​គ្រោះថ្នាក់​បង្ក​ស្ត្រូ​ក​ដូចជា​ធាត់ ឬ ប្រវត្តិ​គ្រួសារ​មាន​ស្ត្រូ​ក តែ​តាម​ការស្រាវជ្រាវ​មួយ នៅ​ឆ្នាំ​២០១២ នោះ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​អ្នក​កើន​គ្រោះថ្នាក់​ត្រូវ​ស្ត្រូ ​ក​។ មនុស្ស​ធំ​ដែល​គេង​មិន​គ្រប់ ៦ ម៉ោង ក្នុង​១​ថ្ងៃ កើន ៤ ដង នៃ​គ្រោះថ្នាក់​ស្ត្រូ​ក​។​
២-ធាត់​​ការស្រាវជ្រាវ​បាន​ បញ្ជាក់ថា
គេង​មិន​គ្រប់ ឥទ្ធិពល​ទៅដល់​អារម្មណ៍​ឃ្លាន និង​របប​ទទួលទាន​តាមរយៈ​ឥទ្ធិពល​អំពី​អ័រម៉ូន ប្រសិន​សរីរាង្គ​មិនបាន​សម្រាក​គ្រប់គ្រាន់​, អ័រម៉ូន​ពាក់ព័ន្ធ​ដល់​អារម្មណ៍​ឃ្លាន នឹង​កើនឡើង ហើយ​របប​ទទួលទាន​មួយ​មិន​ត្រូវបាន​គ្រប់គ្រង នឹង​ងាយ​បណ្តាល​ឲ្យ​ធាត់​។​
៣-ទឹកនោមផ្អែម​ការស្រាវជ្រាវ ​មួយ​នៅ​ឆ្នាំ​២០១២ បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការ​គេង​ខ្វះ និង​ប្រឆាំង​អាំង​ស៊ុយ​លីន-​កត្តា​គ្រោះ​ថ្នាក់​មួយ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ ។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​គេង​តិច មានការ​ប្រឈម​ប្រឆាំង​អាំង​ស៊ុយ​លីន​ខ្ពស់ជាង និង​នាំ​ដល់​ការ​កើន​លទ្ធភាព​កើត​ជំងឺ​ទឹកនោមផ្អែម​។​

៤-បន្ថយ​សមត្ថភាព​ចងចាំ​​ ពេល​សរីរាង្គ​អស់កម្លាំង មនុស្ស​ច្រើនតែ​ខ្សោយ​ការប្រមូលផ្តុំ​អារម្មណ៍ និង​ងាយ​ភ្លេច​។ មិនតែប៉ុណ្ណោះ គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​បាត់​ការចងចាំ​បណ្តោះអាសន្ន​។​
៥-ពុក​ឆ្អឹង​​ ការ​គេង​មិន​គ្រប់​យូរៗ​ទៅ អាចធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ពុក​ឆ្អឹង​។ តាម​ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ​២០១២ ដង់ស៊ីតេ​រ៉េ​ក្នុង​ឆ្អឹង នឹង​ថយចុះ​ច្រើន​នៅ​មនុស្ស​មាន​ដំណេក​មិន​គ្រប់គ្រាន់​។​
៦-មហារីក​​ ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ​២០១០ បាន​បញ្ជាក់ថា ខ្វះ​គេង បង្កើន​គ្រោះថ្នាក់​មហារីក​។ មហារីក​ពោះវៀនធំ​, មហារីក​ដោះ អាច​វាយប្រហារ​អ្នក ប្រសិន​អ្នក​គេង​មិន​គ្រប់ ៦ ម៉ោង ក្នុង​១​ថ្ងៃ​។​
៧-ជំងឺ​បេះដូង​​ ពុំ​ត្រឹមតែ​ស្ត្រូ​ក​ប៉ុណ្ណោះ​ទេ ការខ្វះ​គេង ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​។ ការស្រាវជ្រាវ​មួយនៅ​ឆ្នាំ​២០១១ បង្ហាញថា គេង​មិន​គ្រប់​បណ្តាល​ឲ្យ​សរីរាង្គ​បង្កើត​ពពួក​អ័រម៉ូន និង​សារ​ជាតិគីមី នាំ​ដល់​ជំងឺ​បេះដូង​។ ដូច្នេះ មនុស្ស​ម្នាក់ៗ គ​ប្បី​ត្រូវ​ធានា​គេង​ឲ្យ​គ្រប់ ៦ ម៉ោង ទៅ ៨ ម៉ោង ក្នុង ១ ថ្ងៃ​។​
៨-បង្កើន​គ្រោះថ្នាក់​ឆាប់​ស្លាប់​​ តាម​ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ​២០១០ អ្នក​ដែល​គេង​ខ្វះ​ជាប្រចាំ នឹង​កើន​គ្រោះថ្នាក់​ឆាប់​បាត់បង់​ជីវិត​។ ដូច្នេះហើយ កុំ​មើលស្រាល​គុណភាព​ដំណេក ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់ ចំពោះ​សុខភាព​៕ ប្រភព: newlookexpress.com

0 comments:

Post a Comment