Subscribe:

Sunday, June 9, 2013

ប៉ុល ពត (ឈ្មោះដើម សាឡុត ស)

         ប៉ុល ពត កើតឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅខេត្តកំពង់ធំ ឳពុករបស់ប៉ុល ពត ជាម្ចាស់ដីស្ដុកស្ដម្ភម្នាក់  ប៉ុល ពតបានរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើការនៅក្នុងព្រះបរមរាជវាំងនៅពេលបានអាយុប្រាំមួយឆ្នាំ នៅភ្នំពេញ ប៉ុល ពត់ បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន
         នៅឆ្នាំ ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ន្តែមិនបានទទួលសញ្ញាប័ត្រទេ  ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពតបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំងហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយនៅពេល ប៉ុល ពត់ បានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុលពត បានបង្រៀនប្រវត្តិវិទ្យានៅសាលាកជនហើយបានចូលរួមចលនាកុម្មុយនីស្តខុសច្បាប់មួយ នៅឆ្នាំ១៩៥៦ ប៉ិល ពត  បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី ហើយនៅឆ្នាំ១៩៦០ ប៉ុល ពត់ មានឋាន:ទីបីក្នុងបក្សពលករកម្ពុជា ប៉ុក ពត់ ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣ ក្រោយមក ប៉ុល ពត់ បានដឹកនាំទ័ពខ្មែរក្រហមធ្វើសង្គ្រាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់
       ប៉ុល ពត់ បានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ហើយបានលាលែងពីដំណែងនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានទ្ធិពលរបស់ខ្មែរក្រហមដដែល  ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅលើទឹកដីថៃរហូតដល់ថ្ងៃទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨

0 comments:

Post a Comment