Subscribe:

Wednesday, June 12, 2013

កោះពស់

កា​ល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ កោះពស់​គ្រាន់​ តែ​ជា​កោះមួយ​ សម្រាប់​អ្នក​ទេសចរ​ ផ្សង​ព្រេង​ទៅលេង​កម្សាន្ត​ជាមួយ​ ធម្មជាតិ ​ឬ ​ស្ទូចត្រី​ និង​ មុជ​មើល​ផ្កាថ្ម​ប៉ុណ្ណោះ​ ប៉ុន្តែ​ សព្វ​ថ្ងៃ​នេះ​កោះ​ពស់​បាន​ក្លាយ​ទៅ​ជាទី​ គោល​ដៅ​ទេសចរណ៍​“មាស”​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ ដែល​ គេ​រំពឹង​ថា​ជា​ទេសចរណ៍​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ដែន​សមុទ្រ​ ក្រុង​ព្រះ​សីហនុ​ និង​ នៅ​ក្នុង​តំបន់ ។ ​កោះ​មរកត​ជា ​ឈ្មោះ​រមណីយ​ដ្ឋាន​មួយ​បង្កើត​ឡើង​នៅ​លើកោះ​ពស់​ដែល​ ពោរ​ពេញ​ទៅ​ដោយ​សោភណ​ភាព​បែប​ធម្មជាតិ​ពិតៗ។​ គេ​គ្រាន់​តែ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ថ្ម​មួយ​សាង​សង់​ថ្មី​ភ្ជាប់​ ទី​ក្រុង​ព្រះ​សីហនុ​ទៅកោះតែ​ ៤​ ឬ​ ៥ ​នាទី​ប៉ុណ្ណោះ ។​


កោះ​មរកត​មាន​អគារ​ស្នាក់​នៅ ​ប្រណីតៗ​ចំនួន​ ៣៦ ​ខ្នង​ សង់​ តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ៤៥០ ​ទៅ​ ៥៧០​ ម៉ែត្រ​ការ៉េ។​​  ផ្ទះនីមួយៗ​មាន ​បន្ទប់​ដេក​ពី ​៣ ​ទៅ ​៥ ​បន្ទប់​ មាន​ចំណត​រថយន្ត​សម្រាប់​រថយន្ត​ពីរ​គ្រឿង ​និង​ សង់​តាម​​លំនាំ​​បស្ចិម​​ប្រទេស​​​ជឿន​លឿន​ មាន​បន្ទប់​ ទឹក​បំពាក់​​ដោយ​សម្ភារៈ​ទំនើបៗ​ មាន​រាន ​ហាល ​មាន​អាង​ហែល​ទឹក​ដែល​មើល​ឃើញ​ សមុទ្រ​ល្វឹង​ល្វើយ។​​

ថ្មីៗ​នេះមាន​​គម្រោង​អភិវឌ្ឍ​តាម​បែប​អន្តរ​ជាតិ​ដោយ​មាន​ក្រុម​ជំនាញៗ​មក​​ធ្វើការ​​ ព្រម​​ជាមួយ​​គម្រោង​​ បង្កើត​​សហគមន៍​​ទេសចរណ៍​​ និង​ លំនៅ​ស្ថាន​ឯកជន​យ៉ាង​ល្អ​ប្រណីត​ដែល​ស្ថិត​នៅ​លើកោះ​ដ៏ស្រស់​ត្រកាល​ មួយ​របស់​កម្ពុជា​គឺ​កោះពស់​ ដែល​មាន​​ផ្ទៃ​ក្រឡា​ប្រមាណ​ជា ​១.១៦៦.០៦១​ ម៉ែត្រ​ការ៉េ ។​ នេះ​ ជា​គម្រោង​អភិវឌ្ឍ​សំខាន់​បំផុត​មួយ​របៀប​ឧស្សាហកម្ម​ទេសចរណ៍​ថ្មី​ តាម​បណ្តោយ​ឆ្នេរ​ប្រទេស​កម្ពុជា។​


កោះ​មរកត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ នៃ​ក្រុងុ​ព្រះសីហនុ​ក្នុង​ចម្ងាយ​ ៩៥០ ​ម៉ែត្រ​ ត្រង់​ ភាគ​ខាង​ត្បូង​ ហើយ​កោះ​មរកត​មាន​គោល​បំណង​ នឹង​អភិវឌ្ឍ​ឱ្យ​មាន​ស្តង់​ដារ​អន្តរ​ជាតិ​ខ្ពស់​បំផុត ​រួម ​ជាមួយ​ស្ពាន​សម្រាប់​ឆ្លង​កាត់​មន្ទីរ​ពេទ្យ ​លំនៅ ​ស្ថាន​ឯកជន​ និង​ បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ និង​ ការ​សម្រាក​វិស្សមកាល​ បូក​រួម​ជាមួយ​នឹង​សម្រស់​ឆ្នេរ​ស្អាត​ដាច់​គេ​របស់​ ប្រទេស​យើង​ផង​ដែរ។​ ដំណាក់​កាល​ដំបូង​មាន​ ការសាង​សង់​ផ្ទះវីឡា​ដ៏​ប្រណីត​ចំនួន​ ៣៦​ នៅ​ប្រប​ នឹង​មាត់​ឆ្នេរ​ និង​ ផ្ទះ​ល្វែង​ ចំនួន​​​ ១៩៨ ​ដែល​ឥឡូវ​ នេះ​កំពុង​ដាក់​លក់​តាម​គេហទំព័រ​ 




0 comments:

Post a Comment