Subscribe:

Sunday, June 9, 2013

ប្រវត្តិ អៀង សារី

អៀង សារី កើត​នៅ​ថ្ងៃ​ទី​២៥​ តុលា​ ១៩២៤​ នៅ​ស្រុក​ចូថាញ​ ខេត្ត​ត្រាំង​វិញ​  ពី​ដើម​មាន​ឈ្មោះ​ខេត្ត​​​ត្រាំង​ ជា​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ​ឪពុក​ជន​ជាតិ​ខ្មែ​រ និង​ម្ដាយ​កាត់​ចិន​ និង​ឈ្មោះ​ដើម ​ជា​ភាសា​វៀត​ណាម​ ហៅ​ថា​គិម​ត្រាំង​។​ នេះ​គឺ​ជា​លោក ​អៀង ​សារី។ គាត់​​បាន​​​ក្លាយ​​​ជា​​មនុស្ស​​ជាប់​​សាច់​​ឈាម​​ជាមួយ​អ្នក​ស្រី​ ខៀវ ប៉ុនណារី ស្ត្រី​​ទី​មួយ​​របស់​ ប៉ុល ពត តាម​​រយៈ​​ប្រពន្ធ​របស់​គាត់​គឺ​លោកស្រី ​អៀង​ ធិរិទ្ធ​។  ​ទាំង ប៉ុល ពត និង​អៀង សារី គឺ​​ជា​​​អតីត​​​សិស្ស​​​សាលា​​វិទ្យា​​ល័យ​​ព្រះ​​ស៊ី​សុវតិ្ថ​​​ជា​មួយ​គ្នា ​​ហើយ​​រហូត​​បាន​ជួប​គ្នា​​ដោយ​​ផ្ទាល់​ និង​​ជិត​​ដិត​​​ជាង​​មុន​ គឺ​នៅ​​ពេល​​ពួក​គាត់ទាំង​ពីរ​ជា​​និស្សិត​អាហារូបកណ៍​នៅ​​ប្រទេស​បារាំង​។ស្តាប់សម្លេង៖     បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ លោក អៀង សារី ត្រូវ​បាន​ជ្រើស​រើស​ជា​គណ​ក​ម្មាធិ​​ការ​កណ្ដាល​នៃ​គណ​បក្ស​កម្ពុជា​​ហើយ​ក្រោយ​មក​ ប្រែ​ក្លាយ​មក​​ជា​​បក្ស​​គុម្មុយ​និស្ត​​កម្ពុជា​។​ ក្នុង​ឋានៈ​ជា​ អ្នក​តស៊ូ​ របស់​ចលនា​ខ្មែរ​ក្រហម  ​លោក​​ អៀង​ សារី មាន​ឈ្មោះ​មួយ​ទៀត​ គឺ​សម​មិត្ត ​វ៉ាន់​។​តំណែង​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ខ្មែរ​ក្រហម​។ លោក ​អៀង សារី មាន​តួនា​ទី​ជា​ ឧប​នា​យក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​។​បន្ទាប់​ពី​ការ​ដួល​រំលំ​របប​ខ្មែរ​ក្រហម ​លោក ​អៀង សារី នៅ​តែ​​ជា​មេ​ដឹក​នាំ​ម្នាក់​​មាន​​ឥទ្ធិ​​ពល​ របស់​​ចល​នា​ទ័​ពព្រៃ​។ គាត់​អាច​ទប់​ទល់​បាន​ សម​រ​ភូមិ​ប៉ៃលិន​ ជា​មួយ​​នឹង​ការ​វាយ​​លុក​​របស់​​​​​កង​ទ័ព​កម្ពុជា​ប្រជា​មា​និត​ ដែល​មានកង​ទ័ព​វៀត​ណាម ​គាំទ្រ​ គឺ​រហូតដ​ល់​ឆ្នាំ​១៩៩៦​។ ជំនួស​ការ​ដែល​ លោក អៀង សារី បាន​នាំ​កំលាំង​មួយ​ភាគ​ធំ ​ចូល​ខាង​រដ្ឋា​ភិបាល​ អតីត​​មេ​​ដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ​ ក៏​ទទួល​បាន​ការ​លើក​លែង​​ទោស​ ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ ហើយ​​​​ធ្វើអោយ​​ទោស​ របស់​លោក​ដែល​តុលា​ការ ​ប្រជា​មា​និត​កម្ពុជា​ កាត់​ទោស​ប្រហារ​ជី​វិត ​ក៏​ត្រូវ​ទុក​ជា​មោឃៈ​។​ប៉ុន្តែ ​ចូល​ដល់​ដំណាក់​កាល​មួយ​ទៀត ​ លោក អៀង សារី  ត្រូវ​បាន​នាំ​ខ្លួន​​ចេញ​ពី​ភូមិ​គ្រឹះ​មួយ​នៅ​ភ្នំពេញ​ ដោយ​ទាំង​ លោកស្រី អៀង ធិរីទ្ធ ប្រពន្ធ​របស់​គាត់ ​គឺ​នៅ​ថ្ងៃ​តែ​មួយ ​គឺ​នៅ​ថ្ងៃទី​១២ វិច្ឆិ​កា ២០០៧​ នៅ​ក្រោម​ដី​ការ​ចាប់​ខ្លួន​ គាត់​ធ្វើ​​ឡើង​ដោយ​សាលា​ក្ដី​ខ្មែរ​ក្រហម ​ពី​បទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម ​ប្រឆាំង​មនុស្ស​ជាតិ​នឹង​​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ តាម​ច្បាប់​​អន្តរ​ជាតិ។ ​ការ​កាត់​មក​លើ​រូប​គា​ត់ រួម​នឹង​មេដឹក​នាំ​ ៣​រូប​ទៀត​ ក្នុង​នោះ​មាន​ទាំង​លោកស្រី ​អៀង​ ធិរិទ្ធ​​ ផង​​​ដែរ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២១ វិច្ឆិកា ខែ​ក្រោយ​នេះ។​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ គឺ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រុម​មេធាវី​របស់​លោក​​​អៀង សារី បាន​ប្រកាស​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ​លោក អៀង សារី នឹង​មិន​​ឡើង​ធ្វើ​សាក្ខី​កម្ម​ នៅ​ក្នុង​សវន​ការ​នោះ​ទេ ​ដោយ​មាន​ហេតុ​ផល​ថា ​លោក ​អៀង សារី អាច​​ភ្លេច​​ស្មារតី ​ដោយ​សារ​​តែ​សុខ​ភាព​ទ្រុឌ​ទ្រោម​របស់​គាត់​។​លោក​សហ​មេធាវី​ អាង ឧត្តម មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ កូន​ក្ដី​រ​បស់​​លោក​អាច​បដិសេធ​​គ្រប់​ដំណាក់​កាល​ នៃ​ការ​ចោទ​សួរ​មក​លើ​ខ្លួន​ ៖ “បើ​ចង​បន្ទោស ​គួរ​តែ​បន្ទោស​ច្បាប់​វិញ​ ច្បាប់​បាន​អនុញ្ញាត្ត​ឲ្យ​ជន​រាល់​រូប​ រក​សិទ្ធិ​មិន​បាន​ ហើយ​តំណាក់​កាល់​នេះ​ អ្នក​ណា​និយាយ​អី​កើត​ ព្រោះ​មិន​មែន​និយាយ ​១ថ្ងៃ ២ថ្ងៃឯណា មិន​ដឹង​និយាយ​ប៉ុន្មាន​ឆ្នាំ ​ហើយ​និយាយ​អី​កើត​ សំរាប់​សុខ​ភាព​ផ្លួវការ ​ផ្លួវ​ស្មារតី​វា​អត់​ទទួល​កើត ​ទើប​សំរេច​ទទួល​សិទ្ធិ​នឹង​ទៅ។”នៅ​ក្នុង​​ជួរ​មេដឹក​នាំ​ខ្មែរ​ក្រហម​ លោក អៀង សារី ជា​មនុស្ស​ទី​៦ ​នៃ​ជួរ​គណ​កម្មា​ធិការ​កណ្ដាល​មជ្ឈឹម​បក្ស​នៃ​របប​​កម្ពុជា​​ប្រជា​​ធិប​​តេយ្យ​ខ្មែរ​ក្រហម។​ សំរាប់​មេដឹក​នាំ​ខ្មែរ​​ក្រហម​រូប​នេះ​ ក៏​មាន​ឈ្មោះ​ជា​អ្នក​បាន​គៀង​គរ​​និស្សិត​ និង​​បញ្ញ​វ័ន្ដ​​រៀន​​នៅ​បរទេស ​អោយ​មក​​កាន់​​ប្រទេស​​កម្ពុជា​​វិញ​​ ហើយ​ក្រោ​យ​មក​ត្រូវ​បាន​យក​ទៅ​ធ្វើ​ពល​កម្ម​ធ្ងន់ធ្ងរ​នឹង​ ចាប់​​​ខ្លួន​ យក​ទៅ​ដាក់​គុក​នៅគុក​​បឹង​​ត្របែក ​និង​ក្រោយ​មក​គុក​ទួល​ស្លែង​។ ​ការ​ដែល​លោក​ អៀង សារី បដិសេធ​​​​ការ​បងា្ហញ​សាក្ខី​កម្ម​នៅ​ក្នុ​ង​សវន​ការ  ​គឺ​ជា​ការ​គេច​​វេះ ​ក៏​ថា​បាន​។​បុរស​ម្នាក់​ ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប៉ុន្តែ​បាន​អះអាង​ថា​ គាត់​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្ប​វេណី​ ក្នុង​សំនុំ​រឿង​០០២ បាន​និយាយ​ថា ​នេះ​ជា​ការ​មិន​ព្រម​ទទួល​ស្គាល់​ នូវ​កំហុស​របស់​​ខ្លួន ​ដែល​ដឹក​​នាំ​ប្រទេស​ហើយ​បង្ករ​អោយ​មាន​វិនាស​កម្ម​យ៉ាង​ឈឺ​ចាប់​​ ៖ “ខ្ញុំ​មាន​អារម្មណ៍​ថា ​អ្វី​ដែល​គាត់​មិន​ ឆ្លើយ​នៅ​ក្នុង​តុលា​ការ ​ឬ​ក៏​សក្ខី​កម្ម​ផ្សេង​ៗ ​ជួន​តុលា​ការ​ជា​ការ​មួយ​​ដែល​គាត់​ចង់​គេច​ពី​កា​រពិត​ប៉ុណ្ណោះ​។ មាន​ការ​បារម្មណ៍​ខ្លះ​ដែរ​ ក៏​ប៉ុន្តែ​រខ្ញុំ​សង្ឃឹម​ថា​ មាន​ឯក​សារ​គ្រប់​គ្រាន់​សំរាប់ ​ធ្វើ​ឲ្យ​តុលាការ​គេ​សំរេច​សេចក្តី​ឲ្យ។”​កាល​ពី​ក្នុង​របប​កម្ពុជា​​ប្រជា​ធិប​តេយ្យ ​ លោក អៀង សារី គឺ​ជា​ប្រមុខ​កា​ទូត​ខ្មែរ​ ហើយ​​គាត់​បាន​​ដើរ​ច្រើន ​នៅ​បណ្ដា​ប្រទេស​សង្គម​និយម​ ដោយ​រួម​មាន​ប្រទេស​ចិន​ និង​ប្រទេស​​វៀត​​ណាម​។ទាំង​លោក​ អៀង សារី និង​ប្រពន្ធ​របស់​គាត់​ លោកស្រី អៀង ធិរិទ្ធ សុទ្ធ​តែ​បាន​ស្នើ​សុំ​នៅ​​ក្រៅ​ឃុំ​ ប្រយោជន៍ ដើម្បី​អោយ​គាត់​បាន​ចេញ​ទៅ​ព្យាបាល ​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ត្រូវ​បាន​​សាលា​ក្ដី​បដិសេធន៍​ ហើយ​នៅ​មុន​ចាប់​ខ្លួន​ គាត់​ត្រូវ​បាន​កាសែត​ជា​ច្រើន ​ចុះ​ផ្សាយ​ថា ​លោក​ អៀង ​សារី ស្វែង​រក​ការ​ជ្រកកោននៅប្រទេសគុបា​ ប៉ុន្តែ​ត្រូវ​បាន​គ្រួសារ​របស់​គាត់​បដិសេធន៍​។ ករណី​​​នេះ​ ​​ធ្វើ​​អោយ​​មាន​​ការ​​សង្ស័យ​​ពី​​ភាព​​ស្មោះ​​ត្រង់​​របស់​​គាត់​​ ចំពោះ​​សវន​​ការ​ ​និង​​ប្រទេស​​ជាតិ​។ ​សំរាប់​​លោក​​មេធាវី​​ដើម​​​ប​ណ្ដឹង​​រដ្ឋ​​ប្បវេណី​  លោក ហុង គឹមសួន  សង្ឃឹម​ថា​ លោក​ អៀង សារី អាច​ធ្វើ​បែប​នេះ​បាន ​ពី​ព្រោះ​ច្បាប់​របស់​សាលាក្ដី​មិន​មាន​កំនត់​នោះ​ទេ​ តែ​គាត់​ថា លោក អៀង សារី គួរ​​​មាន​​ឆន្ទៈ​​ក្នុង​​នាម ​ជា​មេដឹក​នាំ​ខ្មែរ​ក្រហម​ ៖ “ជន​រង​គ្រោះ​នៅ​តែ​មាន​ជំនឿ​ថា​ បើ​លោក ​អៀង សារី គាត់​ភ័យ​ខ្លួន​គាត់ ​ខ្លាច​ការ​និយាយ​ទៅ​នឹង​កែ​មិន​រួច ​មាន​ន័យ​ថា​គាត់​បាន​ប្រព្រឹត្ត​ទោស​ឧក្រឹដ្ឋ​ទៅ​ហើយ ​នេះ​ជាអ្វី​ដែល​ជន​រង​គ្រោះ​តែង​តែ​លើក​ឡើង​តែង​តែ​និយាយ​។”​


សំរាប់​​លោក អ៊ូ វី​រៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា សង្ឃឹម​​ថា សហ​ព្រះ​រាជ​អាជ្ញា​​របស់​​​សា​លា​​ក្ដី​​នឹង​​មាន​ទេព​កុសល្យ​ចោទ​សួរ ​ដើម្បី​បាន​ចំលើយ​ពី ​លោក អៀង សារី ៖ “ជា​ទទូច​ទៅ​គឺ​ក្រុម​ការ​ពារ ​គេ​ខំ​រក​ភស្តុតាង​ ដើម្បី​ការ​ពារ ​ហើយ​ក្រុម​ព្រះ​រាជា​អាជ្ញារ​គេ​ខំ​រក​ភស្តុ​តាង​ ដើម្បី​ដាក់​បន្ទុក​ក្នុង​នេះ ​ដូច្នេះ​អត់​មាន​អី​ប្លែក​ទេ​ក្នុង​ករណី​ដែល​កូន​ក្តី ​ជា​ជន​ជាប់​ចោទ​មិន​និយាយ។”​សំរាប់​​ជន​​ត្រូវ​ចោទ​រូប​នេះ ហាក់​​ពុំ​​ដែល​​មាន​​​សេចក្ដី​​ការណ៍​​ផ្ទាល់​ខ្លួន ដូចលោក នួន ជា នឹង ​លោក ខៀវ សំផន ​នោះទេ ប៉ុន្តែ​សំរាប់​​លោកស្រី អៀង ធិរិទ្ធ ប្រពន្ធ​របស់​គាត់​ ពេល​ខ្លះ​​និយា​​យ​ដាក់​កំហុស​មក​លើ​លោក​ នួន ជា ថា​​ជា​អ្នក​នាំ​អោយ​មាន​ការ​យក​មនុស្ស​ មក​ដាក់​​គុក​​នៅ​គុក​ទួល​ស្លែង​។សំរាប់​លោក ឆាំង យុ ប្រធាន​មជ្ឈ​មណ្ឌល​ឯ​កសារ​កម្ពុជា ​បាន​ប្រាប់​សំលេង​ប្រជា​ធិ​ប​​តេយ្យ​​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ថា​ បើ​ទោះ​ជា​មា​ន​ឧបសគ្គ​ខ្លះៗ​ ក៏​ការ​បើ​ក​សវន​ការ​​លើ​​​សំនុំ​រឿង​ ០០២ ប្រឆាំង​នឹង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ៤រូប ដោយ​រួម​ទាំង​ លោក ​អៀង ​សារី ​ផង​​ដែរ​ គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ ​យ៉ាង​ពិត​ប្រាកដ​ ចំពោះ​វាល​ពិឃាត​ នៃ​របប​​ខ្មែរ​ក្រ​ហម​ ៖ “ការ​កាត់​ទោស​វា​ហាក់​ដូច​ជា​ឲ្យ​យើង​ចាក​ផុត​ពី​ភាព​ងងឹង​ អន្ធ​កាល​ ហើយ​ឈាន​ទៅ​មុខ​ ហើយ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ថា​​ ទី​បំផុត​ទៅ ​យើង​ក៏​ទទួល​បាន​នៅ​ អារម្មណ៍​ថាយុ​ត្តិ​ធម៌​ក៏​ជិត​មក​ដល់​ដែរ។​”បើ​ទោះ​ជា​យ៉ាង​ណា ​លោក​មេធាវី​ការពា​រក្ដី​ អោយ​លោក​ អៀង សារី លោក​មេធាវី ​អាង ​ឧត្តម ​មាន​​ប្រសាសន៍​​ថា ​ការ​កាត់​ក្ដី​ចំពោះ​មេ​ដឹក​នាំ​ខ្មែ​រក្រហម​នៅ​ពេល​នេះ ​គឺ​គ្រាន់​តែ​​ស្វែង​រក​​​យុត្តិធម៌ ​ ដែល​បា​នកើត​ឡើង ក្នុង​របប​កម្ពុជា​​ប្រជាធិប​តេយ្យ​​ខ្មែរ​ក្រហម ​តែ​ប៉ុណ្ណោះ​គឺ​​មិ​ន​​មាន​ជា​ការ​​ស្វែ​ង​​រក​ការ​ពិត​នោះ​ទេ​។យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​ទាំង​លោក ​អៀង សារី ​​លោក​​​​ស្រី អៀង ធិរិទ្ធ លោក នួន ជា និង​លោក ខៀវ សំផន ពួក​គាត់​គឺ​ជា​អតីត​​មេដឹក​​នាំ​​ខ្មែរ​​ក្រហម នឹង​ត្រូវ​នាំ​ខ្លួន​​មក​ជំនុំ​ជំរះ​ក្ដី ​លើ​ប​ទ​ឧក្រិដ្ឋ​នៅ​កម្ពុជា​កាល​ពីរវាង​ឆ្នាំ ១៩៧៥ និង ១៩៧៩​ នៅថ្ងៃទី២១ ខែវិច្ឆិកា ខែ​ក្រោយ​នេះ​ ហើយ​ពេល​នោះ​ការ​លាត​​ត្រដាង​​របស់​​សាក្សី​ប្រវត្តិសាស្ត្រ នឹង​បាន​បញ្ជាក់​​ថា​ តើ​លោក អៀង សារី ជា​អ្នក​ណា?
ប្រភព  vodhotnews.com

0 comments:

Post a Comment