នួនជាត្រូវបានគេស្គាល់ថាឈ្មោះ រុងឡឺត ឡាវឌី កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៩ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង គាត់គឺជាអតីតអ្នកនយោបាយក្នុងរបបកុម្មុយនីស្តប្រទេសកម្ពុជាហើយជាប្រធានអ្នកមនោគមន៍វិជ្ជា ក្នុងរបបខ្មែរក្រហម។គាត់ត្រូវបានគេស្គាល់ជាសាធារណៈថាជាបងធំទីពីរបន្ទាប់ពីលោកប៉ុល ពតដែលជាអ្នកដឹកនាំក្នុងអំឡុងពេលការកាប់សំលាប់ប្រជាជនកម្ពុជាឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ឥលូវនេះនួន ជា ត្រូវបានឃុំឃាំង រង់ចាំអោយអង្គការសហប្រជាជាតិ កាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សំរាប់តួរនាទីរបស់គាត់ក្នុងរបបវាលពិឃាត; អតីតអ្នកដឹកនាំក្នុងរបបខ្មែរក្រហមបីរូបទៀត ដែលនៅរស់ហើយរង់ចាំការកាត់ទោសជាមួយនួន ជាមានដូចជា៖ អៀង សារី ,ខៀវ សំផន,ហើយនិងអៀង ធារិទ្ធិ ។ ឪពុករបស់នួន ជា ឈ្មោះ ឡៅ លីវ ជាកសិករដាំពោតដ៏ចំនានម្នាក់ ហើយម្ដាយរបស់គាត់ជាអ្នកកាត់ដេរ។គ្រួសារនួន ជា ជាគ្រួសារមានពូជកាត់ខ្មែរ-ចិន។ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ហើយម្ដាយរបស់គាត់ជា ប្អូនស្រីរបស់ជនអន្តោប្រវេសន៍ដែលមកពី ហ្សានតូ ហើយប្រពន្ធរបស់គាត់ជាខ្មែរ។កាលពីក្មេង នួន ជាត្រូវបានគេដាក់សញ្ជាតិពីរគឺខ្មែរ និងចិន។ នួន ជាបានចាប់ផ្ដើមសិក្សានៅអាយុ៧ឆ្នាំ,គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ក្នុងស.វឆ្នាំ១៩៤០ ,នួន ជា បានសិក្សានៅឯ សកលវិទ្យាល័យ ថាមម៉ាសេត (Thammasat) នៅទីក្រុងបាងកក ហើយនិងធ្វើការថែមម៉ោង សំរាប់កិច្ចការបរទេសនៃក្រសួងថៃ ។គាត់បានចាប់ផ្ដើមនូវសកម្មភាព នយោបាយរបស់គាត់ជាមួយគណបក្សកុម្មុយនីស្តស្យ៉ាម ក្នុងទីក្រុងបាងកក។ នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ គាត់ត្រូវបានជ្រើសរើស ជាលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៦០។ ក្នុងរបបលិទ្ធិប្រជាធិបតេយ្យកម្ពុជា គាត់ត្រូវបានគេស្គាល់ថាជាបងធំទីពីរ។ ខុសពីអ្នកដឹកនាំ ជាច្រើននៅក្នុងរបបខ្មែរក្រហម។ នួន ជា មិនបានសិក្សានៅទីក្រុងប៉ារីសទេ។ នៅក្នុងអង្គនីតិបញ្ញតិ្តបានប្រកាសជាសាធារណៈ,ការជួបប្រជុំរបស់តំណាងប្រជាជនកម្ពុជាលើកទីមួយនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ១៩៧៦,នួន ជា ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការឈរឈ្មោះបោះឆ្នោត។ គាត់ត្រូវបានដាក់ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលដែល ប៉ុល ពត លាលែងពីតំណែងរយៈពេលមួយខែ,ក្នុងករណីដែលគាត់មានសុខភាពមិនល្អ។គាត់ត្រូវបានគេបង្ខំអោយលះបង់នូវតួនាទីជាប្រធានកិច្ចអង្គប្រជុំ,ដោយក្នុងករណីកិច្ចនេះផងដែរជនជាតិវៀតណាមបានរំដោះភ្នំពេញនៅខែមេសាឆ្នាំ១៩៧៩។ នៅ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល,ជាបានទួលស្គាល់ថាជាមនុស្សបាតសង្គមនៃអ្នកតស៊ូក្នុងរបបខ្មែរក្រហម ហើយនិងនៅក្នុងសន្និសិទកាសែតបន្ទាប់ពីបានបង្ហាញសេចក្ដីថ្លែងការណ៍ នូវការឈឺចាប់និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា។រាជរដ្ឋាភិបាល ក្រោមការដឹលនាំដោយនាយករដ្ឋមន្ត្រីហ៊ុន សែន,ខ្លួនគាត់ផ្ទាល់ក៏ជាអតីតសមាជិកខ្មែរក្រហម,បានយល់ព្រមអោយលះបង់នូវការកាត់ទោស លោក នួន ជា,សេចក្ដីសំរេចនោះមិនត្រូវបានយល់ព្រមដោយផ្នែកមួយចំនួននៃប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។ទោះបីជាយ៉ាងណាក៏ដោយ ការជាប់ទាក់ទងអ្នកនៅក្រោមបង្គាប់និងឯកសារក្នុងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ,នួន ជា បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ក្នុងផ្ទះដ៏សមរម្យមួយក្នុងទីក្រុងប៉ៃលិនជាមួយប្រពន្ធរបស់គាត់ក្បែរព្រំដែនថៃ។ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅទីក្រុងប៉ៃលិន ហើយបានបញ្ជូនទៅសាលាក្ដីកម្ពុជា នៅទីក្រុងភ្នំពេញ ដែលជាកន្លែងដែលគាត់ទទួលខុសត្រូវនៅក្នុងសង្គ្រាមឧក្រិដ្ឋកម្ម និងសង្គ្រាម ប្រឆាំងមនុស្សជាតិ .ចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំឃាំង។ការនិយាយនៅក្នុងតុលាការលើកដំបូងឆ្នាំ២០០៨,គាត់បាននិយាយថារឿងក្ដីរបស់គាត់គួរតែដោះស្រាយ នៅក្នុងតុលាការអន្តរជាតិ,ការជជែកដែលជាបណ្ដឹងតវ៉ាគួរតែពន្យារពេល ពីព្រោះមេធាវីជនជាតិហូឡង់ លោក ម៉ាយខើល ផែសមែន (Michiel Pestman) មិនទាន់បានមកដល់នៅឡើយ។
ប្រភព វីគីភីឌា
Sunday, June 9, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment