ពិធី ដែលគេឲ្យឈ្មោះថា Mukhyamantri
Saturday, June 22, 2013
កូនក្រមុំ ៤៥០នាក់ធ្វើតេស្តរកភាពបរិសុទ្ធមុនពេលរៀបការ
ពិធី ដែលគេឲ្យឈ្មោះថា Mukhyamantri
Labels:
ព័ត៍មានជាតិ
Wednesday, June 19, 2013
រឿងចៅកាំបិតបន្ទោះ
ដំនើររឿង
កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូងាក់នអនព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សេក ក៏ចូលទៅវន្ទាសាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្ូផ្តាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្តាំអ្វើឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក, ចូលដំណេកកុំនិយាយនឹងប្រពន្ធ, បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបានននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។ បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ ក៏បានជាចៅសួធំមែន ។

រឿងព្រេងខ្មែរ
រឿងធនញ្ជ័យ
ដំនើររឿង
នេះនឹងនិយាយពីរឿងធនញ្ជ័យ កាលដើមឡើយមកចាប់កំណើតក្នុងពោះនាងម្ដាយៗដេកទៅយល់សប្ដិតែទៀប ឯព្រឹកដូចជាយល់សូង យល់សប្ដិបេះដូងបេះទាំងបានផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី នាងនោះភ្ញាក់ឡើងពីដេកគិតថា សប្ដិនេះល្អណាស់ បើដូច្នេះអញនឹងទៅឱ្យហោរមើលឱ្យបានដឹងថាសប្ដិនេះល្អ ឬអាក្រក់ គិតស្រេចយកទៀនធូប ទៅដល់ផ្ទះហោរ អ្នកហោរមិននៅ នៅប្រពន្ធហោរ នាងនោះទៅដល់ផ្ទះហោរហើយសួរថា អ្នកហោរនៅទេ ប្រពន្ធហោរប្រាប់ថាមិននៅទេ រកគាត់ថ្វីនាង នាងនោះប្រាប់ថា មករកគាត់ឱ្យទាយ ត្បិតខ្ញុំដេកទៅយល់សប្ដិទៀប ឯព្រឹកហាក់ដូចយល់សូង យល់សប្ដិឡើងបេះដូងបោះបានទាំងផ្លែ យល់សប្ដិឃើញខែៗនោះពេញបរមី ប្រពន្ធហោរប្រាប់ដឹងសព្វគ្រប់ថា នាងនោះនឹងកើតកូនៗនោះប្រុសហើយនឹងបានជាស្ដេច ដឹងដូច្នោះគិតថា អញនឹងទាយឱ្យទៅជាខ្ញុំគេ នាងនោះ ស្ដាប់នាងប្រពន្ធហោរទាយដូច្នោះហើយ ក៏លាវិលមកផ្ទះវិញ។

រឿងក្មេងកំព្រា
ដំនើររឿង
កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។

រឿង បុរសបួននាក់មិនបម្រើឳពុក
ដំណើររឿង
ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។

គ្រោះថ្នាក់បណ្តាលពីការគេងមិនគ្រប់
កុំមើលស្រាលស្ថានភាពគេងមិនគ្រប់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។
១-ស្ត្រូកៈ ទោះបីអ្នកពុំមានកត្តាគ្រោះថ្នាក់បង្កស្ត្រូកដូចជាធាត់ ឬ ប្រវត្តិគ្រួសារមានស្ត្រូក តែតាមការស្រាវជ្រាវមួយ នៅឆ្នាំ២០១២ នោះគេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យអ្នកកើនគ្រោះថ្នាក់ត្រូវស្ត្រូ ក។ មនុស្សធំដែលគេងមិនគ្រប់ ៦ ម៉ោង ក្នុង១ថ្ងៃ កើន ៤ ដង នៃគ្រោះថ្នាក់ស្ត្រូក។
២-ធាត់ការស្រាវជ្រាវបាន បញ្ជាក់ថា
Labels:
សុខភាព
ត្រីបំពងស្រួយជាមួយស្តៅ
១-គ្រឿងផ្សំ
-ផ្កា និងត្រួយស្តៅស្រុស ១០០ក្រាម,
-ខ្ទឹមក្រហមបំពង ៤ស្លាបព្រាបាយ,
-ខ្ទឹមសបំពង ២ស្លាបព្រាបាយ,
-សាច់ត្រីផ្ទក់ ៣០០ក្រាម,
-គ្រាប់ស្វាយចន្ទីលីង ៣ស្លាបព្រាបាយ,
-ម្ទេសលីង ៦ផ្លែ,
-កម្ទេចនំប៉័ង ១ស្លាបព្រាបាយ,
-ប្រេងឆា ១វែក,
-ទឹកត្រីផ្អែម ២ស្លាបព្រាបាយ។
*វិធីធ្វើ:
-ចំហុយត្រីផ្ទក់ ឱ្យឆ្អិន រួចបេះយកតែសាច់ ទៅលាយជាមួយកម្ទេចនំប៉័ង ហើយយកទៅបំពង ឱ្យស្រួយ សឹមដួសឡើង ទុកឱ្យស្រស់ប្រេង។
-ធ្វើទឹកត្រីផ្អែម ដោយផ្សំស្ករស ឬស្ករត្នោត ជាមួយទឹកអម្ពិលទុំ ឱ្យមានរសជាតិជូរអែម។
-ផ្សំទឹកត្រីផ្អែម លាយជាមួយកាពិផៅ និង ខ្ទឹមក្រហមហាន់ រួចកូរច្របល់ឱ្យសព្វ ធ្វើជាទឹកញាំ។
-យកសាច់ត្រីបំពងស្រួយ រៀបដាក់ក្នុងចាន ហើយរោយខ្ទឹមក្រហម និងខ្ទឹមសបំពងពីលើ។ បន្ទាប់មក រៀបស្តៅស្រុស ម្ទេសចៀន និងគ្រាប់ស្វាយចន្ទីលីង ច្របល់ចូលគ្នាឱ្យសព្វ ជាការស្រេច៕

វិធីធ្វើម្ហូប
ឆាគ្រឿងសាច់គោ
*គ្រឿងផ្សំ
-ខ្ទឹមបារាំងកាត់ជាដុំៗ ១០០ក្រាម
-ខ្ទឹមសកាត់ជា២ ១០០ក្រាម
-ម្ទេសហាវ៉ៃ កាត់ជាដុំៗ ១០០ក្រាម
-ម្នាស់កាត់ជាដុំៗ ១០០ក្រាម
-ស្នៀតពោតកាត់ជាដុំៗ ១០០ក្រាម
-ការ៉ុតហាន់ជាចំណិត ១០០ក្រាម
-ផ្កាខាត់ណា បៃតងកាត់ជាដុំៗ ១០០ក្រាមបន្លែអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត
*គ្រឿងផ្សំរសជាតិ
-ប្រេងខ្យង
-ប្រេងឆា
*វិធីធ្វើ
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹមសឲ្យឈ្ងុយ រួចដាក់បន្លែទាំងអស់ដែលស្រុះរួចចូលព្រមគ្នា បន្ទាប់មកដាក់ស្ករសបន្តិច ប្រេងខ្យង ឆារពីបីត្រឡប់ឲ្យឆ្អិនល្មម កុំឲ្យរលួយពេក តុកឲ្យនៅស្រួយបន្តិច ភ្លក់មើលឲ្យល្មមជាការស្រេច។រូបមន្តបន្ថែមខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ ស្នៀតពោត ការ៉ុត ផ្កាខាត់ណាបៃតង យកមកស្រុះទឹកក្តៅឲ្យឆ្អិនបន្តិច ដាក់ត្រាំទឹកត្រជាក់ រួចស្រង់ឲ្យស្ងួតទឹកដើម្បីឲ្យបន្លែមើលទៅស្រស់៕

ឆាឆ្អឹងជំនីជូរអែម
ឆាឆ្អឹងជំនីជូរអែម
*គ្រឿងផ្សំ
-ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ ៤០០ក្រាម
-ខ្ទឹមសកាត់ជាពីរ ១០០ក្រាម
-ប៉េងប៉ោះ ទុំល្មមកាត់ជាដុំៗ ២០០ក្រាម
-ម្ទេសហាវ៉ៃកាត់ជាដុំៗ ២០០ក្រាម
-ម្នាស់កាត់ជាដុំៗ ២០០ក្រាម
-ត្រសក់កាត់ជាដុំៗ ២០០ក្រាម
-ខ្ទឹមបារាំងកាត់ដុំៗ ២០០ក្រាម
-ម្សៅបំពង ៣០០ក្រាម
*គ្រឿងផ្សំរសជាតិ
-ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
-ប្រេងខ្យង ២ស្លាបព្រា
-ប្រេងឆា ២ស្លាបព្រា
-ទឹកប៉េងប៉ោះ ២ស្លាបព្រា
*វិធីធ្វើ
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹម រួចយកឆ្អឹងជំនីជ្រូកដែលកាត់ជាដុំៗ ប្រឡាក់គ្រឿងជាមួយម្សៅស៊ុប រួចផ្អាប់ទុកមួយសន្ទុះ ហើយប្រឡាក់ជាមួយម្សៅបំពង យកទៅបំពងខ្លាញ់ឲ្យឆ្អិនល្មម។ យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយរួចដាក់ប្រេងខ្យង ទឹកប៉េងប៉ោះ ហើយចាក់ឆ្អឹងជំនីជ្រូកបំពងចូល ដាក់បន្លែស្រុះចូលហើយឆាឲ្យសព្វបន្ទាប់មកភ្លក់មើលឲ្យល្មមជាការស្រេច។រូបមន្តបន្ថែម ខ្ទឹមបារាំង ម្ទេសហាវៃ ម្នាស់ ប៉េងប៉ោះ ត្រសក់ យកមកស្រុះទឹកក្តៅឲ្យឆ្អិនបន្តិច ដាក់ត្រាំទឹកត្រជាក់ រួចស្រង់ឲ្យស្ងួតទឹក ដើម្បីឲ្យបន្លែមើលទៅស្រស់៕

ទឹកឃ្មុំល្អបំផុតសម្រាប់សុខភាព
ទឹកឃ្មុំសម្បូរសារជាតិ ជីវជាតិល្អបំផុតសម្រាប់សុខភាពមនុស្ស ប៉ុន្តែពុំមែនទឹកឃ្មុំសមស្របសម្រាប់មនុស្សទាំងអស់គ្នា និងប្រើពេលណា ក៏បាននោះឡើយ។ទឹកឃ្មុំល្អ ជាពិសេសសម្រាប់មនុស្សចាស់ និងកុមារ ព្រោះវាអាចកែប្រែឱ្យប្រសើរប្រព័ន្ធការពារសរីរាង្គ។ វាក៏សមស្របសម្រាប់អ្នកលើសឈាម ឬអ្នកជំងឺហឺត។ ប៉ុន្តែទារកទើបនឹងកើត មិនត្រូវប្រើប្រាស់ទឹកឃ្មុំទេ។ ក្នុងការរក្សាទុក វាអាចត្រូវឆ្លងជាតិពុល botulinum ។ ដោយសារប្រព័ន្ធការពារសរីរាង្គរបស់ទារកនៅខ្សោយ ហេតុនេះបាក់តេរីនឹងឆាប់វាយប្រហារពោះវៀន និងបង្កជាតិពុល អាចបណ្តាលឱ្យពុលអាហារធ្ងន់ធ្ងរ។ ករណីនេះ កម្រកើតមាន តែប្រសិនធ្ងន់ធ្ងរ វានឹងមានឥទ្ធិពលដល់ប្រព័ន្ធសរសៃប្រសាទ និងអាចបណ្តាលឱ្យកុមារបាត់បង់ជីវិត។ កុមារអាយុក្រោម៦ខែ ងាយត្រូវឆ្លងជំងឺច្រើនជាង។ ដូច្នេះហើយកុមារ មុនមានអាយុ១ឆ្នាំ ដាច់ខាតមិនគួរប្រើប្រាស់ទឹកឃ្មុំ ឬផលិតផលពីទឹកឃ្មុំទេ។ ទន្ទឹមនោះ អ្នកជំងឺទឹកនោមផ្អែម ក៏មិនត្រូវប្រើប្រាស់ទឹកឃ្មុំ។
ប្រសិនបើ អ្នកចង់ទទួលទាន អ្នកត្រូវជ្រើសរើសពេលវេលាមួយល្អបំផុត ឬក្នុងឆ្នាំសរទរដូវ ជារដូវសមស្របបំផុត ដើម្បីអាចប្រើប្រាស់ទឹកឃ្មុំ ពេលព្រឹក ជាពេលប្រើទឹកឃ្មុំល្អបំផុត។ មនុស្សម្នាក់ៗ គួរទទួលទាន ២៥ក្រាម ដល់ ៥០ក្រាម ទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗ។ពេលព្រឹក អ្នកអាចទទួលទានទឹកឃ្មុំជាមួយនំប៉័ង ឬបន្ថែមទឹកឃ្មុំទៅក្នុងទឹកដោះគោ។ ប្រសិនអ្នកទទួលទានទឹកឃ្មុំ ចន្លោះពេលបាយនោះ គួរទទួលទានប្រមាណមួយម៉ោងមុន ឬ២-៣ម៉ោង ក្រោយពេលបាយ។ទឹកឃ្មុំស្រស់ អាចទទួលទានបានភ្លាម ឬអ្នកអាចបន្ថែមទឹកក្តៅឧណ្ហៗ ចូលបន្តិច។ អ្នកត្រូវចាំថា មិនត្រូវប្រើទឹកក្តៅខ្លាំង ព្រោះសីតុណ្ហភាពខ្ពស់ នឹងបំផ្លាញ្ញពពួកអង់ហ្ស៊ីម។ សីតុណ្ហភាព ទឹកល្អបំផុត គឺប្រមាណពី ៤០-៦០ អង្សាសេ។ ជាងនេះទៀត ទឹកឃ្មុំ មិនត្រូវដាក់ក្នុងធុងផ្ទុកលោហធាតុ៕

Sunday, June 16, 2013
ជីវប្រវត្តិសង្ខេប លោក នូ ហាច
លោកនូ ហាច (១៩១៦ -១៩៧៥) លោកនូ
ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត
បាត់ដំបង។ ឳពុក នាមឃួន នៅ និងម្តាយនាមឳរ មួច ពួកគាត់ជាកសិករ។ លោក នូ ហាច
ជាកូនច្បង និងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។
ការសិក្សាអប់រំ
កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជា ព្រះសង្ឃនៅសាលានេះ ហើយ ដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រ័កំរិតមធ្យមសិក្សា។
ប្រវត្តិការងារ
បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ ហាច បានចេញទៅ បំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។
* ឆ្នាំ១៩៤៧ លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយកាសែតកម្ពុជា ក្នុង ក្រសួងពត៌មាន។ * ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្តាប់មក លោកបានវិលមកធ្វើការអោយក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
* ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស(Director en Direction des Affaires Politiques)។
ក្នុងការងារ ថ្មីនេះ លោកត្រូវបានតែងតាំងអោយទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅ ប្រទេសសៀម និង យូ ហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃ ក្នុងការងារ រាជរដ្ឋាភិបាល ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
* ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យ លេខ២៥២។
* ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នក និពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។
ស្នាដៃតែងនិពន្ធ
លោកនូ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។
ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖
១. រឿងផ្កាស្រពោន ឆ្នាំ១៩៤៩
២. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
៣. រឿងត្រួយជីវិត ឆ្នាំ១៩៧៣
៤. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែ តុលា ឆ្នាំ១៩៥១ ៥. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
៦. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
៧. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
៨. នារីជាទីស្នេហា ឆ្នាំ១៩៥៣
៩. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
១0 . រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
១១. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។
ជីវិតអាពាហ៍ពិពាហ៍
លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗរបស់លោកមួយចំនួន រស់នៅ ប្រទេសអាមរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែលនៅឆ្នាំអានបន្តរ។

អ្នកនិពន្ធខ្មែរ
ប្រវត្តិ កែវ សារ៉ាត់
កែវ សារ៉ាត់ (-កញ្ញា ១៩៩១)មានឈ្មោះពិត ឈុំ តេះ កើតនៅភូមិវត្តកំផែង ស្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និង ម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៧ ។ ក្រោយមកលោកកែវ សារ៉ាត់បានរត់ចូលក្នុងជំរំជនភៀសខ្លួននាទឹកដីថៃ ។ លោកកែវ សារ៉ាត់បានរួមរស់ជាមួយនារីម្នាក់ហើយបានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរហើយបាននាំគ្នាភៀសខ្លួនពីជំរុំនោះទៅនៅអាមេរិច ។ ឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ ។ លោកបានច្រៀងថតកាស្សែតឲ្យផលិតកម្ម មយូរា បានប្រហែលជា ៤០ ទៅ៥០បទ ហើយក៏បានងាកមកនិពន្ធចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា ជួងមាស និង ចាបមាស ។ បទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះល្បីគ្រប់ទិសទី គឺបទ ស្រណោះដីខ្មែរ, ពិសាខដើមឆ្នាំ ជាដើម ។ លោកកែវ សារ៉ាត់ទទួលមរណភាពនៅក្នុងខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុងឡុងប៊ិច, សហរដ្ឋអាមេរិច ដោយរោគថ្លើមប្រភេទ B ។
Labels:
អ្នកចំរៀងសម័យដើម
ស៊ីន ស៊ីសាមុត
លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុតបានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លាង និងអ្នកស្រី ស៊ីប ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុតបានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានាដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មីដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។ ប្រភព:វីគីភីឌា

Subscribe to:
Posts (Atom)