ពិធី ដែលគេឲ្យឈ្មោះថា Mukhyamantri
Kanyadan Yojna នេះត្រូវបានរៀបចំឡើងដោយអភិបាលរដ្ឋខាងលើ ដែលជាផ្នែកមួយដើម្បីជួយស្ត្រីក្រីក្រទាំងឡាយ អាចមានឱកាសរៀបការបានត្រឹមត្រូវដូចស្ត្រីដែលមានលទ្ធភាពផ្សេងទៀត ។
ក៏ប៉ុន្តែរឿងដែលពិបាកបំផុតមុននឹងឲ្យពួកគេអាចមានឱកាសរៀបការ បាននៅពេលនេះគឺ កូនក្រមុំទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្តរកព្រហ្មចារីជាមុនសិន។
ក្នុង ការធ្វើតេស្តនេះ ក៏មាននារីចំនួន៩នាក់ត្រូវបានបណ្ដេញចេញភ្លាមៗផងដែរ បន្ទាប់ពីពួកគេរកឃើញថា អស់ភាពបរិសុទ្ធ និងមានផ្ទៃពោះ។ ក្រៅពីនេះ នៅមានគូស្នេហ៍មួយគូទៀត ក៏មិនត្រូវបានអនុញ្ញាតឲ្យរៀបការដែរ ក្រោមការចោទប្រកាន់ថា បានក្លែងធ្វើជាគួស្នេហ៍ពិតចូលរួមក្នុងពិធីនេះ។
យោងតាមប្រសាសន៍របស់លោកអភិបាលរដ្ឋបានឲ្យដឹងថា ការរៀបចំពិធីនេះឡើងគឺ ដើម្បីឲ្យប្រាកដថា តើមានកូនក្រមុំណាខ្លះមានភាពបរិសុទ្ធ និងមានផ្ទៃពោះមុនពេលរៀបការ។
ចំណែក
ឯអ្នកស្រី Girija Vyas ដែលជាប្រធានគណៈកម្មការជាតិឥណ្ឌាដើម្បីស្រី្ត
បានមានប្រសាសន៍ថា ការចំណាយប្រាក់របស់រដ្ឋលើពិធីនេះ
ពិតជារឿងមួយដែលមិនត្រឹមត្រូវនោះឡើយ។ អ្នកស្រីបានចោទប្រកាន់ថា
ការរៀបចំពិធីនេះ
មិនគួរឲ្យកើតមានឡើយសម្រាប់ស្ត្រីជាទួទៅនៅក្នុងសង្គមមួយនេះ។
ចុះលោកប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះពិធីនេះ? ប្រភព៖ sabay
0 comments:
Post a Comment