Sunday, June 16, 2013
ប្រវត្តិ កែវ សារ៉ាត់
កែវ សារ៉ាត់ (-កញ្ញា ១៩៩១)មានឈ្មោះពិត ឈុំ តេះ កើតនៅភូមិវត្តកំផែង ស្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និង ម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៧ ។ ក្រោយមកលោកកែវ សារ៉ាត់បានរត់ចូលក្នុងជំរំជនភៀសខ្លួននាទឹកដីថៃ ។ លោកកែវ សារ៉ាត់បានរួមរស់ជាមួយនារីម្នាក់ហើយបានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរហើយបាននាំគ្នាភៀសខ្លួនពីជំរុំនោះទៅនៅអាមេរិច ។ ឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ ។ លោកបានច្រៀងថតកាស្សែតឲ្យផលិតកម្ម មយូរា បានប្រហែលជា ៤០ ទៅ៥០បទ ហើយក៏បានងាកមកនិពន្ធចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា ជួងមាស និង ចាបមាស ។ បទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះល្បីគ្រប់ទិសទី គឺបទ ស្រណោះដីខ្មែរ, ពិសាខដើមឆ្នាំ ជាដើម ។ លោកកែវ សារ៉ាត់ទទួលមរណភាពនៅក្នុងខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុងឡុងប៊ិច, សហរដ្ឋអាមេរិច ដោយរោគថ្លើមប្រភេទ B ។
Labels:
អ្នកចំរៀងសម័យដើម
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment