Subscribe:
Showing posts with label វិធីធ្វើម្ហូប. Show all posts
Showing posts with label វិធីធ្វើម្ហូប. Show all posts

Wednesday, June 19, 2013

ត្រី​បំពង​ស្រួយជាមួយស្តៅ

១-គ្រឿងផ្សំ
-ផ្កា និងត្រួយស្តៅស្រុស ១០០ក្រាម,
-ខ្ទឹមក្រហមបំពង ៤ស្លាបព្រាបាយ,
-ខ្ទឹមសបំពង ២ស្លាបព្រាបាយ,
-សាច់ត្រីផ្ទក់ ៣០០ក្រាម,
-គ្រាប់ស្វាយចន្ទីលីង ៣ស្លាបព្រាបាយ,
-ម្ទេសលីង ៦ផ្លែ,
-កម្ទេចនំប៉័ង ១ស្លាបព្រាបាយ,
-ប្រេងឆា ១វែក,
-ទឹកត្រីផ្អែម ២ស្លាបព្រាបាយ។

*វិធីធ្វើ:
-ចំហុយត្រីផ្ទក់ ឱ្យឆ្អិន រួចបេះ​យកតែ​សាច់ ទៅលាយជាមួយកម្ទេចនំប៉័ង ហើយ​​យកទៅបំពង ឱ្យស្រួយ សឹម​ដួស​ឡើង ទុកឱ្យស្រស់ប្រេង។
-ធ្វើទឹកត្រីផ្អែម ដោយផ្សំស្ករស ឬស្ករត្នោត ជាមួយទឹកអម្ពិលទុំ ឱ្យមានរសជាតិជូរអែម។
-ផ្សំទឹកត្រីផ្អែម លាយជាមួយកាពិផៅ និង ខ្ទឹមក្រហមហាន់ រួចកូរច្របល់ឱ្យសព្វ ធ្វើជាទឹកញាំ។
-យកសាច់ត្រីបំពងស្រួយ រៀបដាក់ក្នុងចាន ហើយរោយខ្ទឹមក្រហម និងខ្ទឹមសបំពងពីលើ។ បន្ទាប់មក រៀបស្តៅស្រុស ម្ទេសចៀន និងគ្រាប់ស្វាយចន្ទីលីង ច្របល់ចូលគ្នា​ឱ្យ​សព្វ ជាការស្រេច៕

ឆា​គ្រឿង​សាច់គោ

*​គ្រឿងផ្សំ​
-​ខ្ទឹមបារាំង​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ខ្ទឹមស​កាត់​ជា​២ ១០០​ក្រាម​
-​ម្ទេស​ហា​វ៉ៃ កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ម្នាស់​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ស្នៀតពោត​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ការ៉ុត​ហាន់​ជា​ចំណិត ១០០​ក្រាម​
-​ផ្កា​ខាត់ណា បៃតង​កាត់​ជា​ដុំៗ ១០០​ក្រាម​​បន្លែ​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​

*​គ្រឿងផ្សំ​រសជាតិ​
-​ប្រេង​ខ្យង​
-​ប្រេង​ឆា​​

*វិធី​ធ្វើ​​
យក​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ រួច​ដាក់​បន្លែ​ទាំងអស់​ដែល​ស្រុះ​រួច​ចូល​ព្រម​គ្នា បន្ទាប់មក​ដាក់​ស្ករស​បន្តិច ប្រេង​ខ្យង ឆារ​ពី​បី​ត្រឡប់​ឲ្យ​ឆ្អិន​ល្មម កុំឲ្យ​រលួយ​ពេក តុ​ក​ឲ្យនៅ​ស្រួយ​បន្តិច ភ្លក់​មើល​ឲ្យ​ល្មម​ជា​ការ​ស្រេច​។​រូបមន្ត​បន្ថែម​ខ្ទឹម​បារាំង ម្ទេស​ហា​វ៉ៃ ម្នា​ស់ ស្នៀត​ពោត ការ៉ុត ផ្កា​ខាត់ណា​បៃតង យក​មក​ស្រុះទឹកក្តៅ​ឲ្យ​ឆ្អិន​បន្តិច ដាក់​ត្រាំ​ទឹក​ត្រជាក់ រួច​ស្រង់​ឲ្យ​ស្ងួត​ទឹក​ដើម្បី​ឲ្យ​បន្លែមើ​ល​ទៅ​ស្រស់​៕


ឆាឆ្អឹងជំនីជូរអែម

ឆាឆ្អឹងជំនីជូរអែម

 *គ្រឿងផ្សំ
-ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ ៤០០ក្រាម
-ខ្ទឹមសកាត់ជាពីរ ១០០ក្រាម
-ប៉េងប៉ោះ ទុំល្មមកាត់ជាដុំៗ ២០០ក្រាម
-ម្ទេសហាវ៉ៃកាត់ជាដុំៗ ២០០ក្រាម
-ម្នាស់កាត់ជាដុំៗ ២០០ក្រាម
-ត្រសក់កាត់ជាដុំៗ ២០០ក្រាម
-ខ្ទឹមបារាំងកាត់ដុំៗ ២០០ក្រាម
-ម្សៅបំពង ៣០០ក្រាម

*គ្រឿងផ្សំរសជាតិ
-ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
-ប្រេងខ្យង ២ស្លាបព្រា
-ប្រេងឆា ២ស្លាបព្រា
-ទឹកប៉េងប៉ោះ ២ស្លាបព្រា

*វិធីធ្វើ
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹម រួចយកឆ្អឹងជំនីជ្រូកដែលកាត់ជាដុំៗ ប្រឡាក់គ្រឿងជាមួយម្សៅស៊ុប រួចផ្អាប់ទុកមួយសន្ទុះ ហើយប្រឡាក់ជាមួយម្សៅបំពង យកទៅបំពងខ្លាញ់ឲ្យឆ្អិនល្មម។ យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយរួចដាក់ប្រេងខ្យង ទឹកប៉េងប៉ោះ ហើយចាក់ឆ្អឹងជំនីជ្រូកបំពងចូល ដាក់បន្លែស្រុះចូលហើយឆាឲ្យសព្វបន្ទាប់មកភ្លក់មើលឲ្យល្មមជាការស្រេច។រូបមន្តបន្ថែម ខ្ទឹមបារាំង ម្ទេសហាវៃ ម្នាស់ ប៉េងប៉ោះ ត្រសក់ យកមកស្រុះទឹកក្តៅឲ្យឆ្អិនបន្តិច ដាក់ត្រាំទឹកត្រជាក់ រួចស្រង់ឲ្យស្ងួតទឹក ដើម្បីឲ្យបន្លែមើលទៅស្រស់៕