Friday, August 30, 2013
រឿងព្រេងខ្មែរ
Sharing from Legends Khmer 3, https://play.google.com/store/apps/details?id=com.domneng.LegendsKhmer3&hl=en
Sunday, August 25, 2013
Friday, August 2, 2013
Wednesday, July 31, 2013
Saturday, July 13, 2013
Friday, July 12, 2013
Sunday, July 7, 2013
ខេត្តកំពង់ស្ពឺទាក់ទាញទេសចរតាមរយៈរមណីយដ្ឋានធម្មជាតិ
ខេត្តកំពង់ស្ពឺជាខេត្តមួយក្នុង ចំណោមខេត្តរាជធានីចំនួន២៤របស់ព្រះរាជាណាចក្រកម្ពុជានោះ កំពង់ស្ពឺត្រូវបានគេចាត់ទុកថាមានសក្តានុពល យ៉ាងប្រសើរលើការទាក់ទាញភ្ញៀវទេសចរដោយសារទឹកដីនៃខេត្តតំបន់ ខ្ពង់រាបមួយ នេះមានរមណីយដ្ឋានបែបធម្មជាតិយ៉ាងស្រស់ត្រកាលជាច្រើនកន្លែងដែល ភាគច្រើន ស្ថិតនៅក្នុងទឹកដីនៃស្រុកដែលសំបូរព្រៃឈើគឺស្រុកឳរាល់និងស្រុក ភ្នំស្រួច។
ផ្អែកតាមការអោយដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យ
ដឹងថាបច្ចុប្បន្ននេះតំបន់ទេសចរណ៍ធម្មជាតិរបស់ទឹកដី នៃខេត្តកំពង់ស្ពឺដែលកំពុងមានការទាក់ទាញ ភ្ញៀវទេសចរច្រើនជាងគេមានដូចជា:
- រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(ភ្នំគិរីរម្យ) :
តំបន់ទេសចរណ៍មួយនេះមានទីតាំងស្ថិតនៅក្នុងទឹកដីភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយប្រមាណ១១៧គ.ម ពីរាជធានីភ្នំពេញ ។ ទីនេះជារមណីយដ្ឋានបែបធម្មជាតិមានខ្យល់អាកាសល្អបរិសុទ្ធគ្របដណ្តប់ ដោយដើមឈើតូចធំជាច្រើន ជាពិសេសនោះគឺដើមស្រល់ និងមានទីកន្លែងទឹកធ្លាក់សំរាប់អោយ ភ្ញៀវទេសចរទូទៅងូតលេងបានយ៉ាងសប្បាយរីករាយ ។
នៅក្បែរជើងភ្នំគិរីរម្យក៏មានរមណីយដ្ឋានកែច្នៃមួយដែលត្រូវបាន រៀបចំឡើងសំរាប់អ្នកទេសចរទូទៅ សំរាកលំហែកំសាន្តដោយមានទាំងភោជនីយដ្ឋាន សណ្ឋាគារ សួនសត្វ ផ្សារទំនើប កន្លែងក្មេងលេង សួនច្បារ រូបចំលាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងជិះតាមខ្សែកាប ជាដើមផងដែរ។
- រមណីយដ្ឋានទឹកធ្លាក់ចំបក់
ទីនេះជាតំបន់រមណីយដ្ឋានបែបធម្មជាតិដែលមានទេសភាពយ៉ាងស្រស់ ត្រកាលជាមួយនឹងទឹកធ្លាក់ដ៏ត្រជាក់ ស្រេប ។ បច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះត្រូវបានរៀបចំអភិវឌ្ឍឡើងយ៉ាង ប្រសើរដើម្បីឲ្យកាន់តែមានការ ទាក់ទាញភ្ញៀវទេសចរទ្វេរឡើងថែមទៀត ។ ទឹកធ្លាក់ចំបក់មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីតំបន់ទីរមណីយដ្ឋានភ្នំគិរីរម្យនោះទេ។
- រមណីយដ្ឋានល្អាងភ្នំចាស់
រមណីយដ្ឋានល្អាងភ្នំចាស់ស្ថិតនៅក្នុងទឹកដីស្រុក ឱរ៉ាល់ជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើប នឹងរកឃើញកាលពីពេលថ្មីៗកន្លងមកនេះ ។ នៅទីនេះសម្បូរទៅដោយល្អាងភ្នំធំៗជាពិសេសអ្នកទៅកម្សាន្តនៅ ទីនោះនឹងបានទស្សនារបាំនិងស្គាល់ពីទំនៀមទម្លាប់របស់ជនជាតិភាគតិច ដែលនៅទី នោះគឺជនជាតិកួយ ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ
ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅទីជិតឆ្ងាយឲ្យមកគោរព បូជាបន់ ស្រន់តាមជំនឿរបស់ពួកគាត់ ព្រោះទីនោះមានភាពអច្ឆរិយខ្លាំងណាស់ខាងជំនឿ ។ នៅរដូវបន់ស្រន់ចូលមកដល់ប្រជាពលរដ្ឋទូទៅនាំគ្នាសម្រុកមកទីនោះ រាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទានតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ ។ ទីនេះជាកន្លែងបួងសួងពូកែស័ក្តិសិទ្ធិណាស់ ។ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នា ដែលភាគច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ។ ភ្នំព្រះមានរូងភ្នំនិងល្អាងភ្នំជាច្រើនមានលក្ខណៈធម្មជាតិពិតៗ ។ ល្អាងភ្នំនិងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ ។ រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំព្រះមានផ្ទៃដី១០០ហិកតាស្ថិតនៅ ក្នុងស្រុក ឱរ៉ាល់មានចម្ងាយជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ។
- រមណីយដ្ឋានទេទឹកពុះ
ទីនេះមានទីតាំងនៅក្នុងភូមិភ្នំទេ ឃុំសង្កែសាបទ ស្រុកឱរ៉ាល់មានចម្ងាយ៦០គីឡូម៉ែត្រែពីទីរួមខេត្តកំពង់ស្ពឺ បត់ស្តាំពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្រុកឱរ៉ាល់ ។ តំបន់នេះស្ថិតនៅក្នុងវាលស្មៅទល់មុខភ្នំទេ ដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំងខួបវស្សា ហើយមានសីតុណ្ហភាព៧០អង្សាសេចេញផ្សែងហុយៗ ។ នៅរដូវវស្សាផ្ទៃទឹកក្តៅមានទំហំតូច និងរដូវប្រាំងទឹកក្តៅមានទំហំធំព្រោះទឹកតិច ។ តំបន់នេះមានលក្ខណៈ ធម្មជាតិសុទ្ធសាធនិងមានតែមួយគត់នៅប្រទេសកម្ពុជាយើង ។ ផ្ទៃ ទឹកនៅទេទឹកពុះ មានទំហំ៥ហិកតា ដែលដុះព័ទ្ធជុំវិញទៅដោយស្មៅនិងភក់លាយជាមួយដុំថ្មពណ៌ក្រហម ។ ទេទឹកពុះមានផ្ទៃទឹកសុទ្ធ៨០ ម៉ែត្រការ៉េ ដែលមានទឹកផុសចេញពីក្នុងដី ៦កន្លែងមានក្លិនដូចស្ពាន់ធ័រ ឬថ្មកំបោរ ។ ប្រជាពលរដ្ឋរស់នៅទីនេះគឺជនជាតិកួយគេហៅតំបន់នេះថាបឹងទេ ។ ពួកគេមានជំនឿថា ទឹកបឹងទេនេះអាចយកទៅព្យាបាលជំងឺគ្រប់ប្រភេទនិងលុបលាងមុខ លើករាសី (តាមការរៀប ចំនិងជំនឿរបស់ជនជាតិកួយ) ៕
ខេត្តកំពង់ស្ពឺទាក់ទាញទេសចរតាមរយៈរមណីយដ្ឋានធម្មជាតិ
Subscribe to:
Posts (Atom)