Friday, August 30, 2013
រឿងព្រេងខ្មែរ
Sunday, August 25, 2013
Friday, August 2, 2013
Wednesday, July 31, 2013
Saturday, July 13, 2013
Friday, July 12, 2013
Sunday, July 7, 2013
ខេត្តកំពង់ស្ពឺទាក់ទាញទេសចរតាមរយៈរមណីយដ្ឋានធម្មជាតិ
- រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(ភ្នំគិរីរម្យ) :
តំបន់ទេសចរណ៍មួយនេះមានទីតាំងស្ថិតនៅក្នុងទឹកដីភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយប្រមាណ១១៧គ.ម ពីរាជធានីភ្នំពេញ ។ ទីនេះជារមណីយដ្ឋានបែបធម្មជាតិមានខ្យល់អាកាសល្អបរិសុទ្ធគ្របដណ្តប់ ដោយដើមឈើតូចធំជាច្រើន ជាពិសេសនោះគឺដើមស្រល់ និងមានទីកន្លែងទឹកធ្លាក់សំរាប់អោយ ភ្ញៀវទេសចរទូទៅងូតលេងបានយ៉ាងសប្បាយរីករាយ ។
នៅក្បែរជើងភ្នំគិរីរម្យក៏មានរមណីយដ្ឋានកែច្នៃមួយដែលត្រូវបាន រៀបចំឡើងសំរាប់អ្នកទេសចរទូទៅ សំរាកលំហែកំសាន្តដោយមានទាំងភោជនីយដ្ឋាន សណ្ឋាគារ សួនសត្វ ផ្សារទំនើប កន្លែងក្មេងលេង សួនច្បារ រូបចំលាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងជិះតាមខ្សែកាប ជាដើមផងដែរ។
- រមណីយដ្ឋានទឹកធ្លាក់ចំបក់
ទីនេះជាតំបន់រមណីយដ្ឋានបែបធម្មជាតិដែលមានទេសភាពយ៉ាងស្រស់ ត្រកាលជាមួយនឹងទឹកធ្លាក់ដ៏ត្រជាក់ ស្រេប ។ បច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះត្រូវបានរៀបចំអភិវឌ្ឍឡើងយ៉ាង ប្រសើរដើម្បីឲ្យកាន់តែមានការ ទាក់ទាញភ្ញៀវទេសចរទ្វេរឡើងថែមទៀត ។ ទឹកធ្លាក់ចំបក់មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីតំបន់ទីរមណីយដ្ឋានភ្នំគិរីរម្យនោះទេ។
- រមណីយដ្ឋានល្អាងភ្នំចាស់
រមណីយដ្ឋានល្អាងភ្នំចាស់ស្ថិតនៅក្នុងទឹកដីស្រុក ឱរ៉ាល់ជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើប នឹងរកឃើញកាលពីពេលថ្មីៗកន្លងមកនេះ ។ នៅទីនេះសម្បូរទៅដោយល្អាងភ្នំធំៗជាពិសេសអ្នកទៅកម្សាន្តនៅ ទីនោះនឹងបានទស្សនារបាំនិងស្គាល់ពីទំនៀមទម្លាប់របស់ជនជាតិភាគតិច ដែលនៅទី នោះគឺជនជាតិកួយ ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ
ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅទីជិតឆ្ងាយឲ្យមកគោរព បូជាបន់ ស្រន់តាមជំនឿរបស់ពួកគាត់ ព្រោះទីនោះមានភាពអច្ឆរិយខ្លាំងណាស់ខាងជំនឿ ។ នៅរដូវបន់ស្រន់ចូលមកដល់ប្រជាពលរដ្ឋទូទៅនាំគ្នាសម្រុកមកទីនោះ រាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទានតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ ។ ទីនេះជាកន្លែងបួងសួងពូកែស័ក្តិសិទ្ធិណាស់ ។ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នា ដែលភាគច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ។ ភ្នំព្រះមានរូងភ្នំនិងល្អាងភ្នំជាច្រើនមានលក្ខណៈធម្មជាតិពិតៗ ។ ល្អាងភ្នំនិងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ ។ រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំព្រះមានផ្ទៃដី១០០ហិកតាស្ថិតនៅ ក្នុងស្រុក ឱរ៉ាល់មានចម្ងាយជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ។
- រមណីយដ្ឋានទេទឹកពុះ
ទីនេះមានទីតាំងនៅក្នុងភូមិភ្នំទេ ឃុំសង្កែសាបទ ស្រុកឱរ៉ាល់មានចម្ងាយ៦០គីឡូម៉ែត្រែពីទីរួមខេត្តកំពង់ស្ពឺ បត់ស្តាំពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្រុកឱរ៉ាល់ ។ តំបន់នេះស្ថិតនៅក្នុងវាលស្មៅទល់មុខភ្នំទេ ដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំងខួបវស្សា ហើយមានសីតុណ្ហភាព៧០អង្សាសេចេញផ្សែងហុយៗ ។ នៅរដូវវស្សាផ្ទៃទឹកក្តៅមានទំហំតូច និងរដូវប្រាំងទឹកក្តៅមានទំហំធំព្រោះទឹកតិច ។ តំបន់នេះមានលក្ខណៈ ធម្មជាតិសុទ្ធសាធនិងមានតែមួយគត់នៅប្រទេសកម្ពុជាយើង ។ ផ្ទៃ ទឹកនៅទេទឹកពុះ មានទំហំ៥ហិកតា ដែលដុះព័ទ្ធជុំវិញទៅដោយស្មៅនិងភក់លាយជាមួយដុំថ្មពណ៌ក្រហម ។ ទេទឹកពុះមានផ្ទៃទឹកសុទ្ធ៨០ ម៉ែត្រការ៉េ ដែលមានទឹកផុសចេញពីក្នុងដី ៦កន្លែងមានក្លិនដូចស្ពាន់ធ័រ ឬថ្មកំបោរ ។ ប្រជាពលរដ្ឋរស់នៅទីនេះគឺជនជាតិកួយគេហៅតំបន់នេះថាបឹងទេ ។ ពួកគេមានជំនឿថា ទឹកបឹងទេនេះអាចយកទៅព្យាបាលជំងឺគ្រប់ប្រភេទនិងលុបលាងមុខ លើករាសី (តាមការរៀប ចំនិងជំនឿរបស់ជនជាតិកួយ) ៕
Friday, July 5, 2013
វិធីងាយៗក្នុងការព្យាបាលជម្ងឺពងបែកមាត់
អាការៈពងបែកក្នុងមាត់ អាចផ្តល់នូវភាពមិនសុខស្រួលដល់អ្នក ក្នុងការទំពារអាហារ , ផឹកទឹក ឬ គ្រាន់តែបើកមាត់និយាយធម្មតានោះ ។ ជាទូទៅទឹកខ្មេះ baking soda គឺមានប្រសិទ្ធភាព និង ប្រជាប្រិយភាព ក្នុងការយកវាមកប្រើប្រាស់ ដើម្បីដោះស្រាយនូវបញ្ហាកង្វល់មួយនេះ។ អ្នកអាចយក ទឹកខាប់ៗរបស់វា មកលាយជាមួយនឹង ទឹក រួចយកមកលាប នៅត្រង់កន្លែងដែលមានការឈឺចាប់នេះ ។ឬ ក៏អ្នកអាចប្រើវា លាយជាមួយទឹកក្តៅឧណ្ណៗ រួចយកមកខ្ពុលសម្អាតក្នុងមាត់អ្នក អោយបានល្អ ។ម្យ៉ាងវិញទៀត ដើម្បីបំបាត់នូវភាពឈឺចាប់នេះ អ្នកក៏គួរតែចៀសវាង នូវការបរិភោគអាហារដែលមានជាតិអាស៊ីត ឬ ហិល ដែលវាហាក់នឹងកាន់តែធ្វើអោយស្ថានភាពនេះ កាន់តែអាក្រក់ៗឡើង។ អ្នកអាច យកដុំទឹកកក មកដាក់នៅត្រង់ចំណុច ដែលមានពងបែក ព្រោះវាអាចជួយសម្រាលនូវការឈឺចាប់ ហើយកាត់បន្ថយបានផងដែរនូវការរលាក។ អ្នកនឹង អាចបញ្ឈប់នូវបញ្ហាពងបែកក្នុងមាត់នេះបាន ប្រសិនបើអ្នក ឧស្សាហ៍ព្យាយាមយកដុំទឹកកក មកដាក់នៅលើវា អោយបានជាទៀងទាត់នោះ ។ បន្ថែមពីនេះ អ្នកត្រូវធ្វើការដុសសម្អាតធេ្មញថ្នមៗ និង ប្រើថ្នាំដុសធ្មេញណា ដែលមិនមានភ្នាក់ងារ បង្កើតជាពពុះច្រើនពេក។ ទឹកផ្លែព្រូនស្រស់ៗ អាចប្រើបានជាឱសថបែបធម្មជាតិ សម្រាប់ព្យាបាលបញ្ហាអាការៈ ពងបែកក្នុងមាត់នេះ ។ យកទឹកផ្លែព្រូន ពីរបីស្លាបព្រាបាយ ហើយយកវាមកខ្ពុលមាត់ អោយបាន ២ទៅ ៣នាទី។ អ្នកក៏អាច យកដុំសំឡីទៅជ្រលក់ទៅក្នុងទឹកផ្លែព្រូន ហើយយកវាមកស្អំលើ កន្លែងដែលមានពងបែកនេះ ។ អ្នកក៏អាចប្រើដុំសាច់ជូរដើម្បី ជួយសម្រាលការឈឺចាប់បានផងដែរ ។ វាអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ ក្តៅផ្សារបន្តិច នៅក្នុងរយៈពេល២ទៅ ៣នាទីដំបូង។ ប្រើ ២ដងក្នុងមួយថ្ងៃ ហើយបន្ទាប់មកធ្វើការលាងសម្អាតមាត់ អោយបានស្អាតជាមួយនឹងទឹកធម្មតា ៕
Thursday, July 4, 2013
Tuesday, July 2, 2013
Sunday, June 30, 2013
ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំចុងសប្តាហ៍
សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖លក្ខណៈសម្បត្តិ ទាំង ៩ របស់មនុស្សមានភាពជឿជាក់លើ ខ្លួនឯង ដ៏ត្រឹមត្រូវ ពិតប្រាកដ ៖
Saturday, June 29, 2013
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
ទឹកធ្លាក់ច្រកល្អៀងបច្ចុប្បន្នបាននឹងកំពុងតែក្លាយទៅជាកន្លែង រមណីយដ្ឋានទេសចរមួយដ៏ពេញនិយមរបស់ខេត្ត